សោកស្ដាយ​ណាស់! MAMA ឆ្នាំ​នេះ​នឹង​គ្មាន​វត្តមាន BTS ទេ ដោយសារ​បទប្បញ្ញត្តិ​ថ្មី​ពី​រដ្ឋាភិបាល

ក្រុមហ៊ុន​ CJ ENM បានបញ្ជាក់ជាផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ​នេះថា ក្រុម​ចម្រៀង BTS នឹងមិនចូលរួម​ក្នុង​កម្មវិធី ‘Mnet Asian Music Awards’ ឆ្នាំ​នេះ​ទេ។

ដោយសារការរីករាលដាលនៃវីរុស​កូវីដ​បម្លែង​ថ្មី Omicron នៅតាមតំបន់នានាជុំវិញពិភពលោក រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់បទប្បញ្ញត្តិថ្មីសម្រាប់អ្នកធ្វើដំណើរពីក្រៅប្រទេសដែលមកដល់ប្រទេសកូរ៉េ។ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ អ្នកធ្វើដំណើរទាំងអស់ដែលមកដល់ប្រទេសកូរ៉េចាប់ពីថ្ងៃទី ០៣ ខែធ្នូ នឹងត្រូវតម្រូវឱ្យ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល ១០ ថ្ងៃ។

ជាលទ្ធផល នៅពេលដែលសមាជិក BTS ត្រឡប់មកពីការផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកវិញ ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ។ បច្ចុប្បន្ននេះ សមាជិកក្រុម BTS គ្រោងនឹងសម្តែងនៅកម្មវិធី​ ‘2021 Jingle Ball Tour’ ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ០៣ ខែធ្នូ។ បើទោះជា ពួក​គេ​ត្រឡប់ទៅប្រទេសកូរ៉េវិញភ្លាមៗក៏ដោយ ក៏នៅតែ​មិន​អាច​ចូលរួមក្នុងកម្មវិធី ‘2021 Mnet Asian Music Awards’ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ​នេះ​បាន​ដែរ។

ភ្លាមៗ​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​នានា​ តំណាងរបស់ CJ ENM ដែល​ទទួល​បន្ទុក​រៀប​ចំ​កម្មវិធី បានបញ្ជាក់ថា៖ “យើង​បាន​ពិភាក្សា​អំពីការចូលរួមរបស់ BTS នៅក្នុង​កម្មវិធី​ ​ ‘2021 MAMA’ ហើយ​ប៉ុន្តែទីបំផុតគឺ​សម្រេច​ថា​ពួក​គេ​នឹងមិនចូលរួមទេនៅឆ្នាំនេះ។ ដោយសារបញ្ហាកាលវិភាគប្រថុចញ៉ុចពេក វាក៏ពិបាក​ឲ្យ​ពួក​គេ​ថត​ការ​សម្ដែង​ទុកមុន​ឲ្យ​បានទាន់ពេល​ដែរ។ ប៉ុន្តែទោះ​យ៉ាង​ណា BTS គ្រោងនឹងរៀបចំវីដេអូ​ថ្លែង​អំណរគុណ​ខ្លីមួយសម្រាប់អ្នកគាំទ្រ”។

គួរ​បញ្ជាក់​ថា ព្រឹត្តការណ៍​ ‘2021 Mnet Asian Music Awards’ ដែល​ជា​កម្មវិធី​ពាន​រង្វាន់​ធំបំផុត​ប្រចាំ​ឆ្នាំ​របស់​វិស័យខេប៉ុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែធ្នូ ចាប់ពីម៉ោង ៦ ល្ងាច ម៉ោង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​នឹង​មាន​វត្តមាន​ក្រុម​ចម្រៀង​និងតារា​ល្បីៗ​ជា​ច្រើន​ដូចជា aespa, ATEEZ, Brave Girls, ENHYPEN, INI, ITZY, JO1, Kep1er, NCT 127, NCT DREAM, Stray Kids, និង TOMORROW X TOGETHER ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង