«Last Christmas»​ ចម្រៀង Cover ដំបូង បើកទំព័រវិស័យចម្រៀងឱ្យ វ៉ាន់ នីឡា ត្រលប់មកវិញ

អតីត​តារាចម្រៀង​ស្រី​ក្នុង​ផលិតកម្ម Pleng Records និង​ជា​ប្អូនស្រី​របស់​អ្នកនិពន្ធ​ទំនុក​ចម្រៀង​ល្បីឈ្មោះ​​លោក សុខ ជំនោរ គឺកញ្ញា សុខ ចិន្ដា ឬមហាជនស្គាល់ថា វ៉ាន់ នី​ឡា ត្រឡប់រកវិស័យចម្រៀងវិញហើយ ក្រោយមានការទទូចសុំជាច្រើនរបស់អ្នកគាំទ្រកញ្ញា។

ពិតជា​មិន​ធ្វើឱ្យ​អ្នកគាំទ្រខកចិត្ត​​ទេ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តារា​ស​ម្រៀ​ង​ស្រី វ៉ាន់ នី​ឡា បាន​បញ្ចេញ Full MV បទ​ចម្រៀង «Last Christmas» ដែលជា​វីដេអូ Cover ដំបូង​របស់​កញ្ញាខណៈទេស​កាល​បុណ្យ Christmas បានកំពុងខិតជិត​មកដល់​នៅចុងខែនេះ។

បទនេះ ត្រូវគេមើលឃើញថា ជាបទចម្រៀងដែលបើកទំព័រវិស័យចម្រៀងឱ្យ តារាស្រីរាងតូចច្រឡឹងនេះ ត្រឡប់មកកាន់វិស័យសិល្បៈវិញ បន្ទាប់ពីកញ្ញាបានបាត់មុខមាត់ពីរង្វង់សិល្បៈកម្ពុជាអស់រយៈពេលច្រើនឆ្នាំ។ គួរឱ្យចាប់អារម្មណ៍ ត្រឡប់មកវិញលើកនេះ សំនៀងរបស់តារាចម្រៀងស្រីរូបនេះ នៅតែពិរោះរណ្តំ និងអន្ទង់បានចិត្តអ្នកគាំទ្រដូចដើមមិនប្រួលប្រែល។ ចំណែកសម្រស់របស់នាងវិញ មិនមានអ្វីប្រែប្រួលឡើយ ផ្ទុយទៅវិញនាងកាន់តែស្រស់ស្អាត និងគួរឱ្យស្រលាញ់ជាងមុនទៅទៀត។

ក្នុង MV ​នេះ គេឃើញកញ្ញា វ៉ាន់ នីឡា តុបតែងខ្លួនបែបខ្ជូតៗគួរឱ្យស្រឡាញ់ និងមានការ​រៀបចំ​តុង​តែង​ឆាក​ដូច​នៅ ក្នុង​ទិដ្ឋភាព​បុណ្យ Christmas នាម​ជ្ឈឹ​ម​ប្រទេស​ ដែលមាន​ទាំង​កាដូ គ្រាប់​ព្រិល​ព័​ណស និង​ដើម Christmas។ ចំណែក ​ប្លង់​ថត និង​ការសម្ដែង ​មានការសម្រិតសម្រាំង​ ឱ្យ​មើលទៅ ​ស្លុង​អារម្មណ៍​ចូលទៅ ក្នុង MV តែម្ដង។

គួររំឭកផងដែរថា ត្បិតបាត់មុខពីវិស័យចម្រៀងច្រើនឆ្នាំក៏ពិតមែន តែតារាចម្រៀង វ៉ាន់ នី​ឡា នៅ តែ​តារាចម្រៀង​ក្នុង​ដួងចិត្ត​យុវវ័យ​ដ​ដែរ ហើយម្នាក់ៗបន់​ឱ្យតែ​តារា​ស្រី​នេះ​វិល​ទៅ​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​ធ្លាប់ជា​ដៃគូ​ចាស់ ដូចជា​លោក ម៉ុង ម៉ានិត លោក ដួង វិ​រៈ​សិទ្ធ ជាដើម ដើម្បី​រំលឹក​អតីតកាល​មាន​អនុស្សាវរីយ៍​បទល្បីៗជាមួយគ្នា។ អ្នកគាំទ្រនាង​នៅតែមានសុទិដ្ឋិនិយមថា វ៉ាន់ នី​ឡា អាចមានលទ្ធភាពជ្រកកោន​ក្នុង​ទ្រនំ​ផលិតកម្ម​ចម្រៀងក្នុងស្រុកណាមួយ​បានជាក់ជាមិនខាននៅថ្ងៃខាងមុខ។

ទស្សនា​វីដេអូ Full MV បទ៖ «Last Christmas» Cover ដោយ​កញ្ញា វ៉ាន់ នី​ឡា ខាងក្រោមនេះ៖

https://fb.watch/9WD6s0aktg/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។