យុវតី៖ បុរសនិងស្ត្រីនិយាយពីការអប់រំសុខភាពនិងអនាម័យពេលមានរដូវ មិនមែនជារឿងខុសឆ្គង

ភ្នំពេញ៖ ឆ្នាំ២០២១នេះ ប្រធានបទទិវាអនាម័យនៃការមករដូវរបស់ស្រ្តី “បង្កើនសកម្មភាព និងការវិនិយោគទៅលើសុខភាព និងអនាម័យនៃការមករដូវ”។​ ទិ​វា​អនា​ម័យ​នៃ​កា​រម​ក​រដូវ​រប​ស់​ស្ត្រីតែងបា្ររព្ធជាសកលនៅថ្ងៃទី២៨ ខែឧសភាជារៀងរាល់ឆ្នាំ។ ការលើកយកបញ្ហាទាំងនេះមកនិយាយនៅក្នុងគ្រួសារ មិត្តភក្តិ និងសហគមន៍អប់រំសុខភាពមិនមែនជាទង្វើអា​ក្រក់ ឬអាថ៌កំបាំងទៀតឡើយសម្រាប់បុរសនិងស្រី្ត។ នេះជាការយល់ឃើញរបស់យុវតីនិងអ្នកពាក់ព័ន្ធមួយចំនួនដែល AMS បានជួបសម្ភាសន៍។

កញ្ញា ហ៊ូ គីមហៀង ជានិស្សិតពេទ្យឆ្នាំទី៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល បានប្រាប់ពីមូលហេតុដែលកញ្ញាហ៊ាននិយាយប្រាប់មិត្តភក្ដិអំពីបញ្ហាពេលមករដូ​​វ​ក្នុងគោលបំណងការពារការប៉ះទង្គិចជាមួយមិត្តភក្ដិ និងងាយស្រួលឱ្យមិត្តភក្តិជួយនៅពេលមានបញ្ហាធ្ងន់ធ្ងរ។

“ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការនិយាយប្រាប់មិត្តភក្ដិនៅពេលខ្ញុំមានរដូវ ព្រោះជាពេលដែលអារម្មណ៍ខ្ញុំផ្លាស់ប្ដូរខុសពីធម្មតា ខ្ញុំឆាប់ខឹង មិនចង់និយាយស្ដី ប្រសិនប្រាប់បញ្ហានេះទៅកាន់មិត្តភក្ដិគេអាចនឹងយល់ អាចជួយរកដំណោះស្រាយ និងរៀបចំឥរិយាសមស្រប”

កញ្ញា ហ៊ូ គីមហៀង

កញ្ញា ហ៊ូ គីមហៀង បានបន្តទៀតថា ស្ត្រីតែងមានភាពអៀនខ្មាស់នៅថ្ងៃនៃការមករដូវ ប៉ុន្តែបើមនុស្សជុំវិញខ្លួនឈប់រើសអើងនោះនឹងចូលរួមចំណែកសំខាន់ក្នុងការថែទាំសុខភាពផ្លូវ ស្រ្តី ព្រមទាំងជួយស្រ្ដីឱ្យជៀសផុតពីជំងឺ ឬបញ្ហាសុខភាពផ្លូវភេទ។

ចំណែកកញ្ញា សុខ ស្រីនុត និស្សិតអក្សរសាស្រ្ដខ្មែរឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ស្រ្ដីកម្ពុជាគួរបង្កើនគិតបញ្ហាសុខភាពឱ្យបានច្រើន ពិសេ​ស​បញ្ហា​អនា​ម័យ​ពេ​ល​មានរដូវ ហើយយុវជនគួរស្វែងយល់ពីចំណេះដឹងនេះឱ្យបានទូលំទូលាយ។

ស្ថាបនិកនៃអាជីវកម្ម Green Lady Cambodia កំពុងផលិតក្រណាត់អនាម័យស្រ្តី (Washable Pad) សម្រាប់ស្រ្តីប្រើជំនួសសំឡីអនាម័យ កញ្ញា ហុក សុវណ្ណវត្តី ក៏បាននិយាយ​ដែ​រ​​ថា យុវ​តី​ត្រូវបំបែកភាពស្ងៀមស្ងាត់ ត្រូវបង្ហាញពីការលំបាកផ្ទាល់ខ្លួន ហើយគ្រប់គ្នាត្រូវជួយដល់ស្ត្រី និងក្មេងស្រីនៅពេលពួកគេទើបមានបទពិសោធន៍មករដូវដំបូង។

“ខ្ញុំផលិតក្រណាត់អនាម័យស្រ្តី អាចជួយអ្នកដទៃ ជាពិសេសយុវតីនៅក្នុងប្រទេសកម្ពុជាគួរយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួនឱ្យបានទូលំទូលាយ និងហ៊ាននិយាយពីបញ្ហាអនាម័យពេលមានរដូវដើម្បីសុខភាព ដើម្បីស្នាមញញឹមរបស់ស្ត្រីខ្លួនឯង”

