រឿង​កូរ៉េ​ប៉ុន្មាន​រឿង​ចុង​ក្រោយ​​ធ្វើ​ឲ្យ​គេ​យល់​ថា តួ​ធំ​ៗ​មិន​អាច​ធានា​ថា​រឿង​ជោគជ័យ​​ដូច​មុន​ឡើយ

សុទ្ធតែតារាល្បី ឃើញតួចង់មើលខ្លាំង តែរឿងចេញមកបែរជាបាន Rating ទាបៗ ទៅវិញ…

រឿងភាគ ឬខ្សែភាពយន្ដរបស់កូរ៉េ ភាគច្រើនត្រូវបានហ្វេនៗ ទូទាំងពិភពលោកចាត់ទុកជារឿងដែលមានគុណភាព ខណៈការសម្ដែង សាច់រឿងសុទ្ធសឹងតែល្អទស្សនា។ បន្ថែមពីនោះទៀត បើសិនជារឿងមានចូលរួមសម្ដែងដោយតារាល្បីៗ​ ទៀតនោះ គឺថា មានអ្នករងចាំមើលច្រើនឡើងបាក់ទឹក បាក់ដី អ្នកខ្លះចាំតាំងពីថ្ងៃគេប្រកាសតួ។ ប៉ុន្ដែគ្រប់យ៉ាងក៏មិនល្អដូចការរំពឹងទុកមុនទាំងអស់ ព្រោះមួយ​រយៈ​ក្រោយ​នេះ រឿងខ្លះប្រមូល​ផ្ដុំដោយតារាល្បីៗ ប៉ុន្ដែចេញមកបែរជាមិនសូវល្អមើល គុណភាពក៏នៅមានកម្រិត ថែមទាំងបាន Rating តិចៗ ទៀតផង។ រីឯការគាំទ្រពីសំណាកទស្សនិកជន ក៏ហាក់ដូចជាមិនខ្លាំងក្លា ឬផ្អើលដូចដែលបានគិតទុក ថែមទាំងធ្វើឲ្យ ហ្វេន ខកចិត្តទៀតផង។ បែបនេះហើយ ទើបធ្វើឲ្យប្រជាជនប្រទេស កូរ៉េ និងហ្វេនៗ បាន លើកឡើងថា តួល្បី មិនប្រាកដថារឿងល្អមើល ហើយទទួលបានជោគជ័យនោះទេ។

ជាក់ស្ដែងរឿង កូរ៉េ ទាំង ៣ នេះ ដែលទើបចេញផ្សាយ គឺប្រជុំទៅដោយតារាល្បីៗ តែ Rating វិញបែរជាទាប ខណៈមិនផ្ទុះល្បីខ្លាំងក្នុងប្រទេស ៖

១  រឿង Jirisan របស់ tVN

ដោយរឿងភាគមួយនេះ មានការចូលរួមសម្ដែងដោយកំពូលតារាស្រី Jun Jihyun តួស្រីដ៏ល្បីក្នុងរឿង​ My Love from the star និង Legend of blue sea ខណៈតួឯកប្រុសគឺលោក Joo Jihoon តារាប្រុសល្បីក្នុងរឿង A Long with the God និង Kingdom ពិតណាស់ថា តើអ្នកណាមិនរង់ចាំទស្សនា បើល្បី ប៉ះល្បីដូច្នេះ?

ប៉ុន្ដែអ្វីដែលគួរឲ្យស្ដាយរឿងភាគមួយនេះ មិនបានល្បីខ្លាំងដូចអ្វីដែលបានរំពឹងទុកនោះទេ ហើយទទួលបាន Rating ត្រឹម ១០.៧% ប៉ុណ្ណោះក្នុងប្រទេសកំណើតរបស់ខ្លួន ដែលវាជាចំនួនតិចមួយបើប្រៀប ធៀបនឹងរឿងល្បីៗ ខ្លាំងរបស់ tVN ដែល Rating ឡើងរហូតដល់ជិត ២០% និងច្រើនជាង ២០%។

២ Now, We are breaking up របស់ SBS

គ្រាន់តែឮថា តារាស្រីល្បីមុខមិនចេះចាស់ Song Hyekyo ត្រលប់មកវិញជាមួយរឿងថ្មី ច្បាស់ណាស់ថា ហ្វេនៗ ទន្ទឹងរងចាំមើលទាំងថ្ងៃ​ ទាំងយប់តែម្ដង។ ជាទូទៅ រឿងដែលតារាស្រីរូបនេះ ចូលរួមសម្ដែងក៏មិនដែលធ្វើឲ្យអ្នកទស្សនាខកចិត្តដែរ ខណៈ  ក៏ខ្ពស់ៗ ជាពិសេសរឿង Descendants of the sun បាន Rate រហូតដល់ជិត ៤០% ។

ដូច្នេះហើយ រឿងថ្មីរបស់ Song Hyekyo និង Lee Dohyun  ក៏ត្រូវបានគេរំពឹងថានឹងទទួលបានជោគជ័យខ្លាំង តែជាក់ស្ដែងទទួលបាន Rating ត្រឹម ៨% ប៉ុណ្ណោះ។

៣ Melancholia របស់ tVN

Melancholia ជារឿងដែលមានចូលរួមសម្ដែងដោយ Lee Dohyun តារាប្រុសវ័យក្មេងកំពុងមានឈ្មោះបោះសំឡេង។  បន្ទាប់ពីបានបង្ហាញវត្តមានក្នុងរឿង Hotel Deluna, 18 Again និង Youth of May ភាពល្បីល្បាញរបស់តារាប្រុសនេះ គឺឡើងស្រឺតៗ រកកន្លែងចុះមិនឃើញ ខណៈ ហ្វេនៗ ជាច្រើន មិនថាតែនៅកូរ៉េ ឬក្រៅប្រទេសសុទ្ធសឹងតែរងចាំការត្រលប់មកវិញរបស់លោក។ គ្រាន់តែដឹងថារឿងភាគថ្មីរបស់លោកត្រូវបានចាក់ផ្សាយ ហ្វេន ម្នាក់ៗ ពិតជារំភើប តែអ្វីដែលនឹកស្មានមិនដល់គឺ Rating របស់រឿង Melancholia គឺទទួលបានតែ ៣.៦ % ប៉ុណ្ណោះ។ ដោយសារតែសាច់រឿងមិនសូវចាប់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកខ្លះឈប់មើលតាំងតែពីភាគ ១ ភាគ ២។

ចុះ Rating របស់ រឿងកូរ៉េ គេរាប់ដូចម្ដេច?

នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានប៉ុស្ដិ៍ទូរទស្សន៍ច្រើន ហើយជាធម្មតាគឺត្រូវចំណាយយ៉ាងហោច ៧ ដុល្លារក្នុងការប្រើប្រាស់សេវាទូរទស្សន៍ក្នុង ១ ខែ។ ការគិត Rating គឹសំដៅទៅដល់ចំនួនអ្នកមើលរឿងមួយក្នុងកំឡុងពេលគេចាក់ផ្សាយ ដូច្នេះនៅពេលដែលដូរមើលបុស្ដិ៍ណាមួយក្នុងពេលរឿងមួយ កំពុងចាក់ផ្សាយ គេនឹងរាប់ចាត់ចូលថាអ្នកនោះកំពុងមើលរឿងនោះ។ ឧទាហរណ៍៖ រឿង Jirisan ទទួលបានជាង ១០%អ៊ីចឹងបានន័យថា ក្នុងចំណោមរឿងច្រើនដែលចាក់ផ្សាយដំណាលគ្នាគឺមាន ១០ %  គឺមើលរឿង Jirasan៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង