ក្រុម​យុវជន In the PINK បង្កើតយុទ្ធនាការឌីជីថលលើកកម្ពស់សុខភាពផ្លូវចិត្តស្ត្រីមានផ្ទៃពោះ

ភ្នំពេញ – In The PINK​ ជា​យុទ្ធនាការឌីជី​ថល​ឯករាជ្យផ្សព្វផ្សាយលើបណ្តាញសង្គម ​​មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នកម្ដាយ ​តាម​រយៈ​ការ​ចែក​រំលែ​ក​​​មា​តិ​កា​ស្ដីពី​សារៈសំខាន់​នៃ​សុខុមាលភាព​ផ្លូវ​ចិត្ត​របស់​ស្រ្តី​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល ។ គម្រោងនេះបង្កើតឡើងដោយក្រុមយុវជនមួយក្រុមមានគ្នា ៦នាក់មកពីសាកលវិទ្យាល័យនានា ។

កញ្ញា​ ញាណ វិភាវី និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាសហស្ថាបនិកមួយរូបនៅក្នុងគម្រោង In The PINK​ បាននិយាយថា គម្រោ​ង​​នេះ​លើកយកប្រធានបទទាក់ទងទៅនឹងសុខភាពផ្លូវចិត្តរបស់ស្រ្តីមានផ្ទៃពោះមកនិយាយ ដើម្បីលើកម្ពស់ចំណេះដឹងសុខភាព​ផ្លូវ​ចិត្ត ព្រមទាំងបង្កើតចំណេះដឹងថែទាំសុខភាពទារក ។

ទន្ទឹមនឹងគ្នានោះដែរកញ្ញា សុខ ម៉ូលីនណា ជាសហស្ថានិកមួយរូបបានបន្ថែមថា គ្រប់មាតិកាដែលបានផ្សព្វផ្សាយក្នុងយុទ្ធនាការជាបណ្ដុំព័ត៌មានដែលអ្នកតាមដានគ្រប់រូបអាចជឿទុកចិត្តបានឆ្លងកាត់ការត្រួតពិនិត្យពីគ្រូពេទ្យមានវិជ្ជាជីវៈ។

យុវតីរូបនេះប​ន្តថា គោលបំណងសំខាន់ៗបីនៅក្នុងគម្រោងនេះ គឺលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ បង្កើនទម្លាប់និយាយនិងពិភាក្សាទៅ​លើ​ប​ញ្ហាសុខភាពផ្លូវចិត្ត និងបង្ហាញព័ត៌មានអាកប្បកិរិយាទាំងអ្នកម្ដាយនិងមនុស្សជុំវិញខ្លួន ។

ចំណែកកញ្ញា ម៉ៅ ស្រីពេជ្រ គ្រប់គ្រងទំព័រហ្វេសប៊ុក In The PINK បានបង្ហាញចំណាប់ថា អ្នកម្ដាយគ្រប់រូបនឹងទទួលបានចំណេះដឹងល្អៗ ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តល្អ ដូចទៅនឹងឈ្មោះរបស់យុទ្ធនាការ In the PINK  ដែលប្រែពីឃ្លាជាភាសាអង់គ្លេសមានន័យថា សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។

សហស្ថាបនិកបណ្តាញសង្គមលើកកម្ពស់សុខភាពស្ត្រីរូបនេះ ជឿជាក់ថា តាមរយៈព័ត៌មានសុខភាពដែលបានផ្សព្វផ្សាយអ្នកម្ដាយជាច្រើននឹងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពផ្លូវចិត្ត ពិនិត្យសុខភាពផ្លូវចិត្ត ស្វែងរកអ្នកប្រឹក្សាយោបល់ ហើយមនុស្សជុំវិញខ្លួនចេះសួរសុខទុក្ខគ្នាទៅវិញទៅមក ។

គួរបញ្ជាក់ផងដែរថា គាំទ្រសុខុមាលភាពផ្លូវចិត្តរបស់មាតាបានល្អជាកត្តាចម្បងដើម្បីសម្រេចបានសុខុមាលភាពប្រជាជនទូទាំងពិភពលោក ។​ បញ្ហាផ្លូវចិត្តរបស់​អ្នកម្ដាយអាចជះឥទ្ធិពលដល់សមត្ថភាពមើលថែទាំកូន ហើយកត្តានេះអាចមានផលអវិជ្ជមានដល់សុខុមាលភាព និងអាហារូបត្ថម្ភរបស់កុមារនៅថ្ងៃអនាគតផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...