ការងារស្ម័គ្រចិត្ត បង្កើតឱកាសល្អៗ ដែលសិស្ស-និស្សិតមិនគួរមើលរំលង

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កត់សម្គាល់ឃើញថា សិស្ស-និស្សិតចាប់ផ្ដើមឱ្យតម្លៃ និងមើលឃើញពីគុណប្រយោជន៍ផ្សេងៗ ដែលទទួលបានតាមរយៈការងារស្ម័គ្រចិត្ត។ ទោះបីការងារនេះ មិនបានផ្ដល់ប្រាក់កម្រៃតបស្នងមកវិញច្រើនក៏ពិតមែន ប៉ុន្តែវាបានបង្កើតឱកាសការងារល្អៗ និងអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនបានកាន់តែប្រសើរ។ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទ ក្នុងន័យផ្តល់ប្រយោជន៍ដល់នរណាម្នាក់ ប្រយោជន៍សម្រាប់សហគមន៍ ឬស្ថាប័នណាមួយ ដោយពុំទទួលបានហិរញ្ញវត្ថុឧបត្ថម្ភតបស្នងមកវិញឡើយ។

ហេតុអ្វីបានជាយុវជន សិស្ស-និស្សិតនាំគ្នាធ្វើការងារស្ម័គ្រចិត្ត? ឆ្លើយតបទៅនឹងសំណួរនេះ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពួង សរ សុខបញ្ញា ធ្លាប់ចូលរួមស្ម័គ្រចិត្តការងារបរិស្ថាន បានឱ្យដឹងថា ទោះបីការងារស្ម័គ្រចិត្តគ្មានប្រាក់ចំណូលក៏ពិតមែន ប៉ុន្តែចំណូលពិតប្រាកសម្រាប់សុខបញ្ញា គឺទទួលបានបទពិសោធន៍ការងារ និងបានចូលរួមចំណែកជួយដល់សង្គម។

ការងារស្ម័គ្រចិត្ត
យុវជន សរ សុខបញ្ញា ក្នុងពេលចូលរួមការស្ម័ក្រចិត្តនៅកម្មវិធី Project_Library

សរ សុខបញ្ញា ៖

“ខ្ញុំធ្លាប់ចូលរួមបោសសម្អាតទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមួយបងស្រីខ្ញុំ តាំងពីពេលដែលខ្ញុំរៀនថ្នាក់ទីបួន។ ពេលនោះខ្ញុំអត់ទាន់ដឹងថា ការងារស្ម័គ្រចិត្តនេះជាអីទេ… ប៉ុន្តែខ្ញុំរីករាយ ហើយបានជួបជាមួយបងៗដែលខ្ញុំអត់ដែលស្គាល់ពីមុនមក។ ក្រោយមកពេលដែលខ្ញុំរៀនថ្នាក់ទី8 ខ្ញុំមានឱកាសចាប់ផ្ដើមការងារស្ម័គ្រចិត្តម្ដងទៀត ពេលហ្នឹងទើបខ្ញុំដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ ដែលទទួលបានពីការងារនេះ”

សរ សុខបញ្ញា
ការងារស្ម័គ្រចិត្ត
យុវជន សរ សុខបញ្ញា ក្នុងពេលចូលរួមការស្ម័ក្រចិត្តនៅកម្មវិធី_STEM.jpg

និយាយលាយដោយស្នាមញញឹម សុខបញ្ញា បានបន្តទៀតថា ការងារស្ម័គ្រចិត្តជួបការលំបាកច្រើន ដោយសារម្តាយឪពុកបារម្ភពីពេលវេលាសិក្សា ប៉ុន្តែដំណោះស្រាយល្អបំផុតពេលនោះ សុខបញ្ញាត្រូវប្រឹងប្រែងរៀនសូត្រ និងបែងចែកពេលវេលាត្រឹមត្រូវ។

“ឪពុកម្ដាយជាអ្នកទំនុកបម្រុង ពេលដែលគាត់ឃើញកូនធ្វើការងារអត់មានកម្រៃអីចឹង គាត់អត់សប្បាយចិត្ត ហើយថ្ងៃខ្លះគាត់ក៏ស្ដីឱ្យដែរ… តែខ្ញុំព្យាយាមនិយាយជាមួយគាត់។ ពេលធ្វើយូរៗ មានគេស្គាល់ខ្ញុំច្រើន ខ្ញុំចេះនិយាយស្ដី មានទំនាក់ទំនងជាមួយគេឯង ក៏គាត់បើកផ្លូវឱ្យខ្ញុំដើររហូតមកដល់ពេលនេះ…”

