កាហ្វេ​បុរាណ​មួយ​កន្លែង​អាយុ​កាល​ជាង​ ៤០​ ឆ្នាំ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ

ហាង​កាហ្វេ​គឺ​ជា​អាជីវកម្ម​មួយ​ដែល​យើង​សង្កេត​ឃើញ​ថា​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា​។​ បច្ចុប្បន្ន​មាន​ហាង​កាហ្វេ​ជា​ច្រើន​កន្លែង​រីក​ដុះដាល​ពេញ​ទីក្រុង​ភ្នំពេញ​។​ តែ​បើ​ទោះបី​ជា​មាន​ហាង​កាហ្វេ​ច្រើន​កន្លែង​ ច្រើន​បែប​ ច្រើន​ Style ក៏​ពិត​មែន​តែ​សម្រាប់​អ្នក​ញ៉ាំ​បើ​ជាប់​ចិត្ត​ហាង​មួយ​ណា​ហើយ​គឺ​មិន​ងាយ​ប្ដូរ​ទៅ​ណា​នោះ​ទេ​។​

ជាក់​ស្ដែង​ដូច​ជា​កន្លែង​លក់​កាហ្វេ​មួយ​កន្លែង​នេះ​ បើក​មក​ជាង​ ៤០​ ឆ្នាំ​មក​ហើយ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដដែល។​ កាហ្វេ​បុរាណ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ ផ្លូវ​សុក​ហុក​ ក្បែរ​ផ្សារ​អូរ​ឫស្សី​។​ កាហ្វេ​មួយ​កន្លែង​នេះ​ចាប់​បើក​លក់​តាំង​ពី​ម៉ោង​ ១​ ភ្លឺ​រហូត​ដល់​ម៉ោង​ ៤​ រសៀល​។​ ថ្វី​ត្បិត​តែ​មិន​ជា​កាហ្វេ​ Brand ដាក់​លក់​នៅ​ក្នុង​ហាង​ល្បី​ក៏​ពិត​មែន​តែ​បើ​និយាយ​ពី​រស់​ជាតិ​វិញ​មិន​ចាញ់​កាហ្វេ​ក្នុង​ហាង​ប៉ុន្មាន​នោះ​ទេ។​ ដោយ​សារ​តែ​រសជាតិ​ឆ្ងាញ់​ និង​តម្លៃ​ដែល​សមរម្យ​ទើប​ធ្វើ​​ឲ្យ​អតិថិជន​ជា​ច្រើន​នៅ​តែ​បន្ត​ការ​គាំទ្រ​កាហ្វេ​ ” សុក​ហុក​”​ មួយ​កន្លែង​នេះ។

ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​កាហ្វេ​សុក​ហុក​នៅ​តែ​អាច​ឈរ​ជើង​មក​បាន​ជាង​ ៤០​ឆ្នាំ​គឺ​ដោយ​សារ​តែ​​៖

១.​ រសជាតិ​កាហ្វេ

នៅ​ទី​នេះ​ប្រើ​កាហ្វេ​របស់​ខ្មែរ​សុទ្ធ​ ១០០ %​ ដែល​ជា​ប្រភេទ​កាហ្វេ​មាន​ក្លិន​ឈ្ងុយ​និង​មាន​រសជាតិ​ឆ្ងាញ់​។​ សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្ត​ពិសា​កាហ្វេ​គ្រាន់​តែ​ភ្លក់​ក៏​ដឹង​ភ្លាម​ថា​ជា​ប្រភេទ​កាហ្វេ​អ្វី។​

២.​ តែ​ខ្ញី​រូប​មន្ត​ដើម

ក្រៅ​ពី​កាហ្វេ​ហើយ​នៅ​ទី​នេះ​ក៏​មាន​តែ​ខ្ញី​រូបមន្ត​ដើម​ ដែល​ជា​ប្រភេទ​ភេសជ្ជៈ​សុខ​ភាព​របស់​ប្រជាជន​ខ្មែរ​បុរាណ​។​ សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​ភាគ​តិច​ណាស់​ដែល​ស្គាល់​ពី​ភេសជ្ជៈ​ប្រភេទ​នេះ។​ តែ​បើ​ប្រិយមិត្ត​បាន​សាក​ពិត​ជា​ប្លែក​មាត់​ជាក់​ជា​មិន​ខាន​។​​

៣.​ តែ​ផ្កាប់​

តាំង​ពី​សម័យ​ដើម​បើ​មាន​កាហ្វេ​គឺ​ត្រូវ​តែ​មាន​ទឹក​តែ​​ ទឹក​តែ​នៅ​ទី​នេះ​ក្រៅ​ពី​មាន​ក្លិន​ឈ្ងុយ​ហើយ​នៅ​ផ្តល់​ឲ្យ​យើង​នូវ​អារម្មណ៍​ពិសេស​មួយ​ថែម​ទៀត​ជា​មួយ​នឹង​ការ​ចាក់​តែ​។​ បើ​ប្រិយមិត្ត​ចង់​មក​ញ៉ាំ​តែ​នៅ​ទី​នេះ​ទាល់​តែ​រៀន​ជំនាញ​ចាក់​តែ​ជា​មុន​សិន​ បើ​មិន​អញ្ចឹង​ទេ​អាច​ចាក់​តែ​អត់​បាន​ញ៉ាំ​ដូច​ជា​ខ្ញុំ​ជា​ដើម។​

​​​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កាហ្វេ​សុក​ហុក​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ក្មេងជំនាន់​ក្រោយ​ដែល​មិន​ធ្លាប់​បាន​ឃើញ​ទិដ្ឋភាព​បែប​នេះ​ពី​មុន​មក​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។