យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើត ប្រព័ន្ធ ស្រោចដំណាំ គ្រប់គ្រងតាមទូរស័ព្ទដៃ

យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើត ប្រព័ន្ធ ស្រោចដំណាំ គ្រប់គ្រងតាមទូរស័ព្ទដៃ :

ភ្នំពេញ៖ យុវជនកម្ពុជាប្រាំនាក់ បានរួមគំនិតគ្នាបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំបញ្ជាតាមទូរសព្ទដៃឈ្មោះថា Smart Farm Assistance ដើម្បីជួយជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរស្របតាម
របត់បច្ចេកវិទ្យាទំនើប។ បច្ចេកវិទ្យាកសិកម្មថ្មីនេះ សន្សំសំចៃទឹក សម្រាលកម្លាំងពលកម្ម ចំណេញទាំងថវិកានិងពេលវេលា។

សហស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងប្រាំនាក់ យុវជន ជួប វណ្ឌឌី បានប្រាប់ AMS ថាគោលបំណបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំនេះឡើយ ព្រោះចង់ជំរុញការងារកសិកម្មបែបប្រពៃណីនៅកម្ពុជា
ទៅជាកសិកម្មតាមបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យធ្វើការជំនួស។

វណ្ឌឌី បានបញ្ជាក់ថា ៖

“ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកសិករ ហើយសមាជិកក្រុមរបស់ខ្ញុំភាគច្រើនមានម្ដាយឪពុកជាកសិករ ពួកខ្ញុំចង់សម្រាលបន្ទុកការងារនៅចម្ការរបស់ពួកគាត់ ដូច្នេះក៏នឹកឃើញគំនិតបង្កើត
ឧបករណ៍នេះឡើង”។

ជួប វណ្ឌឌី

គំនិតបង្កើតប្រព័ន្ធស្រោចស្រពដំណាំនៅតាមកសិដ្ឋាន ដោយបច្ចេកវិទ្យា Smart Farm Assistance ត្រូវបានបង្កើតឡើងតាមរយៈការចូលរួមកម្មវិធីប្រកួតច្នៃប្រឌិតតិចណូកម្ពុជា ( Techno Innovation Challenge Cambodia) ទទួលបានជ័យលាភីលេខ 1 កាលពីឆ្នាំ 2019 កន្លងទៅ។

ប្រព័ន្ធ ស្រោចដំណាំ
កញ្ញា ម៉េង ស្រីលីន សហស្ថាបនិក Smart Farm Assistance

បន្ទាប់ពីទទួលបានជ័យលាភីក្នុងការប្រកួត រូបរាងនៃម៉ាស៊ីនស្រោចស្រពដំណាំត្រូវបានពិសោធ និងបង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាដែលអាចបញ្ជាតាមទូរសព្ទដៃ។ នៅពេលជ្រើសរើសប្រព័ន្ធស្រោចស្រពនេះជាមធ្យោ
បាយគ្រប់គ្រងទឹកនៅក្នុងកសិដ្ឋាន កសិករមិនចាំបាច់ទៅដល់ចម្ការដោយផ្ទាល់ឡើយ។

Smart Farm Assistance មានឧបករណ៍ស្រោចស្រព Smart Pump និង Smart Valve អាចបញ្ជាតាមរយៈសារទូរស័ព្ទ ឬបញ្ជាកម្រិតទឹកស្រោចស្រពដំណាំពីចម្ងាយតាមរយៈស្មាតហ្វូន។ អ្នកប្រើប្រាស់គ្រាន់តែទាញយក App ដាក់នៅលើទូរស័ព្ទដៃ ដើម្បីងាយស្រួលគ្រប់គ្រង។

ប្រព័ន្ធ ស្រោចដំណាំ

កំពុងសិក្សាបណ្ដើរនិងធ្វើការបណ្ដើរ វណ្ឌឌី បានចែករំលែកបទពិសោធន៍អាជីវកម្មបច្ចេកវិទ្យាថ្មីនេះថា ៖ “ការចាប់ផ្ដើមអាជីវកម្មក្នុងពេលកំពុងសិក្សាមានបញ្ហាប្រឈមមួយចំនួនដូចជាខ្វះខាតធនធានថវិកា ពេលវេលា និង
ក្រុមការងារចូលរួមជាដើម។ ក៏ប៉ុន្តែការងារទាំងនេះមិនប៉ះពាល់ដល់ការសិក្សារបស់ពួកខ្ញុំទេ។ ខ្ញុំអាចរៀនពេលថ្ងៃ និងប្រជុំជាមួយក្រុមការងារពេលយប់ ហើយថ្ងៃចុងសប្តាហ៍ខ្ញុំអាចធ្វើការពេញម៉ោងបាន”។

គួរបញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់យុវជន Smart Farm Assistance ចង់ឱ្យកសិកម្មនៅក្នុងប្រទេសកម្ពុជា ក្លាយជាកសិកម្មទំនើប កាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស ជំនួសទៅវិញដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងន័យជំរុញផលិតកម្មកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព  ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…