យុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពនិងសម្រេចចិត្តបានទូលំទូលាយ

គ្រប់សកម្មភាពរស់នៅប្រចាំថ្ងៃត្រូវការថវិកាប្រើប្រាស់ជាចាំបាច់ ហើយម្ចាស់ថវិកាតែងតែមានសិទ្ធិសម្រេ​ច​​ចិត្ត​លើការប្រើប្រាស់ធនធានថវិការបស់ខ្លួនឱ្យសមប្រកប។ ស្របគ្នានេះ ឯករាជ្យភាពក្នុងការសម្រេចចិត្តរបស់យុវជនក៏អាស្រ័យលើភាពចាស់ទុំក្នុងការគ្រប់គ្រងថវិកាដែរ។ ប្រសិនបើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន នោះពួកគាត់អាចនឹងមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីមួយបានច្រើនជាងមុន។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកានៃក្រុមហ៊ុនពុទ្ធិពល​ បានចែករំលែកថា បើយុវជនចាប់ផ្ដើមមានប្រាក់ចំណូលខ្លួនឯង ដែលបានមកពីការងារ ឬរកស៊ី នោះយុវជនអាចសម្រេចចិត្តដោយខ្លួនឯងបានស្ទើរតែពេញលេញ។ ពេលនោះយុវជនជាម្ចាស់ការលើខ្លួនឯង ជាម្ចាស់លុយ ហើយអាចចំណាយលុយធ្វើអ្វីដែលខ្លួនចង់បាន។ នេះជាសេរីភាពហិរញ្ញវត្ថុដែលយុវជនបង្កើតឡើងដោយខ្លួនឯង។

“ពេលនោះម្ដាយឳពុកនិងក្រុមគ្រួសារ អាចជាអ្នកជួយពិភាក្សានិងដឹងលឺការធ្វើសេចក្ដីសម្រេចរបស់គាត់តែប៉ុណ្ណោះ។ មិនដូចពេលដែលគាត់នៅក្រោមការផ្គត់ផ្គង់ពីអ្នកផ្ទះ គឺគាត់ត្រូវដើរតាមលក្ខខណ្ឌនិងការសម្រេចចិត្តរបស់អ្នកផ្ទះ ព្រោះអ្នកផ្ទះដែលជាអាណាព្យាបាលនឹងមិនអនុញ្ញាតឱ្យធ្វើអ្វីដែលមិនបានការ ឬខាតប្រយោជន៍នោះទេ”។

អ្នកស្រី ប៉ែន បុប្ផា
អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកានៃក្រុមហ៊ុនពុទ្ធិពល

ថវិកាពិតជាដើរតួនាទីសំខាន់សម្រាប់យុវជន ព្រោះថាពួកគាត់ស្ថិតក្នុងវ័យមួយដែលចាប់ផ្ដើមចេះគិតស្រមៃចង់ស្គាល់ ចង់សាកល្បងធ្វើអ្វីដែលថ្មីៗ ហេតុនេះពួកគាត់ត្រូវចាប់ផ្ដើមចេះគិត ចាប់ផ្ដើមចេះសម្រេចចិត្ត គិតពីតម្រូវការខ្លួនឯង ចេះប្រឹងប្រែងសន្សំសំចៃ។ 

មានបទពិសោធនៅក្នុងសង្គម ក៏ដូចជាមានកូនស្រីវ័យជំទង់ក្នុងគ្រួសារផង អ្នកស្រី ប៉ែន បុប្ផា បានបន្ថែមថា ដើម្បីឱ្យមានឯករាជភាពក្នុងការសម្រេចចិត្តរឿងលុយកាក់ គ្រួសារខ្លះចាប់ផ្ដើមបង្រៀនកូនឱ្យចេះសម្រេចចិត្តខ្លួនឯង ក្នុងវ័យដែលកូនចូលរៀនវិទ្យាល័យ។ ឧទាហរណ៍ម្ដាយឳពុកផ្ដល់ប្រាក់ឧបត្ថម្ភឱ្យកូនប្រចាំសប្ដាហ៍ ហេតុនេះកូនអាចសម្រេចចិត្តក្នុងការប្រើប្រាស់ឱ្យសមស្របតាមតម្រូវការ ថាគួរចាយទាំងអស់ ឬចាយខ្លះសន្សំខ្លះទុកសម្រាប់ទិញអ្វីដែលខ្លួនត្រូវការនៅពេលក្រោយ។

