ឆាប់ៗនេះ! Song Kang ត្រៀមខ្លួនត្រលប់មកវិញក្នុងរឿង Sweet Home រដូវកាលទី ២

Sweet Home គឺជាប្រភេទរឿង Zoombie ដ៏រន្ធត់ និងមានគុណភាពមួយរបស់ប្រទេសកូរ៉េ​ចេញផ្សាយផ្លូវការក្នុងឆ្នាំ ២០២០។ ខណៈមានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ព្រោះសាច់រឿងក៏ល្អមើល រីឯតួសម្ដែងក៏ប៉ិនប្រសប់ធ្វើឲ្យអ្នកទស្សនាមើលសឹងតែមិនហ៊ានដកដង្ហើមនោះទេ។ ទន្ទឹមនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនទទួចសុំឲ្យមានវគ្គ ២ បន្ដទៀតផងដែរ ដោយសារមើលមិនទាន់អស់ចិត្តនៅឡើយ ជាពិសេសវគ្គបញ្ចប់ហាក់ដូចជានៅបន្សល់ចម្ងល់ជាច្រើន។

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីរដូវកាលទី ១ ថ្មីៗ នេះដែរ លោក Song Kang ដែលជាតួឯកប្រុសក្នុងរឿង Sweet Home បានបង្ហើបប្រាប់ថា៖

«វាជាការពិត ដែលលោកកំពុងតែចចារជាមួយក្រុមការងារផលិតរឿងពីការត្រលប់មកសម្ដែងក្នុងរឿង Sweet Home រដូវកាលទី ២។ ប៉ុន្ដែឥឡូវមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីថ្ងៃចាប់ផ្ដើមផលិត ឬថតនោះទេ»។

ជាក់ស្ដែង បើទោះជាមិនទាន់មានការបញ្ជាក់ពីខាងក្រុមផលិតរឿង ប៉ុន្ដែរដូវកាលទី២នេះ ត្រូវបានគេរំពឹងថាអាចនឹងចាប់ថតនៅចុងខែ ធ្នូ ឬអាចដើមឆ្នាំក្រោយនេះហើយ។ ស្របពេលដែលតួសម្ដែងសំខាន់ៗដូចជា Lee Jin-wook, Lee Si-young និង Lee Do-hyun  ក៏អាចនឹងត្រលប់មកវិញដូចគ្នា។ ដូច្នេះហើយ អ្នកគាំទ្ររឿងភាគមួយនេះ អាចស្ងប់ចិត្តបានហើយ និងត្រៀមរងចាំមើលទាំងអស់គ្នាថា រដូវកាលទី ២ រឿងហេតុនឹងប្រែប្រួលទៅជាយ៉ាងណា។

គួរបញ្ជាក់ រឿង Sweet Home គឺដកស្រង់ចេញពី Webtoon ដ៏ល្បីមួយនិពន្ធដោយ Kim Carnby និង Hwang Young-chan និយាយពី Cha Hyun Soo បន្ទាប់ពីឳពុក​ម្ដាយស្លាប់ចោល ក៏រើទៅនៅបន្ទប់ជួលមួយ។ ពីដំបូងៗគ្មានរឿងអ្វីឡើយ ប៉ុន្ដែភាពស្ងប់ស្ងាត់ក្នុងជីវិតរបស់គេ គឺមិនបានយូរនោះទេ ព្រោះមានហេតុការណ៍នឹកស្មានមិនដល់ជាច្រើនបានកើតឡើង កន្លែងដែលគេរស់នៅក៏ចាប់ផ្ដើមមានជំងឺឆ្លង ធ្វើឲ្យមនុស្សចាប់ផ្ដើមក្លាយជាបិសាច Zoombie។ បន្ទាប់ពីនោះ គេក៏ក៏បានជួបមនុស្សមួយចំនួន ហើយសហការគ្នាដើម្បីកម្ចាត់ Zoombie ដើម្បីរស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