កញ្ញា ហុក សុវណ្ណវត្តី

នៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំពិភពលោកតែងទិវាអនាម័យនៃការមករដូវរបស់ស្រ្តីក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់នៃការគ្រប់គ្រងអនាម័យស្រ្តីពេលមានរដូវ។ នៅកម្ពុជាការចូលរួមប្រារព្ធទិវានេះដោយមើលឃើញថា ស្រ្តី និងក្មេងស្រីមួយចំនួនហាក់នៅមានភាពអៀនខ្មាស់ ដែលទាមទារឱ្យមានការអប់រំ និងផ្សព្វផ្សាយពីការយល់ដឹងក្នុងកាថែរក្សា​អនាម័យពេ​ល​មានរដូវឱ្យកាន់តែទូលំទូលាយ ។

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា តាមការអង្កេតរបស់អង្គការភ្លែននៅក្នុងប្រទេសកម្ពុជាស្រី្ត និងក្មេងស្រីមានបញ្ហាប្រឈមពេលមានរដូវ ជាពិសេសក្នុងអំឡុងពេលកូវីដ-១៩ ដោយមានការខ្មាស់អៀនក្នុងការទិញសំឡីអនាម័យ មានការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចជាប្រចាំនៅក្នុងការចំណាយលើការប្រើប្រាស់សំឡីអនាម័យ និងបម្រាមប្រពៃណីមួយចំនួនដែលមិនល្អ។

លោក ហង់ ហ៊ីប៊ុណ្ណា បានបន្ថែមទៀតថា សារៈសំខាន់នៅក្នុងទិវាអនាម័យស្រ្តីពេលមានរដូវក្នុងឆ្នាំ២០២១នេះ ផ្ដោតទៅលើប្រធានបទបង្កើនសកម្មភាព និងការវិនិយោគទៅលើសុខភាព និងអនាម័យនៃការមករដូវ។

“យើងត្រូវបំបែកភាពស្ងៀមស្ងាត់របស់ស្រ្តី និងក្មេងស្រីឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាពអនាម័យពេលមានរដូវជារឿងសំខាន់ដែលមិនមែនជារឿងគួរអៀនខ្មាស់ទៀតឡើយ ហើយត្រូវមានមោទនភាពចំពោះខ្លួនឯងជាស្រ្ដី និងក្មេងស្រីដែលអាចពរពោះបាន ដោយគិតថារាល់ថ្ងៃគឺជាថ្ងៃល្អសម្រាប់ខ្លួនជាស្រ្ដីជានិច្ច”

លោក ហង់ ហ៊ីប៊ុណ្ណា

ដោយឡែកលោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានយកចិត្តទុកដាក់ទៅលើសុខភាពអនាម័យស្រ្ដីពេលមករដូវបានទូលំទូលាយ និងបានចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់ក្មេងស្រី។

“ទិវាអនាម័យនៃការមករដូវរបស់ស្ត្រី នឹងជួយផ្សព្វផ្សាយព័ត៌មានសុខភាពនិងអនាម័យទៅកាន់ក្មេងស្រីនៅជនបទឱ្យបានទូលំទូលាយ ជំរុញការយល់ដឹងពីរបៀបប្រើប្រាស់សំឡីអនាម័យ និងរៀបចំទុកដាក់ឱ្យបានល្អ។ នៅពេលក្មេងស្រីពេញវ័យយល់ដឹងពីបញ្ហាអនាម័យទាំងនេះអាចចូលរួមចំណែកជួយពួកគាត់មិនឱ្យបោះបង់ការសិក្សា”

លោក ខុន លីដូ

ជាការកត់សម្គាល់ នៅកម្ពុជាកាលបើនិយាយពីពាក្យ “អនាម័យពេលមានរដូវ” ស្តាប់មួយភ្លែតហាក់ដូចជារឿងថ្មីក្នុងប្រធានបទពិភាក្សា ឬអាចថាជារឿងរបស់ស្ត្រីតែប៉ុណ្ណោះ។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងបញ្ហាសុខភា​ព​ស្រ្ដី និងក្មេងស្រីពេលមានរដូវនេះ កំពុងក្លាយជាចំណោទបញ្ហាដ៏សំខាន់ដែលប្រទេសនានាក្នុងពិភពលោកយកចិត្តទុកដាក់ និងកំពុងសិក្សាពីរបៀបគ្រប់គ្រងអនាម័យពេលមានរដូវឱ្យបានប្រសើរសម្រា​ប់​ស្ត្រី និងបរិស្ថាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...