fbpx

នារីៗគួរ​ស៊ែរទុក! គន្លឹះ​ពិសេស​ងាយ​ៗ​​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ក្រអូប​បាន​យូរ

សក់​គឺ​ជា​មន្ត​ស្នេហ៍​ម្យ៉ាង​របស់​មនុស្ស​គ្រប់​ភេទ​ មិន​ថា​សក់​ត្រង់​ឬ​ក៏​រួញ​ វែង​ឬ​ក៏​ខ្លី​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ​តែ​ចំណុច​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ក្លិន​។​ តើ​អ្នក​ធ្លាប់​ឬ​ទេ​នៅ​ពេល​មាន​នរណា​ម្នាក់​ដើរ​កាត់​យើង​ហើយ​អ្នក​ទទួល​បាន​ក្លិន​ក្រអូប​ពី​សក់​របស់​គេ​យើង​ក៏​ចង់​ងាក​តាម​ហិត​ដែរ​មែន​អត់?​ ជឿ​ថា​អ្នកណា​ក៏​ចង់​បាន​សក់​ដែល​មាន​ក្លិន​ក្រអូប​បែប​នេះ​ដែរ​ រហូត​មាន​អ្នក​ខ្លះ​យក​ទឹក​អប់​មក​បាញ់​សក់​ទៀត​ផង​។​ តែ​វិធី​នេះ​មិន​បាន​ជួយ​ឲ្យ​សក់​របស់​អ្នក​ក្រអូប​ជាប់​បាន​យូរ​នោះ​ទេ។​

ថ្ងៃ​នេះ​AMS មាន​គន្លឹះ​ពិសេស​ដែល​អាច​ជួយ​ឲ្យ​ប្រិយមិត្ត​មាន​សក់​ក្រអូប​ជាប់​បាន​យូរ​ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា។

១.​ ម៉ាស់​សក់

យក​ម៉ាស់​អប់​សក់​ ឬ​ប្រេង​ដូង​មក​លាប​ឲ្យ​សព្វ​សរសៃ​សក់​ទុក​ចោល​១០ ទៅ ១៥​នាទី​។​ ការ​ធ្វើ​បែប​នេះ​ជា​វិធី​ជួយ​ឲ្យ​សក់​របស់​អ្នក​អាច​បញ្ចេញ​ជាតិ​ពុល​ ប្រេង​ ធូលី​ ចេញ​មក​ក្រៅ​បាន​ស្អាត​។​

២.​ កក់​សក់

បន្ទាប់​ពី​អប់​សក់​រួច​ហើយ​អ្នក​ត្រូវ​ប្រើ​ទឹក​ស្អាត​លាង​សក់​ចេញ​ឲ្យ​អស់​ជាតិ​ម៉ាស់​។​ ក្រោយ​មក​កក់​សក់​ជា​មួយ​សាប៊ូ​ចំនួន​ពីរ​ដង​។​ កក់​លើក​ទី​មួយ​ជា​ការ​លាង​សំអាត​ជាតិ​កង្វក់​ចេញ​ពី​សរសៃ​សក់​ និង​ស្បែក​ក្បាល​ បើ​សរសៃ​សក់​និង​ស្បែក​ក្បាល​មិន​បាន​សម្អាត​ឲ្យ​ស្អាត​ទេ​ទោះ​អ្នក​ខំ​បាញ់​ Spray ឬ​ទឹក​អប់​ដាក់​សក់​យ៉ាង​ណា​ក៏​សក់​របស់​អ្នក​មិន​អាច​ក្រអូប​ជាប់​បាន​យូរ​ដែរ។​ កក់​លើក​ទី​ពីរ​ធ្វើ​ឲ្យ​សក់​របស់​អ្នក​បាន​ទទួល​ការ​ថែ​បំប៉ន​ និង​ក្លិន​ក្រអូប​ពី​សាប៊ូ​​។​ ត្រូវ​ចាំ​ថា​រាល់​ការ​កក់​សក់​កុំ​ព្យាយាម​អេះ​ស្បែក​ក្បាល​ខ្លាំង​ពេក​វា​មិន​មែន​ជា​ការ​ល្អ​ចំពោះ​ស្បែក​ក្បាល​របស់​អ្នក​ឡើយ។

