តិចនិក​ពិសេសៗ​ជួយ​ឲ្យ​អ្នក​ដែល​មិន​ចេះ​ធ្វើ​ម្ហូប​អាច​ចេះ​ធ្វើ​បាន

និយាយ​ដល់​រឿង​ធ្វើ​ម្ហូប​សម្រាប់​យុវវ័យ​នៅ​ក្នុង​សម័យ​នេះ​អាច​ហៅ​បាន​ថា​ជា​បញ្ហា​ធំ​មួយ​ក៏​ថា​បាន។ ដោយ​សារ​តែ​កត្តា​ផ្សេងៗ​ ការងារ​ រៀន​សូត្រ​ដែល​រវល់​ខ្លាំង​រក​តែ​ពេល​ដក​ឃ្លា​មិន​រួច​ រួម​ជា​មួយ​នឹង​អាហារ​កញ្ចប់​ស្រាប់​ មាន​លក់​ពាសពេញ​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ថែម​ទៀត​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​រឿង​ចម្អិន។​

តែ​ញ៉ាំ​របស់​ខាង​ក្រៅ​យូរ​ទៅ​ក៏​អាច​នឹង​ធុញ​ទ្រាន់​បាន​ចង់​ងាក​មក​ចម្អិន​ខ្លួន​ឯង​វិញ​ម្ដង​តែ​មិន​ចេះ​តើ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​មុន​ល្អ? ថ្ងៃ​នេះ​យើង​មាន​គន្លឹះ​ពិសេស​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​។ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា​ថា​មាន​អ្វី​ខ្លះ?

១.​ យល់​ដឹង​ពី​គ្រឿង​ផ្សំ​

មុន​នឹង​ឈាន​ដល់​ការ​ចម្អិន​យើង​ត្រូវ​មក​ធ្វើ​ការ​ស្គាល់​ពី​គ្រឿង​ផ្សំ​ បន្លែ​ ត្រី​ សាច់​ជា​មុន​សិន។

តែ​មិន​មែន​ចាប់​ផ្ដើម​មក​ត្រូវ​ទៅ​ស្គាល់​ទាំង​អស់​នោះ​ទេ​ គឺ​ចាប់​យក​តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ជា​មុន​សិន។​ គ្រឿង​ផ្សំ​និង​បន្លែ​ត្រី​សាច់​ នី​មួយៗ​មិន​ចាំ​បាច់​ដឹង​អ្វី​ជា​វា​ច្រើន​ពេក​ទេ​គ្រាន់​តែ​មើល​ឲ្យ​ដឹង​ថា​វា​មាន​រូប​រាង​យ៉ាង​ណា​ មាន​រស​ជាតិ​បែប​ណា​ទៅ​បាន​ហើយ។​

២. មើល​វីដេអូ​បង្រៀន​ធ្វើ​ម្ហូប

ចំណុច​នេះ​អាច​ជួយ​បាន​ច្រើន​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដែល​ចង់​ចេះ​ធ្វើ​ម្ហូប​តែ​អ្នក​មិន​គួរ​ទៅ​មើល​មុខ​ម្ហូប​ដែល​ពិបាក​នោះ​ទេ​ គួរ​តែ​ជ្រើស​មើល​វីដេអូ​ណា​ដែល​បង្រៀន​ធ្វើ​ម្ហូប​ងាយៗ។​ ការ​មើល​វីដេអូ​បង្រៀន​ធ្វើ​ម្ហូប​ជា​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្គាល់​វត្ថុ​ធាតុ​ដើម​ គ្រឿង​ផ្សំ​ និង​ដឹង​ពី​របៀប​ធ្វើ​។

តែ​កុំ​មើល​បែប​តាំង​ចិត្ត​ពេក​នាំ​ឲ្យ​ឈឺ​ក្បាល​ដោយ​សារ​ប្រឹង​គិត​ពេក​ គួរ​តែ​មើល​បែប​ជា​ការកម្សាន្ត​វិញ​ទើប​ល្អ។