សុខបញ្ញា

សុខបញ្ញា បញ្ជាក់បន្ថែម។

“ការងារស្ម័គ្រចិត្តជួយសង្គម បានសម្រាលសម្ពាធផ្លូវចិត្តខ្ញុំ និងធ្វើឱ្យខ្ញុំស្គាល់ច្បាស់ពីខ្លួនឯង”

កញ្ញា ឃួន សុវណ្ណវត្តី

ឃ្លានេះកញ្ញា ឃួន សុវណ្ណវត្តី បានបង្ហើបឱ្យដឹងពីបទពិសោធន៍ការងាររបស់ខ្លួន មុននឹងរៀបរាប់ពីបេសកកម្មជីវិតបួនឆ្នាំក្នុងនាមជាអ្នកធ្វើការងារស្ម័គ្រចិត្តជួយសង្គម។

ការងារស្ម័គ្រចិត្ត
កញ្ញា ឃួន សុវណ្ណវត្តី គ្រូបង្វឹកបច្ចេកទេសស្ម័គ្រចិត្ត នៃកម្មវិធី Technovation បង្រៀនក្មេងស្រីឱ្យចេះសរសេរកូដកម្មវិធី

កញ្ញា ឃួន សុវណ្ណវត្តី​ បច្ចុប្បន្ន​ជា​មន្ត្រីទំនាក់ទំនងនៃអង្គកា DanMission ប្រចាំកម្ពុជា បានឱ្យ AMS ដឹងថាលទ្ធផលទទួលបានពីការងារស្ម័គ្រចិត្តបានជំរុញឱ្យកញ្ញាចាប់យកឱកាសការងារមួយដែលខ្លួនស្រឡាញ់ពិតប្រាកដ។ សុវណ្ណវត្តី បានបន្ថែមថា ការងារស្ម័គ្រចិត្ត កន្លងទៅបានផ្តល់ឱកាសអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ជំនាញ និងបង្រៀនឱ្យស្គាល់បរិយាយកាសការងារខាងក្រៅបានទូលំទូលាយ។

សុវណ្ណវត្តី ៖

“ការងារស្ម័គ្រចិត្តដែលខ្ញុំធ្វើកន្លងទៅ វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំមានសមត្ថភាពចែករំលែកអ្វីដែលមាន (ចំណេះដឹង) ទៅកាន់សហគមន៍ដែលខ្វះខាត ហើយមានតែការងារនេះទេ ដែលបានជួយឱ្យខ្ញុំស្គាល់ច្បាស់ពីខ្លួនឯង រកអ្វីដែលខ្លួនឯងស្រឡាញ់ឃើញ។ ការងារណាគិតតែប្រាក់ចំណេញពេកធ្វើឱ្យខ្ញុំមានសម្ពាធផ្លូវចិត្ត…”

កញ្ញា ឃួន សុវណ្ណវត្តី
ការងារស្ម័គ្រចិត្ត

ឆ្នាំ 2018 សុវណ្ណវត្តី បានក្លាយជាគ្រូបង្វឹកបច្ចេកទេសស្ម័គ្រចិត្ត នៃកម្មវិធី Technovation បង្រៀនក្មេងស្រីឱ្យចេះសរសេរកូដកម្មវិធី និងលើកទឹកចិត្តក្មេងស្រីក្នុងផ្នែកបច្ចេកវិទ្យា។ ក្រោយមកបានបន្តធ្វើការងារស្ម័គ្រចិត្តនៅអង្គការអ្នកស្ម័គ្រចិត្តបម្រើនៅបរទេស (VSO) មានរយៈពេលពីរឆ្នាំ មុននឹងធ្វើការងារជាមន្ត្រីទំនាក់ទំនងនៅអង្គការក្រៅរដ្ឋាភិបាល។

ការងារស្ម័គ្រចិត្តបានជួយកិច្ចការសង្គម (Volunteer) រីឯការងារហាត់ការ (Internship)ក៏យុវជនកំពុងសិក្សានៅសាកលវិទ្យាល័យមិនគួរមើលរំលងដែរ។ ការងារទាំងពីរនេះ សុទ្ធតែមានគុណសម្បត្តិដូចគ្នាសម្រាប់យុវជន។ យុវជនអាចរៀនបណ្តើរ ធ្វើការងារហាត់ការបណ្តើរជាមួយស្ថាប័នការងារណាមួយក្នុងពេលកំពុងសិក្សា ដើម្បីទទួលបានបទពិសោធន៍ សម្រួចជំនាញ និងបង្កើនទម្ងន់នៃទំនុកចិត្តលើប្រវត្តិរូបសង្ខេប។