៣.​ ប្រើ​ក្រែម​បន្ទន់​សក់

​​កុំ​មើល​រំលង​ការ​ប្រើ​ក្រែម​បន្ទន់​សក់​ប្រសិន​បើ​ចង់​បាន​សក់​ដែល​មាន​សុខ​ភាព​ល្អ​និង​មាន​ក្លិន​ក្រអូប​។​ បន្ទាប់​ពី​កក់​សក់​រួច​លាប​ក្រែម​បន្ទន់​សក់​ឲ្យ​សព្វ​សរសៃ​សក់​ តែ​កុំ​ឲ្យ​ត្រូវ​គល់​សក់​និង​ស្បែក​ក្បាល​ព្រោះ​ក្រែម​បន្ទន់​សក់​មាន​ជាតិ​ប្រេង​អាច​ធ្វើ​ឲ្យ​កើត​អង្គែ​បាន។​ អប់​ទុក​ត្រឹម​២ ទៅ​ ៣​ នាទី​លាង​ទឹក​ចេញ​ឲ្យ​អស់​ជាតិ​ក្រែម​បន្ទន់​សក់​។​

៤.​ ប្រើ​សេរ៉ូម​

បន្ទាប់​ពី​កក់​សក់​រួច​គួរ​ប្រើ​សេរ៉ូម​ដើម្បី​ការពារ​សក់​ពី​កម្ដៅ​ ដូច​ជា​កម្ដៅ​ថ្ងៃ​ និង​កម្ដៅ​ពី​ការ​ផ្លុំ​សក់​ជា​ដើម។​ សេរ៉ូម​និង​ជួយ​ឲ្យ​សក់​របស់​អ្នក​មាន​សុខ​ភាព​ល្អ​មិន​ផុយ​ស្រួយ​ នៅ​ពេល​សក់​របស់​អ្នក​មាន​សុខ​ភាព​ល្អ​ការ​ចាប់​ក្លិន​ក្រអូប​ក៏​ជាប់​បាន​យូរ​ដូច​គ្នា។​

៥.​ផ្លុំ​សក់​ឲ្យ​ស្ងួត

ចំណុច​នេះ​សំខាន់​ណាស់​អ្នក​មិន​គួរ​ចូល​គេង​ទាំង​សក់​សើម​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ផ្អូម​ ហើយ​ការ​ធ្វើ​របស់​អ្នក​គ្រប់​ជំហាន​ទាំង​អស់​ខាង​លើ​នឹង​ក្លាយ​ជា​អាសា​បង់​។​ ប្រសិន​បើ​​អ្នក​មិន​មាន​ម៉ាស៊ីន​ផ្លុំ​អាច​ទុក​សក់​ឲ្យ​ស្ងួត​ដោយ​ខ្យល់​ធម្មជាតិ​ក៏​បាន​។ ការ​ទុក​សក់​ឲ្យ​ស្ងួត​ដោយ​ខ្យល់​ធម្មជាតិ​ល្អ​ចំពោះ​សរសៃ​សក់​ជាង​ការ​ផ្លុំ​ដោយ​ខ្យល់​ក្ដៅ។​

៦.​ ការពារ

គួរ​ជៀស​វាង​ការ​ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ ការ​ត្រូវ​ផ្សែង​ និង​ធូលី​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មាន​ក្លិន​មិន​ល្អ​បាន​ដែរ​។​ នៅ​ពេល​ដែល​អ្នក​បែក​ញើស​ត្រូវ​តែ​កក់​សក់​ភ្លាម​កុំ​ចូល​គេង​ទាំង​សក់​ប្រេង​ព្រោះ​វា​ធ្វើ​ឲ្យ​សក់​របស់​អ្នក​កាន់​ជាប់​ក្លិន​មិន​ល្អ​ជាប់​យូរ​។​

