ទិវាពិភពលោកលាងសម្អាតដៃលើកកម្ពស់ការអប់រំសុខុមាលភាពប្រជាពលរដ្ឋឲ្យមានទម្លាប់លាងដៃនឹងសាប៊ូជាប្រចាំ

ព្រៃវែង – ទិវាពិភពលោកលាងសម្អាតដៃឆ្នាំ២០២១នេះ សម្រាប់ប្រទេសកម្ពុជា បានប្រារព្វធ្វើឡើងនៅបរិវេណសាលាស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ “អនាគតយើង ស្ថិតនៅលើដៃរបស់យើង សូមចូលរួមលាងសំអាតដៃទាំងអស់គ្នា!” ដោយ​មានការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមនឹងមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនផងដែរ។

សារគន្លឹះដើម្បីកត់សម្គាល់ចំណុចសំខាន់ៗ នៃការលាងសម្អាតដៃជាមួយសាប៊ូ គឺ «ការលាងសំអាតដៃគឺជាគន្លឹះសំខាន់មួយសម្រាប់កាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមរ៉ាំរ៉ៃដល់សុខភាព និងការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋ», « ការលាងសំអាតដៃរួមចំណែកដល់ការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ និងនៅតែជាវិធានការការពារដ៏មានសារៈសំខាន់មួយ កំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកំពុងដំណើរការ»,« ការលាងសំអាតដៃ ជាអ្នកការពារ “ជួរមុខ” ក្នុងការបង្ការការផ្ទុះឡើងនូវជំងឺឆ្លងនានា និងកាត់បន្ថយអត្រាកើនឡើងការរីករាលដាលនៃជំងឺឆ្លងនៅពេលបច្ចុប្បន្ននិងនាពេលអនាគត»។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកលាងសំអាតដៃឆ្នាំនេះ គឺក្នុងគោលបំណងឱ្យការលាងសម្អាតដៃកា្លយជាទម្លាប់ ហើយដើម្បីសម្រេចបានគោលបំណងនេះយើងត្រូវអនុវត្តសកម្មភាពលាងសម្អាតដៃនឹងសាប៊ូជាប្រចាំ ព្រោះថា ដៃរបស់យើងគឺជាអនាគតរបស់យើងទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ដៃជាមធ្យោបាយចម្លងជំងឺគ្រប់ប្រភេទ ហើយថា កង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានផលប៉ះពាល់ចំពោះសុខភាព និងអាយុជីវិត ។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបន្តថា តាមរយៈការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា កុមារដែលរស់ក្នុងមជ្ឈដ្ឋានកង្វះអនាម័យ បង្កឱ្យមានជំងឺរាគរូស ជំងឺផ្លូវដង្ហើមស្រួចស្រាល ឆ្លងជំងឺដង្កូវព្រូន ដែលធ្វើឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងភាពក្រិះក្រិន ដែលបង្អាក់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីជាដើម ។

“ការលាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់ គឺជាសកម្មភាពងាយស្រួលអនុវត្ត និងចំណាយថវិកាអស់តិចដែលទទួលបានផលចំណេញច្រើន ជាពិសេសអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩”

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។

ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រែវែង មានប្រសាសន៍ថា ទិវាពិភពលោកលាងសំអាតដៃ ឆ្នាំ២០២១នេះ ពិតជាមានសារៈសំខាន់ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមសាលារៀន គ្រួសារ និងសហគមន៍ ។ ឯកឧត្តមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូជាសកម្មភាពមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ សំដៅដល់ការការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានៅផលប៉ះពាល់នៃការឆ្លងជំងឺ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចជាតិ ។

ទន្ទឹមនឹងនេះ លោក ឡុក វុទ្ធី ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង មានប្រសាសន៍ថា ទិវាលាងដៃជាសកល គឺជាទិវាតស៊ូមតិពិភលោកដែលឧទ្ទិសដល់ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូនិងបង្កឱ្យមានការផ្លាស់ប្តូរយូរអង្វែង ពីកម្រិតគោលនយោបាយទៅជាសកម្មភាពដែលជំរុញដោយសហគមន៍ ។

លោកបន្ថែមថា ការលាងដៃជាមួយសាប៊ូពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យជនបទ ព្រមទាំងការពារដ៏មានប្រសិទ្ធិភាព និងអស់តម្លៃយ៉ាងតិចបំផុតសម្រាប់ការរារាំងទប់ស្កាត់ជំងឺរាគរូស និងជំងឺសួត ។ល។ ដើម្បីកាត់បន្ថយអត្រាមរណៈក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំឱ្យបានដល់ពីរភាគបី នៃអត្រាមរណៈរួមរបស់កុមារ ។

សូមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ នៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានគេកំណត់យក ថ្ងៃទី១៥ ខែតុលា គឺជាថ្ងៃប្រារព្ធទិវានេះ។ សម្រាប់​កម្ពុជា ទិវាដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូគាំទ្រពាក់ព័ន្ធមួយចំនួនដូចជា អង្គការ PLAN, អង្គការ WaterAid, អង្គការWorld vision, WSSCC Water SHED ventures និងក្រុមហ៊ុនUnilever ។

គួរជម្រាបជូនថា ដើម្បីឱ្យការលាងសំអាតដៃមាននិរន្តរភាពដើម្បីសម្រេចបាន ៩០% នៃប្រជាពលរដ្ឋជនបទមានកន្លែងលាងសំអាតដៃ មានទឹកនិងសាប៊ូ ត្រឹមឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន (ដូចជាសហគ្រាសផលិតសាប៊ូ និងបង្គន់ក្នុងស្រុក …)និងអ្នកពាក់ព័ន្ធសំខាន់ផ្សេងៗទៀត បានធ្វើសកម្មភាពជាច្រើនទាក់ទងនឹងយុទ្ធនាការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងលើវិស័យទឹកស្អាត និងអនាម័យ រួមមានការផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តអនាម័យការផ្សព្វផ្សាយពីការលាងសំអាតដៃ និងហានិភ័យរបស់ជំងឺកូវីដ-១៩ និងការចូលរួមរបស់សហគមន៍ យុទ្ធនាការអបអរសាទរទិវាពិភពលោកលាងសំអាតដៃ និងកសកម្មភាពផ្សេងៗទៀត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....