វិធី​ងាយៗ​ ៥​​យ៉ាង​ ជួយ​សម្រក​ក្បាល​ពោះ​ទោះ​បី​ជា​មិន​បាន​ហាត់​ប្រាណ

ធ្វើ​ការ​ហត់​នឿយ​ Stress ច្រើន​ ចេញ​ពី​ធ្វើ​ការ​តាម​ផ្លូវ​ក៏​ស្ទះ​ទម្រាំ​តែ​ទៅ​ដល់​ផ្ទះ​អស់​កម្លាំង​ល្មម។ ហើយ​បើ​យ៉ាង​នេះ​តើ​មាន​ពេល​ណា​មក​សម្រក​ក្បាល​ពោះ​ទៅ?​ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​​ មនុស្ស​ស្រី​ទោះ​បី​ជា​រូប​រាង​បែប​ណា​ក៏​ងាយ​នឹង​ដុះ​ក្បាល​ពោះ​ដែរ។ ក្បាល​ពោះ​គឺ​ជា​បរិវេណ​ដែល​ងាយ​នឹង​ដុះ​ខ្លាញ់​ ហ៊ាន​តែ​បណ្ដោយ​ខ្លួន​តែ​បន្តិច​ស្លៀក​សំពត់​លែង​ចុះ​ឥលូវ​ហើយ។ ដូច្នេះ​ហើយ​ប្រិយមិត្ត​គួរ​តែ​សាក​វិធី​សម្រក​ក្បាល​ពោះ​ងាយៗ​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​ហាត់​ប្រាណ។​ វិធី​ដែល​ យើង​នឹង​នាំ​យក​មក​នៅ​ពេល​នេះ​ធានា​ថា​ ទោះ​បី​ជា​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​នៅ​តែ​អាច​ធ្វើ​បាន​ដែរ។​ ចង់​ដឹង​ថា​ធ្វើ​យ៉ាង​មិច?​ តស់​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. ផត​ក្បាល​ពោះ​

អាច​និយាយ​បាន​ថា​នេះ​គឺ​ជា​គន្លឹះ​ពិសេស​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ថា​ការ​ផត​ក្បាល​ពោះ​មាន​​ប្រសិទ្ធភាព​ខ្លាំង​ដល់​ថ្នាក់​នេះ​។​ នៅ​ពេល​ដែល​យើង​ផត​ក្បាល​ពោះ​ សាច់​ដុំ​ នៅ​ត្រង់​បរិវេណ​ពោះ​របស់​យើង​នឹង​រឹង​ ។​ ក្រៅ​ពី​នេះ​នៅ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​យើង​មើល​ទៅ​ល្អ​ជាង​មុន​ ប្រោះ​ថា​នៅ​ពេល​ដែល​យើង​ផត​ពោះ​ខ្នង​របស់​យើង​នឹង​ត្រង់​ល្អ​មិន​ថា​ពេល​ដើរ​ ឈរ​ ឬ​អង្គុយ។​ ​​

២.​ ទទួលទាន​យ៉ាអួរ​មុន​ចូល​គេង

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រាគ រួស​ ប្រព័ន្ធ​រំលាយ​អាហារ​មិន​សូវ​ល្អ​ សម្រក​ក្បាល​ពោះ​យ៉ាង​ណា​ក៏​មិន​ដែល​បាន​ផល​ សាក​ទទួល​ទាន​យ៉ាអួរ​មុន​គេង​​អាច​ជួយ​លោក​អ្នក​បាន​យ៉ាង​ពិត​ប្រាកដ។ យ៉ាអួរ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​ធ្វើ​ការ​បាន​ល្អ​​ កាត់​បន្ថយ​ការ​ឈឺ​ពោះ​ និង​ជួយ​កម្ចាត់​កាក​សំណល់​នៅ​ក្នុង​ពោះ​វៀន​។​ ​

៣.​ កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ​ទាំង​ក្នុង​នំ​និង​ភេសជ្ជៈ

​ស្ករ​គឺ​ជា​គ្រឿង​ផ្សំ​ដែល​ផ្ដល់​ថាមពល​ឲ្យ​ខ្ពស់​ ពេល​ទទួលទាន​ចូល​ភ្លាម​រាងកាយ​របស់​យើង​នឹង​ស្រូប​យក​ទៅ​ប្រើ​ការ​ភ្លាម។​ ការ​ទទួលទាន​ជាតិ​ស្ករ​ខ្លាំង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​និង​ជាតិ​ខ្លាញ់​។​ សម្រាប់​អ្នក​ដែល​សម្រក​ក្បាល​ពោះ​យ៉ាង​ណា​ក៏​មិន​ស្រក​សាក​ប្រើ​វិធី​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មិន​ខាន។​ ​

៤.​ គេង​ឲ្យ​បាន​ ៦-៧​ ម៉ោង​

ធ្លាប់​សង្គេត​ឬ​ទេ​ថា​នៅ​ពេល​ដែល​យើង​គេង​យប់​ជ្រៅ​យើង​ក៏​កាន់​តែ​ឃ្លាន​?​ មនុស្ស​ជា​ច្រើន​មិន​អាច​ទ្រាំ​ជា​មួយ​នឹង​ការ​ឃ្លាន​ពេល​យប់​បាន​នោះ​ទេ​ ទាំង​នេះ​គឺ​កើត​ចេញ​មក​ពី​ការ​គេង​យប់​ជ្រៅ​នោះ​ឯង។ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​។ តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​គេង​បាន​៦-៧​ ម៉ោង​ក្នុង​មួយ​យប់​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ តែ​ការ​គេង​លក់​អាច​ជួយ​គ្រប់​គ្រង​អ័រម៉ូន​ Ghrelin ដែល​ជា​អរ័ម៉ូន​ធ្វើ​ឲ្យ​យើង​ឃ្លាន​។​ ដឹង​បែប​នេះ​ហើយ​ចង់​សម្រក​ក្បាល​ពោះ​យ៉ាង​មិច​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​ប្រិយមិត្ត​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​គេង​វិញ​ប្រសើរ​ជាង៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក