ស្ត្រី ព័ត៌មានវិទ្យា

ស្ត្រី សិក្សាជំនាញ ព័ត៌មានវិទ្យា IT តិច អាចមកពីខ្វះព័ត៌មាន និងទទួលពាក្យរិៈគន់

ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញយុវតីមួយចំនួននាបច្ចុប្បន្នបានកែប្រែទស្សនៈនេះ ព្រមទាំងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាបន្តនៅមហាវិទ្យាល័យ ដោយមើលឃើញឱកាសការងារទូលំទូលាយ ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ខ្លួន។

កញ្ញា ឡេងរី សុភនាត បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ពីសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា

“ខ្ញុំសម្រេចចិត្តរៀនមុខវិជ្ជានេះដោយសារខ្ញុំគិ​តថាមានឪកាសការងារច្រើនក្រោយរៀនចប់ ពេលនោះខ្ញុំទទួលបានអាហារូបករណ៍ ខ្ញុំក៏សម្រេចជ្រើសរើសជំនាញនេះសិក្សាតែម្តង”។

ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា កញ្ញា ឡេងរី សុភនាត បានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យា (Software Development) នៅក្រុមហ៊ុនមួយ។ យុវតីរូបនេះបានបន្តថា មនុស្សមួយចំនួនយល់ថា មុខវិជ្ជាព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសសិក្សា ប៉ុន្តែជាក់ស្តែងស្ត្រីក៏អាចសិក្សាបានដែរ។

“ការគិតបែបហ្នឹងទំនងជាការគិតបែបបុរាណ ! មនុស្សស្រីបច្ចុប្បន្នក៏មានសមត្ថភាពសិក្សា និងមានចំណេះដឹងខ្ពង់ខ្ពស់ដូចមនុស្សប្រុស ហើយទទួលបានលទ្ធផលល្អដូចគ្នាដែរ”

កញ្ញា ឡេងរី សុភនាត ។ សុភនាត សិក្សាជំនាញព័ត៌មានវិទ្យាទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមគ្រួសារ។

ស្រដៀងគ្នានេះដែរ កញ្ញា ឈី សុគន្ធទេវី ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មកំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏បានបង្ហាញថា ៖

“ខ្ញុំចាប់អារម្មណ៍លើការអភិវឌ្ឍន៍​កម្មវិធីបច្ចេកវិទ្យា (Software Development) បង្កើតកម្មវិធីទូរស័ព្ទ។ ខ្ញុំជឿជាក់ថា អនាគតបច្ចេកវិទ្យាដើរតួនាទីសំខាន់នៅក្នុងពិភពលោក ដូច្នេះខ្ញុំចង់ក្លាយជាផ្នែកមួយនៃបច្ចេកវិទ្យាដ៏អសា្ចរ្យមួយនេះ ហើយវាជាអ្វីដែលខ្ញុំស្រលាញ់…”។

កញ្ញា ឈី សុគន្ធទេវី បានបន្តថា នៅកម្ពុជាចំនួនស្ត្រីដែលសិក្សាជំនាញវិស្វកម្មកំព្យូទ័រនៅមានតិច ដោយសារពួកខ្វះព័ត៌មានលម្អិតអំបីមុខវិជ្ជានេះ និងការគាំទ្រលើកទឹកដល់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។

ចំណែកលោក ម៉ី សូរិទ្ធីវង្ស ធ្លាប់សិក្សាបរិញ្ញាបត្រព័ត៌មានវិទ្យា និងកំពុងបម្រើការងារនៅក្រុមហ៊ុនឯកជន បាននិយាយថា ចំនួននិស្សិតស្រីសិក្សាជំនាញព័ត៌មានវិទ្យាតិច ដោយសារស្ត្រីខ្លួនឯងយល់ថា ជំនាញព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសដោយផ្អែកលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ សូរិទ្ធីវង្ស បន្ថែមថា អាចមកពីស្ត្រីខ្លួនឯងខ្វះព័ត៌មានសិក្សានិងព័ត៌មានការងារ ស្របនឹងស្ថានភាពផ្នត់គំនិតបុគ្គលនិងគ្រួសារពុំទាន់ឱ្យតម្លៃដល់សិក្សារបស់ស្ត្រីក្នុងជំនាញព័ត៌មានវិទ្យា។

លោក ម៉ី សូរិទ្ធីវង្ស

“សម្រាប់ខ្ញុំគិតថា រៀនជំនាញព័ត៌មានវិទ្យា ដូចជាមិនពិបាកទេសម្រាប់ស្ត្រី ពេលខ្លះនិស្សិតស្រីអាចចាប់ជំនាញទន់ (Soft Ware) ឬអាចរើសយកជំនាញគ្រឿងរឹង (Hard Ware) តាមចំណង់ចំណូលចិត្ត… តែភាគច្រើនខ្ញុំដឹងថាស្ត្រីគាត់ជ្រើសជំនាញទន់ច្រើន ដូចជាសរសេរកូដ អភិវឌ្ឍន៍កម្មវិធី ឬតំឡើងកម្មវិធីជាដើម ហើយស្ត្រីបច្ចុប្បន្នរៀនជំនាញនេះច្រើនដែរ តែនៅតិចជាងបុរស”។

ជាការកត់សម្គាល់ នៅកម្ពុជាទោះបីស្ត្រីសិក្សានិងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យានៅមានចំនួនតិចតូចក៏ដោយ ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នំាចំនួនសិស្ស-និស្សិតស្រីកំពុងសិក្សានិងចាប់អារម្មណ៍ជំនាញមួយនេះមានកំណើរជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…