ឧស្សាហ៍រើសរឿងសម្ដែងខុសពេក ហ្វេនៗ កំពុងភ័យខ្លាចតួឯកប្រុសរឿង Snow Drop ធ្លាក់ប្រជាប្រិយភាព

បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគល្បី While you were sleeping គេសង្កេតឃើញថា ប្រជាប្រិយរបស់តារាសម្ដែងប្រុស ​Jung hae in ក៏កើនឡើងជាលំដាប់ ខណៈក្រោយៗ មក ក៏មានឱកាសបានសម្ដែងរឿងភាគជាបន្ដបន្ទាប់។

ប៉ុន្ដែមួយរយៈចុងក្រោយ តារាប្រុសវ័យ ៣៣ ឆ្នាំ រូបនេះ ហាក់ដូចមិនសូវសំណាងល្អសោះ ព្រោះរឿងភាគដែលបានចូលរួមសម្ដែង គឺមានបញ្ហារហូត។ ជាក់ស្ដែងគឺរឿង A Piece of Your Mind ដែលចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ ២០២០ ដើមឡើយត្រូវមាន ១៦ ភាគ ប៉ុន្ដែដោយសារតែមិនទទួលបានការគាំទ្រដូចការរំពឹងទុក ខណៈបាន Rate ទាបខ្លាំងទៀតនោះ ក៏ត្រូវកាត់ ៤ ភាគចោលសល់ត្រឹមតែ ១២ ភាគ។

មិនទាន់ចប់នោះទេ ពេលនេះរឿងភាគថ្មីរបស់តារាសម្ដែងប្រុសនេះ គឺរឿង Snow Drop ដែលទើបចេញបាន ២ ភាគក៏កំពុងទទួលបានការរិះគន់យ៉ាងចាស់ដៃពីប្រជាជនកូរ៉េ ដោយសារតែរឿងភាគនេះ លេងខុសពីប្រវត្តិសាស្ដ្រដើម និងកំពុងត្រូវបានមនុស្សច្រើនជាង ២ សែននាក់ ដាក់ពាក្យស្នើរសុំបញ្ឈប់ការចាក់ផ្សាយ។ ស្របពេលជាមួយគ្នា ម្ចាស់ sponsor មួយចំនួន ក៏ចាប់ផ្ដើមប្រកាសផ្ដាច់ទំនាក់ទំនង និងលែងឧបត្ថម្ភដល់រឿងនេះដែរ។

មែនទែនទៅ​ រឿង Snow Drop មិនមែនគ្មានគុណភាពនោះទេ បើនិយាយពីការសម្ដែងរបស់តួឯកទាំង ២ គឺលោក ​Jung hae in និង Jisoo ពិតជាធ្វើបានយ៉ាងល្អ រីឯបច្ចេកទេសកាត់តរឿងភាគក៏មើលឡូយខណៈសាចរឿងក៏គួរឲ្យចាប់អារម្មណ៍ខ្លាំង ប៉ុន្ដែដោយសារមានការឆ្គាំឆ្គងទាក់ទិននឹងប្រវត្តិសាស្ដ្រទើបធ្វើឲ្យប្រជាជនកូរ៉េជាច្រើនមិនពេញចិត្ត។

ទន្ទឹមនេះ ក៏មានហ្វេនៗ និងមហាជនជាច្រើននៅប្រទេសកូរ៉េ បានបញ្ចេញមតិជាបន្ដបន្ទាប់ថា តារាសម្ដែងប្រុសរូបនេះ គួរតែប្រុងប្រយ័ត្នឲ្យបានច្រើនជាងមុន ក្នុងការជ្រើសរើសរឿងភាគយកមកសម្ដែង បើមិនដូច្នេះទេ អាជីពសម្ដែងរបស់លោកនឹងអាចជួបគ្រោះធំ ព្រោះត្រឹមរឿងភាគ ២ នេះ ធ្វើឲ្យលោកទទួលការរិះគន់មិនតិចនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​