សារព័ត៌មានដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងវិស័យអប់រំ?

ភ្នំពេញ៖ សារព័ត៌មានត្រូវបានគេចាត់ទុកថាជាអ្នកនាំពាក្យយ៉ាងសំខាន់ពីប្រជាជនទៅអ្នកដឹកនាំ និងអ្នកដឹកនាំមកប្រជាជន។ បន្ថែមពីលើនេះ សារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវក៏អាចជួយកសាងសមត្ថភាពក្នុងការគិតពិចារណា បង្កើនចំណេះដឹង និងគុណភាពនៃការរស់នៅដល់ប្រជាជនបានយ៉ាងល្អផងដែរ។ តើសារព័ត៌មានមានឥទ្ធិពលជាវិជ្ជមានបែបណាខ្លះលើផ្នែកអប់រំ?

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន បានមានប្រសាន៍ថា​ វិស័យព័ត៌មានបានចូលរួមចំណែកយ៉ាងច្រើនលើការអប់រំប្រជាជនតាមរយៈប្រព័ន្ធ និងរបៀបផ្សព្វផ្សាយរបស់ខ្លួនទៅកាន់ប្រជាជន។ តាមរយៈសារព័ត៌មាន ប្រជាជនអាចនឹងយល់ដឹងកាន់តែច្រើនពីការអប់រំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ចំណេះដឹងទាំងអស់នេះ អាចជាប្រភពមិនអាចខ្វះបានដើម្បីបំពេញបន្ថែម ឬជំរុញឱ្យប្រជាជនអភិវឌ្ឍសមត្ថភាពការងារ និងមុខរបរផ្ទាល់ខ្លួនបានកាន់តែប្រសើរ។

ឯកឧត្តមបានបន្ថែមទៀតថា សារព័ត៌មានក៏ជាច្រកក្នុងការបង្ហាញសារអប់រំយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ ឬអ្នកជំនាញទៅកាន់ប្រជាជនតាមរយៈអត្ថបទអប់រំ ដែលជំរុញឱ្យប្រជាជនចេះអភិវឌ្ឍន៍បំណិនជីវិត ស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ និងចំណេះដឹងនានាផ្នែកវិជ្ជាជីវៈដែលសង្គមត្រូវការ។ ក្រៅពីនេះ តាមរយៈសារព័ត៌មានអាចនឹងបំផុសឱ្យប្រជាជនចូលរួមកាន់តែសកម្មក្នុងសកម្មភាពដោះស្រាយបញ្ហារួមរបស់សង្គមដូចជា យុទ្ធនាការប្រឆាំងជំងឺអេដស៍ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងអំពើហិង្សាក្នុងសង្គមជាដើម។

ទន្ទឹមនឹងគ្នានោះដែរ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា សារព័ត៌មានគឺជាអ្នកដកស្រង់យកនូវបញ្ហា និងតថភាពក្នុងសង្គមដើម្បីលាតត្រដាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ តថភាពទាំងអស់នោះបានភ្ជាប់មកជាមួយនឹងចំណេះដឹងមិនអាចខ្វះបានសម្រាប់ទុកជាបទពិសោធដល់មនុស្សទូទៅដែលជាអ្នកទទួលព័ត៌មាន ឬអាចជាឯកសារយោងសម្រាប់អ្នកសិក្សានានាដែលចង់ស្វែងយល់ពីផ្នែកទាំងអស់នោះ។

ឯកឧត្តម ឆាយ សុផល បានបន្ថែមថា ក្រៅពីផ្តល់ដំណឹងដល់សាធារណជន សារព័ត៌មានមានតួនាទីជួយទៅដល់សង្គមតាមរយៈការជំរុញមនុស្សឱ្យចេះគិតគិត វិនិច្ឆ័យ និងជំរុញឱ្យប្រជាជនចេះរស់នៅជាមួយផ្នត់គំនិតវិជ្ជមាន។

លោក សរ សុវណ្ណា ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance Reporter) មួយរូបបានថ្លែងថា សារព័ត៌មានជាអ្នកនាំពាក្យយ៉ាងសំខាន់ទៅមនុស្សទូទៅប្របកដោយការអប់រំ មានភាពថ្លៃថ្លូរ និងច្បាស់លាស់។ វាជាការចងសម្ព័ន្ធគ្នារវាងការអប់រំ និងការផ្សព្វផ្សាយព័ត៌មានឱ្យសមប្រកបដោយសច្ចៈភាព និងស្ថេរភាពក្នុងសង្គមផងដែរ។

លោក សួរ សុខលី បុគ្គលិកនៅក្រុមហ៊ុនមួយកន្លែងបាននិយាយថា ក្នុងនាមជាអ្នកទទួលព័ត៌មានមួយរូប លោកយល់ថាសារព័ត៌មានជាកន្លែងដែលផ្តល់ចំណេះដឹងយ៉ាងសំបូរបែប។ ជាទូទៅមនុស្សដែលទទួលបានព័ត៌មានល្អៗច្រើន តែងតែជាអ្នកដែលមានការគិតពិចារណាស៊ីជម្រៅ និងមានការវិនិច្ឆ័យល្អមុននឹងធ្វើសកម្មភាពណាមួយ។ លោកថាបើគ្មានវិស័យព័ត៌មានទេ មនុស្សគ្រប់គ្នាប្រហែលជាមិនអាចស្គាល់ភាពជឿនលឿន ឬដឹងពីដំណឹង និងហេតុការណ៍នានានៅក្នុងសង្គមនោះទេ។  លោកបញ្ជាក់ផងថា ព័ត៌មាន​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការអប់រំ​ប្រជាជន​ឱ្យបាន​យល់ដឹង​ពី​ការប្រែប្រួល​នៃ​ដំណើរ​របស់​សង្គម ហើយ​ត្រៀមខ្លួន​ឱ្យស្រប​ទៅតាម​ស្ថានភាព​របស់​សង្គម។ ក្រៅពីនេះ​ការចូលរួមចំណែក​ពី​សារព័ត៌មាន អាច​នឹង​បង្ក​ភាពងាយស្រួល​ដល់​ក្រសួង​អប់រំ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​របស់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា និងប្រជាជនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...