ជុំវិញគុណប្រយោជន៍នៃការងារស្ម័គ្រចិត្តនេះ អ្នកស្រី ម៉ី សម្ភស្ស នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍន៍ (YCUD) កំពុងធ្វើការជាមួយយុវជនស្ម័គ្រចិត្តជាច្រើនទាំងក្នុងនិងក្រៅប្រទេស មាន
ប្រសាសន៍ថា ការងារស្ម័គ្រចិត្តជួយផ្តល់បទពិសោធដល់យុវជន ជាពិសេសអ្នកដែលមិនធ្លាប់ធ្វើការងារពីមុនមកឱ្យយល់ដឹងពីរបៀបធ្វើការ។

ការងារស្ម័គ្រចិត្ត

អ្នកស្រីបានបន្តថា៖

“ជាធម្មតាទេ បើយុវជនធ្វើការងារដែលទទួលបានប្រាក់កម្រៃ នោះពួកគាត់ត្រូវសិ្ថតក្រោមការពិនិត្យលទ្ធភាពការងារ ថាអាចធ្វើបានឬយ៉ាងណា? ព្រោះស្ថាប័នការងារត្រូវការអ្នកដែលមានសមត្ថភាព និងមានស្នាដៃ។ ប៉ុន្ដែការងារស្ម័គ្រចិត្ត ជួយឱ្យយុវជនចាប់ផ្ដើមរៀនធ្វើការងារតាមជំហាន ដោយរៀនសូត្រផង និងអនុវត្តផងតាមរយៈការបង្ហាត់បង្ហាញពីមេក្រុម ឬសាកល្បងដាក់ការងារឱ្យធ្វើ និងវាស់វែងកម្រិតការងារជាដើម”

នាយិកាប្រតិបត្តិនៃ YCUD បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្ថាប័នការងារភាគច្រើនទាមទារឱ្យបេក្ខជនមានបទពិសោធន៍។ ប្រសិនបើសិស្សនិស្សិតធ្វើការងារស្ម័គ្រចិត្តបានមួយឆ្នាំ ឬពីរឆ្នាំ នោះជាបទពិសោធន៍ការងារដែលពួកគេទទួលបាន។ បទពិសោធន៍ការងារទាំងនេះ ដាក់ក្នុងប្រវត្តិរូបសង្ខេប នឹងបង្ហាញពីភាពលេចធ្លោរបស់បេក្ខជន។ ធ្វើការងារស្ម័គ្រចិត្ត ផ្តល់ឱកាសឱ្យយុវជនជួបនឹងមនុស្សជាច្រើន អាចបង្កើតបណ្ដាញទំនាក់ទំនងជាមួយមិត្តភក្ដិ និងមានអាទិភាពទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាពផ្សេងៗលឿនបំផុត។

អ្នកស្រី ម៉ី សម្ភស្ស ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលយុវជនកំពុងជួបប្រទះ ៖

“យុវជន មិនសូវចង់ចូលរួមការងារស្ម័គ្រចិត្ត ដោយសារពួកគាត់មើលឃើញប្រយោជន៍លុយជាធំ។ ការងារស្ម័គ្រចិត្ត មិនមានផ្ដល់ប្រាក់ឧបត្ថម្ភអ្វីឡើយ។ ដូច្នេះគាត់ក៏សុខចិត្តចំណាយពេលទៅលក់អីវ៉ាន់តាមអនឡាញ ឬធ្វើការទាក់
ទងនឹងអចលនទ្រព្យដែលគាត់ទទួលបានប្រាក់ចំណូលប្រចាំខែ… ខ្លះដោយសារតែស្ថានភាពគ្រួសារគាត់ខ្វះខាត ក៏សុខចិត្តធ្វើការក្រៅម៉ោងរកលុយ ដើម្បីទប់ទល់នឹងការចាយវាយប្រចាំថ្ងៃវិញ”

តាមយោបល់អ្នកជំនាញខាងលើ គន្លឹះជោគជ័យក្នុងការងារស្ម័គ្រចិត្ត គឺសិស្ស-និស្សិតខ្លួនឯងត្រូវមានផែនការធ្វើការងារច្បាស់លាស់ ចេះកំណត់រយៈពេលធ្វើការស្ម័គ្រចិត្ត ព្រមទាំងសួរខ្លួនឯងថា តើចង់បានឱ្យប្រាកដពីការងារដែលកំពុងធ្វើ? ប្រសិនបើយុវជនមិនមានផែនការច្បាស់លាស់ទេ នោះនឹងចំណាយពេលវេលាឥតប្រយោជន៍លើការងារស្ម័គ្រចិត្ត និងមិនដឹងថាខ្លួនអាចធ្វើការងារអ្វីច្បាស់ឡើយសម្រាប់អនាគត៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..