ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ៖ យុវជនមិនត្រូវរស់បណ្តោយខ្លួនតាមយថាកម្ម

ភ្នំពេញ៖ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី មានដីកាថា មនុស្សភាគច្រើ​នយល់ច្រឡំ និងបណ្ដោយខ្លួនរស់នៅតាមយថាកម្ម ហើយនេះជាកំហុសមួយដ៏ធំក្នុងឆាកជីវិត ។ ព្រះអង្គមានដីកាដូចនេះក្នុងកម្មវិធីសម្ពោធសៀវភៅគ្មាននរណាកើតមកក្រទេ ដំណើរជីវិតខ្ញុំក្នុងស្មារតីអង្គរ កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ ។

ព្រះមុនីកុសលបណ្ឌិតយ៉ន សេងយៀត មានដីកាបញ្ជាក់បន្ថែមថា សង្គមជាតិអាចរីកចម្រើនទៅបានអាស្រ័យលើមនុស្សគ្រប់រូប មានការទទួលខុសត្រូវក្នុងការអភិ​វឌ្ឍជីវិតរបស់ខ្លួនផ្ទាល់ ហើយត្រូវរឹងមាំដោយខ្លួនឯង មិនទាមទារការលើកទឹកចិត្ត និងរង់ចាំជំនួយពីអ្នកដទៃគ្រប់ពេលនោះទេ ។

ព្រះមុនីកុសលបណ្ឌិតយ៉ន សេងយៀត មានដីកាថា ៖

«ដើម្បីឱ្យសង្គមខ្លាំង យុវជនក៏ត្រូវតែខ្លាំងខាងចំណេះដឹង និងបទពិសោធន៍ក្នុងការកសាងសង្គម ព្រមទាំងមានភាពរឹងមាំសម្រាប់ខ្លួនឯងដោយមិនទាមទារការជំរុញទឹកចិត្តច្រើនពេក »

ព្រះមុនីកុសលបណ្ឌិតយ៉ន សេងយៀត បញ្ជាក់បន្តថា មនុស្សបោះបង់គំនិតរស់នៅតាមយថាកម្មចេញ ហើយរៀនរស់នៅដោយឆន្ទៈរបស់ខ្លួនផ្ទាល់ និងព្យាយាមម្ចាស់ការលើជីវិតរបស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះ បើចង់បានសង្គមខ្លាំងលុះត្រាយុវជនមានសមត្ថភាពអាចជួយខ្លួនឯង និងកសាងសង្គមឱ្យទទួលបានការរីកចម្រើន ។

សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី បានរំលឹកថា មនុស្សគ្រប់រូបសុទ្ធតែមានទុក្ខ គ្មាននរណាម្នាក់អាចគេចផុត សូម្បីតែព្រះសម្មាសម្ពុទ្ធ ប៉ុន្តែដើម្បីរំដោះខ្លួនចេញពីសេចក្ដីទុក្ខព្រួយ ត្រូវរស់នៅដោយម្ចាស់ការលើជីវិតរបស់ខ្លួន មានសកម្មភាព មិនបណ្ដោយជីវិតទៅតាមកម្មផល និងមិនរស់នៅធ្វើខ្លួនជាជនរងគ្រោះក្នុងស្ថានការលំបាកក្នុងជីវិតនោះឡើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...