យុវជនរៀនធ្វើខ្លួនជាមនុស្សមានគំនិតឯករាជ្យ អាចបង្កើតឱកាសរីកចម្រើនសម្រាប់ខ្លួនឯង

អត្ថបទមួយចុះផ្សាយដោយ Urban Wellness បានសរសេរថា ពេលខ្លះយុវជនគួរទទួលយកមតិយោបល់ពីអ្នកដទៃដើម្បីដឹកនាំដំណើរជីវិតជារឿងដ៏ប្រសើរ ប៉ុ​ន្តែ​ទន្ទឹមគ្នានេះ យុវជនក៏ត្រូវចេះបដិសេដគំនិតយោបល់ទាំងនោះដែរ​ ។ យុវជនត្រូវមានគំនិតឯករាជ្យ ច្បាស់លាស់លើការគិតរបស់ខ្លួន ដោយ​សារ​គំនិ​ត​វិជ្ជ​មា​ន​ដោ​យឯករាជ្យ អាចបន្ថែមសេចក្ដីសុខនិងនាំឱ្យរីកចម្រើននៅក្នុងជីវិត ។ ខាងក្រោមនេះជាវិធី ៥យ៉ាងជួយឱ្យយុវជនក្លាយជាមនុស្សមានគំនិតឯករាជ្យអាចនាំជីវិត​កាន់តែប្រសើរ ។

. ជឿជាក់លើខ្លួនឯង ៖ ជំនឿចិត្តធ្វើឱ្យមនុស្សមានគំនិតឯករាជ្យ ហើយអាចជ្រើសរើសគំនិតមួយដែលល្អបំផុតសម្រាប់អ្នក។ អ្នកមិនចាំបាច់រង់ចាំនរណាម្នាក់អនុញ្ញាតឱ្យខ្លួនអ្នកធ្វើ ឬធ្វើតាមទាំងស្រុងនោះទេ ។ ជឿជាក់លើខ្លួនឯង អាចនាំឱ្យអ្នកដោះស្រាយបញ្ហាបានច្រើន និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងមានចិត្តសាកល្បងធ្វើអ្វីថ្មីៗ និងរៀនជម្នះឧបសគ្គដោយមានទំនុកចិត្តទៅលើខ្លួនឯង ។

២.​ រៀនសម្រេចចិត្តឱ្យកាន់តែប្រសើរ ៖ នៅពេលអ្នកមានទំនុកចិត្តដោះស្រាយបញ្ហាក្នុងស្ថានភាពលំបាក នោះអ្នកនឹងដឹងថា អ្នកអាចសម្រេចចិ​ត្ត​បានប្រសើរជាងមុនកម្រិតណា។ គំនិតឯករាជ្យជាងមុននេះ នឹងជួយអ្នកឱ្យរៀនបង្កើតជម្រើសដែលល្អបំផុតសម្រាប់ខ្លួនឯង និងធ្វើកិច្ចការដោយមិនរុញរាឡើយ ។

៣. កាត់បន្ថយភាពតានតឹងក្នុងចិត្ត ៖ យុវជនអាចគ្រប់គ្រងអារម្មណ៍ និងបញ្ហារបស់អ្នកបានប្រសើរជាងមុន ប្រសិនបើចេះកាត់បន្ថយភាពតានតឹងក្នុងចិត្ត និងលះបង់គំនិតអវិជ្ជមានលើខ្លួនឯង ។ យុវជនត្រូវចេះគ្រប់គ្រងស្ថានភាពផ្លូវចិត្តផ្ទាល់ខ្លួនឱ្យបានល្អ នោះបញ្ហាទាំងឡាយនឹងដោះស្រាយបានដោយងាយ ឬមិនត្រូវការជំនួយពីអ្នកដៃទាល់តែសោះ លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ ។

. សាកល្បងធ្វើអ្វីដែលអ្នកចង់ធ្វើ ៖ រៀនបើកចិត្តឱ្យទូលាយ ជួបមនុស្សថ្មី ទៅកន្លែងថ្មី ដំណើរផ្សងព្រេងថ្មី បង្កើតគំនិតច្នៃប្រតិដ្ឋឱ្យបានច្រើន នោះ​នឹង​ក្លាយ​ជា​ម​​​នុស្សមានសេរីភាពកាន់តែខ្ពស់ ព្រមទាំងអាចធ្វើអ្វីៗដែលនាំឱ្យអ្នកសប្បាយចិត្ត។ ធ្វើបែបនេះយុវជនអាចរកឃើញខ្លួនឯង ជំរុញខ្លួនឯងឱ្យក្លាយជាមនុស្ស​ហ៊ា​ន​ប្រកួតប្រជែងដើម្បី​ការរីកចម្រើន ។

. គោរពនិងផ្តល់តម្លៃដល់ខ្លួនឯង ៖ យុវជនត្រូវសាកល្បងគិតថា គ្មាននរណាម្នាក់ឱ្យតម្លៃអ្នកជាងខ្លួនឯងនោះទេ ។ នៅពេលដែលអ្នកមានគំនិតឯករាជ្យ វាមិនជា​រឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ផ្ទុយទៅវិញអ្នកបានបង្កើនគោរពនិងឱ្យតម្លៃខ្លួនឯង ។ គិតវិជ្ជមានដល់ខ្លួនេង ជួយឱ្យយុវជនដោះស្រាយរឿងលំបាកៗបានយ៉ាងច្រើន ហើយសម្រេចចិត្តបានល្អប្រសើរ ។ សកម្មភាពទាំងអស់នេះនឹងជះឥទ្ធិពលវិជ្ជមានដល់តម្លៃខ្លួនឯង និងទស្សនៈរបស់អ្នកដទៃគិតមកលើខ្លួនអ្នក ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...