“សម្រាប់យុវជនដែលមានប្រាក់ចំណូលខ្លួនឯង ខ្ញុំយល់ថាពួកគាត់ហ៊ានសម្រេចចិត្តច្រើនជាងពេលដែលគាត់សុំលុយអ្នកផ្ទះចាយ”។

អ្នកស្រី ប៉ែន បុប្ផា

តើយុវជនមានប្រាក់ចំណូលផ្ទាល់ខ្លួន មានសេរីភាពក្នុងការសម្រេចចិត្តពិតមែនដែរឬទេ? យុវជន អេង បញ្ញាវុឌ្ឍ និស្សិតឆ្នាំទី2 នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា​ ស្ថិតនៅក្រោមការទំនុកបម្រុងហិរញ្ញវត្ថុពីឪពុកម្តាយ យុវជនពិតជាពិបាកក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ប៉ុន្តែវាមិនមែនមានន័យថាពួកគាត់នឹងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានមួយរយភាគរយ នៅពេលពួកគាត់មានប្រាក់ចំណូលបាននោះទេ វាអាស្រ័យលើស្ថានភាពគ្រួសារដែរ។

បញ្ញាវុឌ្ឍ យល់ឃើញបន្តថា៖

“ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើង ឪពុកម្តាយមួយចំនួននៅតែមានអំណាចក្នុងការសម្រេចចិត្តចំពោះកូនៗរបស់ពួកគាត់ ទោះបីជាកូនៗ របស់ពួកគាត់អាចរកប្រាក់បានដោយខ្លួនឯងហើយក៏ដោយ”

ចំណែកឯ កញ្ញា គង់ ដាលីន ជាអ្នកគ្រប់គ្រង កកូរស្ទូតឌីយោ មិនទាន់ហ៊ាននិយាយថាខ្លួនឯងមានភាពឯករាជ្យទាំងស្រុងនោះទេ ដោយសារសព្វថ្ងៃក៍មានរឿងមួយចំនួនត្រូវអាស្រ័យលើក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ។ ប៉ុន្តែបើនិយាយពីគោលដៅនិងអាជីព​ គឺជាចំណុចដែលកញ្ញាហ៊ាននិយាយថា អាចរំពឹងលើខ្លួនឯងបានដោយមិនចាំបាច់មានការគាំទ្រជាថវិកាពីក្រុមគ្រួសារ។

ភាពឯករាជ្យក្នុងការសម្រេចចិត្ត បានផ្ដល់ឱ្យយុវតី ដាលីន នូវទំនុកចិត្តលើខ្លួនឯង ហ៊ានបង្ហាញ ហ៊ានធ្វើអ្វីក្នុងនាមជាខ្លួនឯង ស្រលាញ់ខ្លួនឯងកាន់តែខ្លាំង និងមិនរង់ចាំក្នុងការផ្ញើរសុភមង្គលនិងភាពរីករាយរបស់ខ្លួនឯងលើអ្នកដទៃ។

តាមយោបល់របស់អ្នកជំនាញហិរញ្ញវត្ថុបានបញ្ជាក់ថា សេរីភាពក្នុងការសម្រេចចិត្តរបស់មនុស្សស្ថិតនៅលើហរិញ្ញវត្ថុ។ យុវជនក៏ដូច្នេះដែរ ក្រៅពីមានភាពចាស់ទុំចេះគិតគូរ មានប្រាក់ចំណូលផ្ទាល់ខ្លួន អាចធ្វើឱ្យយុវជនមានភាពឯករាជ្យក្នុងការសម្រេចចិត្តប្រសើរជាងមុន ព្រោះយុវជនអាចចេះគិតពិចារណា យល់ពីទំហំនៃការសម្រេចចិត្ត និងចេះទទួលខុសត្រូវលើលទ្ធផលដែលខ្លួនទទួលបាន៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…