ឈប់​បាញ់​ទឹក​អប់​ដាក់​សក់​ហើយ​ងាក​មក​សម្អាត​ និង​ការពារ​សក់​ឲ្យ​បាន​ល្អ​វិញ​ទើប​ជា​ការ​ប្រសើរ ៕

ចំណូលចិត្ត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

មិនចេះសរសេរសោះតែចង់និពន្ធរឿង តិចនិក ៧ ក្នុងការចាប់ផ្ដើម

ការនិពន្ធតាក់តែងរឿងពិតណាស់គឺមិនមែនជាការងាយស្រួលឡើយ ប៉ុន្ដែវាក៏មិនពិបាករហូតដល់មិនអាចសរសេរបានសោះនោះទេ ប្រសិនបើយើងចេះ និងដឹងពីរបៀបក្នុងការសរសេរ។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

ប្រុសៗ បើមិនស្រឡាញ់គេ កុំធ្វើបែបនេះឲ្យសោះ

មានមនុស្សស្រីមិនតិចទេ ដែលយល់ច្រលំចំពោះទង្វើមិនច្បាស់លាស់របស់បុរសៗ ដែលធ្វើមកកាន់ខ្លួន អ្នកខ្លះធ្វើដូចស្រឡាញ់ យកចិត្តគ្រប់ពេលវេលា ដល់សួរដេញដោលចុះឡើង អត់មានផង
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

ហេតុ​អ្វី​ពេល​ផឹក​ស្រា​ហើយ​មុខ​ក្រហម? អ្នក​មាន​អាការបែប​នេះគួរ​ដឹង និងប្រយ័ត្ន!

ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​ផឹក​ស្រា​ហើយ​មុខ​ក្រហម​?​ អាការៈ​មុខ​ក្រហម​ពេល​ផឹក​ស្រា​ភាសា​អង់គ្លេស​ហៅ​ថា​ Alcohol Flush Reaction ( AFR) ឬ​ ហៅ​តាម​ធម្មតា​ថា​ Asian Glow។​ អាការៈ​នេះ​កើត​មាន​ឡើង​ភាគ​ច្រើន​ចំពោះ​ជន​ជាតិ​អាស៊ី​ដូច​ជា​ខ្មែរ​ ចិន​ ជប៉ុន​ កូរ៉េ​ និង​ថៃ​ជា​ដើម។
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

ការ​ខក​បំណង​ និង​ដំណោះ​ស្រាយ​ពេល​ធ្លាក់​ក្នុង​ស្ថានការណ៍​នេះ

ការ​ខក​បំណង​ជា​អារម្មណ៍​មួយ​ដែល​ពិបាក​ទទួល​យក​បំផុត។ មិន​ថា​ការ​ខក​បំណង​ពី​រឿង​គ្រួសារ​ ការងារ​ ស្នេហា​ ឬ​ មិត្តភាព​។ ការ​ខក​បំណង​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​​កើត​មក​ពី​ការ​រំពឹង​ខ្ពស់​ពេក។ ការ​ឈឺ​ចាប់​ដែល​ទទួល​បាន​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់​នៅ​ជា​ពិសេស​សុខភាព​ផ្លូវ​ចិត្ត​ និង​សុខភាព​ផ្លូវ​កាយ។
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

តិចនិកសម្រក​ក្បាល​ពោះ​ទោះ​មិន​មាន​ពេល​ហាត់​ប្រាណ​ក៏​មាន​រាង​ស្អាត​បាន

ជឿ​ថា​អ្នក​ណា​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​គ្មាន​ខ្លាញ់​ ទោះ​បី​មិន​បាន​ហាត់​ប្រាណ​ឲ្យ​មាន​សាច់​ដុំ​ពោះ​ជា​កង់​
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, រឿងពិតរបស់ខ្ញុំ

