Wislawa Szymborska និពន្ធកំណាព្យក្លាយជាម្ចាស់ពានរង្វាន់ណូបែលអក្សរសិល្ប៍

ប៉ូឡូញ៖ “Somewhere out there the world must have an end.” “ទីកន្លែងដែលយើងបានចាកចេញទៅហើយ ទីនោះហើយគឺចុងបញ្ចប់នៃពិភពលោក” ជាឃ្លារបស់ម្ចាស់ពានរង្វាន់ណូប៊ែលអក្សរសិល្ប៍ ផ្នែកកំណាព្យឆ្នាំ១៩៩៦ ។ ក្នុងដំណើរជីវិតជាអ្នកអក្សរសិល្ប៍ អ្នកស្រី Wislawa Szymborska មានអាជីពជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍ អ្នកស្រីឈ្នះពានរង្វាន់ Goethe ក្នុងឆ្នាំ១៩៩១ និងពានរង្វាន់ Herder ក្នុងឆ្នាំ១៩៩៥ ថែមទៀត និងឈ្នះពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ ១៩៩៦ ។

មុនពេលទទួលបានពាន អ្នកស្រី Wislawa បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍។ តួយ៉ាងដូចជា នៅក្នុងអំឡុងឆ្នាំ ១៩៥៣-១៩៨១ អ្នកស្រីគឺជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍នៅទីក្រុង Kraków ប្រទេសប៉ូឡូញ នៅកាសែតផ្សាយប្រចាំសប្តាហ៍ “Zycie Literackie” ឬជាភាសាអង់គ្លេស (Literary Life) ។ ក្រោយមកអ្នកស្រីបានបោះពុម្ពសៀវភៅ “Lektury nadobowiazkowe” ដែលទទួលការគាំទ្រច្រើនរហូតដល់មានការបោះពុម្ភផ្សាយដល់បួនដង ។

មិនត្រឹមតែមានជាស្នាដៃសៀវភៅទេ អ្នកស្រី Szymborska បានបោះពុម្ភផ្សាយកម្រងកំណាព្យ១៦ Dlatego żyjemy (That is what we are living for) ជាភាសាប៉ូឡូញ ‎‎និងបកប្រែជាភាសាបារាំង ។ ដោយសារតែកំណាព្យនេះ មានតម្លៃជាសាកល ក៏បោះពុម្ពផ្សាយក៏បន្តទៅកាន់ពិភពលោក ផ្តើមចេញពី ភាសាអង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត អ៊ីតាលី ដាណឺម៉ាក ហេព្រើរ ហុងគ្រី ឆេក ស្លូវ៉ាគី ព្រមទាំងបានបោះពុម្ពផ្សាយជាកំណាព្យប៉ូឡូញថែមទៀត ។

នៅពេលសង្គ្រាមលោកលើកទី២ ផ្ទុះឡើង ក្នុងឆ្នាំ ១៩៣៩ អ្នកស្រី Wislawa នៅតែបន្តការសិក្សានៅក្រោមដី ដើម្បីគេចពីការទំលាក់គ្រាប់។ ហើយចាប់តាំងពីឆ្នាំ ១៩៤៣ អ្នកស្រីក្លាយជាបុគ្គលិកផ្លូវដែក ដើម្បីគេចពីចាប់ខ្លួនធ្វើជាកម្មករ និងនិរទេសទៅប្រទេសអាឡឺម៉ង់។ កំឡុងពេលនោះ អ្នកស្រីបានចាប់ផ្តើម អាជីពជាសិល្បករ តាមរយៈរូបភាពនៅក្នុងសៀវភៅសិក្សាភាសាអង់គ្លេស ហើយក៏ជាពេលអ្នកស្រីបានចាប់ផ្តើមនិពន្ធរឿង និងកំណាព្យ ។

នៅឆ្នាំ ១៩៤៥  អ្នកស្រី Wislawa ចាប់ផ្តើមសិក្សាអក្សរសិល្ប៍ប៉ូឡូញមុនពេលប្តូរទៅសិក្សាថ្នាក់សង្គមវិទ្យានៅសាកលវិទ្យាល័យ Jagiellonian នៅទីក្រុង Kórnik ។ ហើយនៅខែមីនា ឆ្នាំ១៩៤៥ ដដែល អ្នកស្រី Wislawa បានបោះពុម្ពផ្សាយកំណាព្យមានចំណងជើងថា “Szukam słowa” ក្នុងកាសែតប្រចាំថ្ងៃ Dziennik Polski នឹងបានបន្តបោះពុម្ពនៅតាមកាសែត ទស្សនាវដ្តីផ្សេងជាច្រើនឆ្នាំ ។

នៅឆ្នាំ ១៩៤៨ អ្នកស្រីបានឈប់ពីការសិក្សាមិនទទួលបានសញ្ញាបត្រដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អ។ នៅឆ្នាំដដែលនោះ អ្នកស្រី Wislawa បានរៀបការជាមួយអ្នកនិពន្ធកំណាព្យឈ្មោះ Adam Włodek ហើយក៏បានលែងលះគ្នានៅឆ្នាំ ១៩៥៤ ។

រីឯនៅប្រទេសប៉ូឡូញវិញ សៀវភៅរបស់អ្នកស្រី ឈានទៅដល់ការដាក់ដេញថ្លៃពីក្រុមអ្នកនិពន្ធប្រលោមលោកល្បីៗ តាមការសន្និដ្ឋានមានមនុស្សប្រហែលពីរនាក់ ក្នុងចំណោមមួយពាន់នាក់ប៉ុណ្ណោះដែលចូលចិត្តកំណាព្យនេះ។  ចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៣ អ្នកស្រីក្លាយជានិពន្ធនាយកនៃកាសែតប្រចាំខែ មានមូលដ្ឋាននៅទីក្រុង Kraków ។

អ្នកស្រី Wislawa Szymborska បានទទួលពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ ១៩៩៦ លើខ្លឹមសារកំណាព្យ poetry that with ironic precision allows the historical and biological context to come to light in fragments of human reality ។ គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ណូប៊ែលកំណាព្យរូបនេះ កើតនៅថ្ងៃទី០២ ខែកក្កដាឆ្នាំ ១៩២៣ ក្នុងទីក្រុង Kórnik‎‎ ប្រទេសប៉ូឡូញខាងលិច និងទទួលមរណភាពថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយសារជំងឺមហារីកសួត ក្នុងអាយុ៨៨ឆ្នាំ។ កំណាព្យចុងក្រោយរបស់អ្នកស្រី Wislawa បានបោះពុម្ពផ្សាយនៅចុងឆ្នាំ ២០១២ ហើយនៅឆ្នាំ ២០១៣ ពានរង្វាន់ Wisława Szymborska ត្រូវបានបង្កើតឡើងជាកិត្តិយសនៃកេរដំណែល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...