៣.​ ចាប់​ផ្ដើម​ពី​មុខ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​

​​​​​​​​​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សាក​ល្បង​ចម្អិន​ជា​លើក​ដំបូង​គួរ​តែ​ចាប់​ផ្ដើម​ពី​មុខ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​មុន​គេ។​ ធ្វើ​ម្ហូប​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​វា​ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​​ពី​រស​ជាតិ​ និង​វត្ថុ​ធាតុ​ដើម​ថា​មាន​អ្វី​ខ្លះ​។​ បន្ទាប់​មក​ចាំ​សាក​ធ្វើ​មុខ​ម្ហូប​ផ្សេងៗ​ទៀត​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចម្អិន​ និង​ប្រើ​គ្រឿង​ផ្សំ​តិច។ នៅ​ពេល​ចម្អិន​ត្រូវ​ដាក់​គ្រឿង​ផ្សំ​ម្ដង​បន្តិច​ជៀសវាង​ការ​ដាក់​ច្រើន​ជ្រុល​ពិបាក​ក្នុង​ការ​កែតម្រូវ​ បើ​ស្ទើរ​យើង​អាច​ថែម​តាម​ក្រោយ​បាន​។

.​ រៀន​សង្កេត

នៅ​ពេល​ដែល​អ្នក​ទៅ​ញ៉ាំ​អាហារ​នៅ​តាម​ហាង​ផ្សេងៗ​អ្នក​គួរ​តែ​រៀន​សង្កេត​មើល​ថា​នៅ​ក្នុង​ចាន​នៃ​ម្ហូប​ដែល​អ្នក​កំពុង​តែ​ញ៉ាំ​មាន​គ្រឿង​ផ្សំ​ អ្វី​ខ្លះ​ ធ្វើ​បែប​នេះ​យូរ​ទៅ​អ្នក​នឹង​អាច​ស្គាល់​គ្រឿង​ទេស​ និង​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ចម្អិន​ម្ហូប​។​

៥.​ រក​អ្នក​ជួយ​ភ្លក់

រៀង​រាល់​ពេល​ដែល​អ្នក​ចម្អិន​ មិន​ថា​ជា​ម្ហូប​ នំ​ ឬ​ បង្អែម​នោះ​ទេ​ ជា​ការ​ល្អ​អ្នក​គួរ​តែ​មាន​នរណា​ម្នាក់​មក​ជួយ​ភ្លក់​និង​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា។​ សូម​កុំ​អន់​ចិត្ត​នៅ​ពេល​ដែល​គេ​ប្រាប់​ថា​ការ​ចម្អិន​របស់​អ្នក​នៅ​មិន​ទាន់​ឆ្ងាញ់​នៅ​ឡើយ​ គួរ​តែ​ស្វែង​យល់​ពី​កំហុស​ហើយ​សាក​ល្បង​សា​ជា​ថ្មី។​

ការ​ពិត​ទៅ​ការ​ធ្វើ​ម្ហូប​មិន​បាន​ពិបាក​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ​ ម្យ៉ាង​វិញ​ទៀត​ធ្វើ​ម្ហូប​មិន​មាន​ខុស​ត្រូវ​ដាច់​ខាត​ឡើយ​ ឲ្យ​តែ​អាច​ញ៉ាំ​បាន​មិន​ពុល​ ហើយ​មាន​សុវត្ថិភាព​គឺ​បាន​ហើយ។​ យើង​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​ប្រិយមិត្ត​ដែល​មាន​ចិត្ត​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​ សង្ឃឹម​ថា​អត្ថ​បទ​មួយ​នេះ​អាច​ជា​ជំនួយ​ដល់​អ្នក​បាន​ខ្លះ។​ ​

តារាល្បីៗ, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី

មកស្គាល់គូស្នេហ៍ល្បីៗ របស់កូរ៉េ បាក់ចិត្តស្រឡាញ់គ្នារហូតបានរៀបការ ក្រោយសម្ដែងរឿងរួមគ្នា

ពិតមែនទៅ មានតារាប្រុសស្រីកូរ៉េជាច្រើនត្រូវបានអ្នកគាំទ្រចង់ឲ្យស្រឡាញ់គ្នា ក្លាយជាគូពិត ព្រោះសមគ្នាក្រោយបានសម្ដែងរឿងរួមគ្នា។ ប៉ុន្ដែក្លាយជាគូពិតគឺមិនមានច្រើននោះទេ ….
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ក្តៅគគុក! ហេង ពិទូ ទម្លាយ​​ហេតុផល​បែកគ្នា​ជាមួយ ហ្វីយ៉ាតា ស្រាប់​តែ​ខាង​ស្រី​ឆ្លើយ​តប​ភ្លាម​ៗថា…

ពិតជាគួរឱ្យភ្ញាក់ផ្ញើរ ស្នេហាលើកទី២​របស់អ្នកទាំងពីរមិនបាន​គង់វង្សដូចពាក្យអះអាង​កន្លងទៅនោះទេ ដោយមុននេះបន្តិច លោក ហេង ពិទូ បានបង្ហោះដំណឹងដ៏ក្តៅគគុកមួយថា …
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

