មិនខ្វល់ពីសម្រស់! តារាកូរ៉េ ៥ រូប សុខចិត្តប្រែខ្លួនឡើងធាត់ដើម្បីថតរឿង

ជាតារាសម្ដែងពិតណាស់ថា មិនងាយស្រួលឡើយ ព្រោះត្រូវដាក់អារម្មណ៍សម្ដែងខ្លាំងមែនទែនទៅតាមតួអង្គនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលចេញមកល្អប្រសើរជាទីគាប់ចិត្ត។ អ្នកខ្លះក៏ត្រូវកែប្រែខ្លួនច្រើនយ៉ាង ឬស្ទើរទាំងស្រុងដើម្បីអាចសម្ដែងក្នុងរឿងភាគមួយៗ។ ជាក់ស្ដែង តារាសម្ដែងកូរ៉េ ៥ ដួងនេះ ដើម្បីអាចថតរឿងបានម្នាក់ៗ សុទ្ធតែត្រូវឡើងគីឡូគ្រប់ៗ គ្នា៖

១ Han So-Hee

បន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង The World of the Married  តារាស្រីវ័យ ២៧ ឆ្នាំ រូបនេះ មានឱកាសបានសម្ដែងរឿងភាគជាបន្ដបន្ទាប់ ដូចជារឿង Nevertheless និង My Name ខណៈរឿងទាំង ២ នេះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងរឿង My Name តារាស្រីនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រមើលឡើងចំហរមាត់តែម្ដង ព្រោះមានឈុតឆាតវ៉ៃគ្នាយ៉ាងសាហាវជក់ចិត្ត ដែលភាគច្រើនគឺរូបនាងថតដោយខ្លួនឯងតែម្ដង មិនសូវប្រើតួជំនួសឡើយ។ ទន្ទឹមនេះដែរ ដើម្បីថតរឿងភាគមួយនេះ នាងត្រូវហាត់ប្រាណយកសាច់ដុំ និងឡើងទម្ងន់រហូតដល់ ១០ គីឡូ ផងដែរ។

២ Heo Sung-tae 

ក្រោយពីបានលេចមុខជាបន្ដបន្ទាប់ ក្នុងរឿងល្បីៗ ជាច្រើន ដូចជា The Age of Shadows, The Outlaws និង  Rampant តារាសម្ដែងប្រុសលោក Heo Sung-tae  ពិតជាធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបានចំពោះទេពកោល្យសម្ដែងដ៏ល្អរបស់លោក។ ថ្មីៗ នេះដែរ លោកក៏បានបង្ហាញវត្តមានក្នុងរឿង Squid Game ជារឿងភាគរបស់កូរ៉េ ល្បីជុំវិញពិភពលោកដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងថែមមួយកម្រិតទៀត។ លោកធ្លាប់បានបង្ហើបប្រាប់ថា ដើម្បីដើរតួចិត្តអាក្រក់ឲ្យសាកសមក្នុងរឿង  Squid Game លោកបានញ៉ាំយ៉ាងច្រើន និងឡើងទម្ងន់ប្រមាណ ១៥ ទៅ ១៧ គីឡូក្នុងរយៈពេលមិនដល់មួយខែផង។

៣ Yoo Seung-ho

ជាតារាសម្ដែងដែលបោះជំហានឈានជើងចូលសិល្បៈតាំងពីក្មេង  Yoo Seung-ho ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រុស លេចធ្លោ និងមានសមត្ថភាពម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈធ្លាប់បានឈ្នះពានជាច្រើនផងដែរ។ ទន្ទឹមនេះដែរ ដើម្បីថតរឿង Memorist តារាសម្ដែងប្រុសវ័យ ២៨ ឆ្នាំនេះ ក៏តម្រូវឲ្យញ៉ាំឡើងគីឡូ ព្រោះត្រូវសម្ដែងជាតួអង្គ ប៉ូលីសស៊ើបអង្កេតមានមាឌធំ។  តែយ៉ាងណាមិញ ការឡើងគីឡូរបស់លោកបែរជាត្រូវបានមហាជនរិះគន់យ៉ាងច្រើនផងដែរ ព្រោះពួកគេមិនសូវជាពេញចិត្តជាមួយរូបរាងរបស់លោកប៉ុន្មានទេ។

៤ Lee Sung-kyung

មុននឹងក្លាយខ្លួនជាតារាសម្ដែងស្រីមានឈ្មោះល្បី និងមានរឿងសម្ដែងជាហូរហែរដូចសព្វថ្ងៃ តារាស្រី Lee Sung-kyung គឺមានដើមកំណើតជាតារាបង្ហាញម៉ូត ដូច្នេះហើយរូបសម្បត្តិ និងរាងរៅរបស់នាងពិតជាសំខាន់ តែដើម្បីអាចថតរឿង Weightlifting Fairy Kim Bok-joo នាងក៏ត្រូវញ៉ាំឲ្យឡើងគីឡូ ព្រោះតួអង្គដែលសម្ដែងជាអ្នកហាត់កីឡាលើកដុំដែក។ ពេលថតរឿងនេះដែរ នាងធ្លាប់បាននិយាយថា នាងឡើងទម្ងន់ច្រើនជាង ៥ គីឡូ។

៥ Lee So-jung

ធ្លាប់ជាតារាស្រីដែលមានរាងតូចច្រឡឹង តារាសម្ដែងស្រី  Lee So-jung ត្រូវប្រែខ្លួនឡើង ១៨០ ដឺក្រេ ធ្វើយ៉ាងណាឲ្យសាកសមជាមួយនឹងតួអង្គដែលខ្លួនត្រូវសម្ដែង។ ដើម្បីអាចសម្ដែងក្នុងរឿង Plump Revolution តារាស្រីវ័យ ២៨ ឆ្នាំនេះ បានឡើងទម្ងន់ដល់ទៅ ២០ គីឡូ ដែលគិតទៅវាជាចំនួនច្រើនមែនទែន បើប្រៀបធៀបនឹងតារាផ្សេងៗ​ ដែលត្រូវសម្ដែងជាតួអង្គមានមាឌធំ ឬធាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