ទៅបុណ្យសពកូនមិត្តរួមការងារ ច្រលំពាក់ស្បែកជើងសព ទម្រាំដឹងខ្លួនត្រូវជួបរឿងរន្ធត់ៗជាច្រើន

ខ្ញុំគឺជាបុគ្គលិកផ្នែកអាយធីនិងថតរូបនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញមួយដែលមានទីស្នាក់ការនៅខេត្តសៀមរាប។ ក្រុមការងារគ្រប់ផ្នែកទាំងអស់មាន …
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

នារីៗគួរ​ស៊ែរទុក! គន្លឹះ​ពិសេស​ងាយ​ៗ​​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ក្រអូប​បាន​យូរ

សក់​គឺ​ជា​មន្ត​ស្នេហ៍​ម្យ៉ាង​របស់​មនុស្ស​គ្រប់​ភេទ​ មិន​ថា​សក់​ត្រង់​ឬ​ក៏​រួញ​ វែង​ឬ​ក៏​ខ្លី​មិន​ជា​រឿង​សំខាន់​នោះ​ទេ​តែ​ចំណុច​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ក្លិន​។​ តើ​អ្នក​ធ្លាប់​ឬ​ទេ​នៅ​ពេល​មាន​នរណា​ម្នាក់​ដើរ​កាត់​យើង​ហើយ​អ្នក​ទទួល​បាន​ក្លិន​ក្រអូប​ពី​សក់​របស់​គេ​យើង​ក៏​ចង់​ងាក​តាម​ហិត​ដែរ​មែន​អត់?​
DIY, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

តិចនិកងាយៗ​សម្រាប់​ភេទ​ទី​បី​​មិន​ទាន់​វះកាត់​ តែ​ចង់​ពាក់​ឈុត​ហែល​ទឹកឲ្យ​ឃើញ​សិចស៊ីដូចនារីពិតៗ

ថ្ងៃ​នេះ​មក​យក​ចិត្ត​ប្រិយមិត្ត​របស់​យើង​ដែល​ជា​ភេទ​ទី​បី​​បន្តិច​។ នៅ​ពេល​ឃើញ​ឈុត​ហែល​ទឹក​ហើយ​ចង់​ពាក់​ខ្លាំង​តែ​ទាស់​ត្រង់​ថា​ប្រិយមិត្ត​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​វះកាត់​កែ​រូប​រាង​មែន​ទេ?​ កុំ​បារម្ភ​យើង​បាន​នាំ​យក​ទិចនិច​ពិសេស​ឬ​អាច​ហៅ​បាន​ជា​វិធី​ដែល​បង​ប្អូន​ភេទ​ទី​បី​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា​ ថៃ​ កូរ៉េ​​ចិន​ និយម​ប្រើ។​
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

ផ្ទះកាហ្វេវប្បធម៌ អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិតាមគ្រប់រូបភាព

ធ្លាប់ដឹងអត់? នៅក្នុងក្រុងសៀមរាប មានហាងកាហ្វេមួយដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយវប្បធម៌ជាតិ និងផលិតផលជាតិយើង? កន្លែងនេះមានឈ្មោះថា …
គន្លឹះថែរក្សាសម្ផស្ស, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ជួប​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​ តើ​គួរ​ប្រាប់​គេ​ដោយ​វិធី​ណា?

តើ​ប្រិយមិត្ត​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ​ឬ​ទេ?​ កំពុង​តែ​និយាយ​គ្នា​យ៉ាង​ជក់​ចិត្ត​ស្រាប់​តែ​មាន​នរណា​ម្នាក់​មក​ចូល​រួម​ក្នុង​ការ​សន្ទនា​នោះ​ដែរ​ តែ​បរិយាកាស​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ដោយ​សារ​តែ​ក្លិន​មាត់​របស់​គេ។

AMS INFOTAINMENT
@amsinfotainment