មើលស្ទីលតុបតែងប្លែកៗរបស់តារាល្បីៗក្នុងឱកាសបុណ្យ Christmas 2021

ក្នុងឱកាសបុណ្យ Christmas ថ្ងៃនេះ គេសង្កេតឃើញវត្តមានអ្នកសិល្បៈជាច្រើន បានបង្អួតសម្រស់លេចធ្លោមួយបែបម្នាក់ ក្នុងឈុតអាវរងាចម្រុះពណ៌ ពាក់មួក និងបូពណ៌ក្រហម ដើម្បី…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

លើកទី១ ម៉ុង ម៉ានិត ច្រៀងបទបែបបុរាណស្តាប់ទៅពីរោះប្លែក

គេនៅចាំបានថា កាលពីពេលថ្មីៗនេះ តារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ុង ម៉ានិត ទើបបានប្រកាសចេញសៀវភៅប្រលោមលោកខ្មែរថ្មី ចំណងជើងរឿង…
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ក្ដៅៗ! សមាជិក BTS Suga ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ ១៩

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Big Hit អំបាញ់មិញនេះសមាជិក BTS Suga បានធ្វើតេស្ដរកឃើញមានវិជ្ជមានវីរុសកូវីដ ១៩ នៅថ្ងៃនេះបន្ទាប់ពីលោកទើបតែត្រលប់មកដល់
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ថតភាពយន្តលើកដំបូង ប៊ី សុធារី ធ្វើឱ្យអ្នកគាំទ្រលាន់មាត់

កញ្ញា ប៊ី សុធា​រី Miss Charm Cambodia 2021 បានកំពុងបើក​ទំព័រ​អាជីព​សម្ដែង​ជា​លើកដំបូង​របស់ខ្លួន ជាមួយ​រឿង​ភាគ​ថ្មី​ឱ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​ចំណងជើង​ថា …
ទស្សនាចរ, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

សម្រស់ទឹកដីភូមិភាគឦសាន ៥កន្លែង ​បានទៅដល់ រំសាយកង្វល់អស់រលីង!

ឥឡូវនេះ យើងនឹងទៅមើលទេសភាពស្អាតៗខ្លះ ពីតំបន់មួយចំនួន ជាទីកន្លែងពេញនិយមនៃភូមិភាគឦសានរបស់ប្រទេសយើងជាមួយគ្នា…មើលតែរូប ក៏ស្រស់ស្រាយអារម្មណ៍ដែរ…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

តោះ មក​រៀន​ធ្វើ​បាយ​ត្រី​ចៀន​ទឹក​ជ្រលក់​ពិសេស​ ធ្វើ​ញ៉ាំ​ក៏​បាន​ធ្វើ​លក់​ក៏​អេម

គ្រាន់​តែ​ឃើញ​ស្រក់​ទឹក​មាត់​ជា​មួយ​ម្ហូប​មួយ​មុខ​នេះ​ “​ បាយ​ត្រី​ចៀន​ទឹក​ជ្រលក់​ពិសេស”។ ត្រី​ចៀន​ក្រៀមៗ​ស្រួយៗ​ បេះ​យក​ឆ្អឹង​ចេញ​ ដាក់​នៅ
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

អ្នកម៉ាក់​ចង់ឱ្យកូនឡើងគីឡូហើយសុខភាពល្អអាចសាកធ្វើតាមវិធីនេះបាន

សម្រាប់ក្មេងៗបើនិយាយរឿងញ៉ាំបន្លែ ឬផ្លែឈើដឹងតែគាត់ say no ហើយ។ មួយវិញទៀតបើឱ្យគាត់រើសជម្រើសទីមួយប្រាកដជាចំណីនិងសាច់ជាមិនខាន។ ដូច្នេះតួនាទីនេះនឹងត្រូវ
ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

ស្រីៗភាគច្រើនមិនយល់ទេ! រឿង ៥ យ៉ាងនេះហើយ ដែលធ្វើ​ឲ្យ​បុរសស្មោះស្នេហ៍ស្ត្រេសបំផុត

បើគ្រាន់តែស្រឡាញ់គ្នាបែបធម្មតាមិនគិតច្រើនបណ្ដោយតាមយថាកម្ម ពិតណាស់វាគ្មានអ្វីដែលត្រូវឈឺក្បាលវិលមុខនោះទេ។ តែបើសម្រាប់មនុស្សស្មោះស្នេហ៍វិញ ជាពិសេស ប្រុសៗ គឺថាមាន..

AMS INFOTAINMENT
@amsinfotainment