ទីម សុឃៀង ផ្ដើមពីសរសេររឿងកំប្លែងអប់រំ ក្លាយខ្លួនជាអ្នកនិពន្ធប្រលោមលោក

ភ្នំពេញ៖ មនុស្សម្នាក់ៗអាចមានក្ដីសុបិនផ្សេងគ្នា ហើយអាចប្រើវិធីខុសគ្នាដើម្បីសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែមិនប្រាកដថាទាំងអស់គ្នាអាចសម្រេចបានតាមបំណងប្រាថ្នាទេ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង និងគម្រោងច្បាស់លាស់។ សៀវភៅចំណងជើង “ឥន្ទ្ររាជ” ជាស្នាដៃបង្កើតឡើងដោយយុវជន ទីម សុឃៀង ផ្លាស់ប្ដូរពីអ្នកសរសេររឿងអប់រំបែបកំប្លែក រហូតសម្រេចក្ដីស្រមៃរបស់ខ្លួនក្លាយជាអ្នកនិពន្ធសៀវភៅប្រលោមលោកទាំងវ័យក្មេង ។

នៅឆ្នាំ២០១៨ យុវជន ទីម សុឃៀង បានចាប់ផ្ដើមការងារដំបូងជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង ទីនោះហើយដែលជាវិថីសម្រាប់សុឃៀង ផ្ដើមចូ​ល​​​ចិត្ត​អំណា​ន​កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ សុឃៀង បានបន្ថែមថា ការងារនៅបណ្ណាគារផ្តល់ឱកាសអានសៀវភៅបានច្រើន ហើយចិត្ត​​ចង់​​សរសេ​រ​សៀវភៅជាស្នាដៃរបស់ខ្លួនក៏កើតឡើងជាបន្តបន្ទាប់ ។

អ្នកនិពន្ធវ័យក្មេង លោក ទីម សុឃៀង (ទិនករ) មានដើមកំណើតស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែធំធាត់ឡើងនៅក្នុងខេត្តព្រៃវែងរូបនេះ នៅតែបន្តតាមចាប់ក្ដីស្រមៃរបស់ខ្លួនឯងតាមរយៈថ្វីដៃនៃការសរសេររបស់ខ្លួនមិនឈប់ឈរ ។ ទើបលុះដល់ឆ្នាំ២០១៩ សុឃៀង ក៏ចាប់ផ្ដើមក្លាយជាអ្នកនិពន្ធលើកដំបូងជាអ្នកសរសេររឿងកំប្លែងនៅស្ថានីយ៍ទូរទស្សន៍មួយកន្លែង ។

“ក្ដីស្រមៃជាអ្នកនិពន្ធវាមិនមែនជារឿងងាយស្រួលនោះទេ ខ្ញុំត្រូវចំណាយពេលជាច្រើនដើម្បីសរសេរ និងបង្កើតស្នាដៃមួយឱ្យប្លែក និងទាក់ទាញទៅកាន់អ្នកអាន! នៅពេលបានធ្វើអ្វីដែលយើងស្រលាញ់ វាបានជំរុញកាន់តែខ្លាំងបន្ថែមទៀត ”

លោក ទីម សុឃៀង សូមជម្រាបថា កាលឆ្នាំ២០២០ យុវជនរូបនេះ ចាប់ផ្ដើមចេញស្នាដៃសៀវភៅប្រលោមលោកដំបូងមានចំណងជើងថា “ឥន្ទ្ររាជ” ដែលជាប្រលោមលោកបែបច្នៃប្រឌិតបែបផ្សងព្រេង និងមានដំណើរសាច់រឿងប្លែកធ្វើឱ្យអ្នកអានទទួលរសជាតិថ្មី ។ ក្រៅពីនេះ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ធ្លាប់បានផ្សាយរឿងខ្លី អត្ថបទ និងកំណាព្យមួយចំនួននៅលើបណ្ដាញសង្គម ដូចជាស្នេហ៍ក្នុងសុបិន សៀវភៅមរណៈ បណ្ដាំអ្នកមានគុណ ព្យុះសៀវភៅ និងកំលោះរងារ ដែលស្នាដៃទាំងនោះសុទ្ធតែមានការគាំទ្រខ្លាំងពីអ្នកអានផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...