ហាត់ Yoga ជួយបង្កើនថាមពលផ្លូវចិត្តឱ្យរឹងមាំ

រយៈពេលមួយទសវត្សចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្របានខិតខំពន្យល់និងបកស្រាយអំពីសារៈសំខាន់នៃលំហាត់ប្រាណបែបយូហ្គា ឬ Yoga និងការធ្វើសមាធិជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស។ ខណៈការរីករាលដាលជំងឺកូវីដកំពុងធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត ហើយកំពុងប៉ះពាល់ដល់បញ្ហាសតិអារម្មណ៍មនុស្សរាប់លាននាក់ដោយសារការបិទខ្ទប់ទីក្រុង បញ្ហាសេដ្ឋកិច្ចគ្រួសារ និងសម្ពាធផ្លូវចិត្តផ្ទាល់ខ្លួន លំហាត់ប្រាណយូហ្គាអាចជាផ្នែកមួយនៃដំណោះស្រាយទាំងនេះ។

លំហាត់យូហ្គាត្រូវបានណែនាំដោយអ្នកជំនាញជាច្រើនទៅកាន់មនុស្សទាំងឡាយឱ្យអនុវត្តជាប្រចាំ ដើម្បីទប់ស្កាត់ទៅនឹងអត្រាកំណើននៃជំងឺបាក់ទឹកចិត្ត និងជួយសុខភាពផ្លូវកាយ។ យូហ្គាអាចហាត់បានទាំងស្ត្រី បុរស មនុស្សចាស់ និងកុមារ ហើយអាចជួយកាត់បន្ថយការថប់អារម្មណ៍និងភាពតានតឹងក្នុងចិត្តមានប្រសិទ្ធភាពខ្ពស់បំផុត។

មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើអ្នកអាចអនុវត្តវានៅមុនពេលគេង លទ្ធផលនឹងអាចជួយឱ្យអ្នកគេងលក់ស្រួល អាចជួយបង្កើនថាមពលសុខភាពផ្លូវអារម្មណ៍ ព្រមទាំងបង្កើនការចងចាំ។ លើសពីនោះអ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញដូចគ្នាដែរថា ហាត់យូហ្គានឹងជួយឱ្យខ្លួនប្រាណរបស់អ្នកអាចកសាងបាននូវប្រព័ន្ធស៊ាំមួយដ៏រឹងមាំប្រឆាំងទៅនឹងជំងឺនានា។ គួរបញ្ជាក់ថា យូហ្គាជាកីឡាមិនចាំបាច់ចំណាយលុយ ឬពេលវេលាច្រើនឡើយ អាចធ្វើបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នឹងជួយឱ្យរាងកាយរបស់អ្នកកាន់តែមានភាពរហ័សរហួន មានថាមពលផ្លូវចិត្ត បណ្តុះអត្តចរិតវិជ្ជមាន បង្កើតអារម្មណ៍ស្រស់ថ្លាជានិច្ច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...