បើមិនចង់ឱ្យស្បូនឆ្លងមេរោគ កុំញ៉ាំអាហារសមុទ្រទាំង ២ ប្រភេទនេះ

បងប្អូននារីៗយើងមានដឹងអត់ថាស្បូនអ្នកនឹងងាយឆ្លងមេរោគ HPV បំផុត? មេរោគ HPV ឬ Human Papilloma Virus គឺជាជំងឺម្យ៉ាងដែលឆ្លងតាមផ្លូវភេទ។ ស្រ្តីភាគច្រើនបានគិតថាមានតែការរួមភេទតែប៉ុណ្ណោះដែលអាចចម្លងមេរោគទៅស្បូន។ ប៉ុន្តែអ្នកទាំងអស់គ្នានឹកស្មានមិនដល់ទេថាគ្រាន់តែទម្លាប់នៃការញ៉ាំក៏អាចជាមូលហេតុនៃការឆ្លងមេរោគនោះដែរ ជាពិសេសគឺអាហារសមុទ្រផ្ទាល់តែម្ដង។ ថ្ងៃនេះ AMS នឹងបង្ហាញថាគ្រឿងសមុទ្រ ២ ប្រភេទដែលបងប្អូននារីៗមិនគួរញ៉ាំនោះទេ។

១. គ្រឿងសមុទ្រឆៅ

ដូចអ្នកទាំងអស់គ្នាធ្លាប់បានឃើញនៅក្នុងបណ្ដាញសង្គមមួយចំនួនហើយនៅពេលគេប្រើមីក្រូទស្សន៍ទៅពិនិត្យមើលគ្រឿងសមុទ្រឆៅ ដោយគេឃើញមានមេរោគ ប៉ារ៉ាស៊ីត និងបាក់តេរីជាច្រើនកំពុងរស់នៅក្នុងនោះ។ បច្ចុប្បន្ននេះ មានមនុស្សភាគច្រើនពិតជាចូលចិត្តញ៉ាំគ្រឿងសមុទ្រឆៅមែនទែនហើយអ្នកខ្លះញ៉ាំញឹកញាប់ទៀតដូចជាក្ដាមជ្រក់ បង្គាកោះកុង ឬអយស្ទ័រជាដើម។ ពេលញ៉ាំចូលទៅអ្នកទាំងអស់គ្នាដឹងអត់ថាវាក៏មូលហេតុដែលធ្វើឱ្យស្បូនឆ្លងមេរោគបានយ៉ាងលឿន។ ប្រសិនបើអ្នកទាំងអស់គ្នាញ៉ាំគ្រឿងសមុទ្របែបនេះញឺកញាប់វានឹងធ្វើឱ្យមុខងារបន្សាបជាតិពុលរបស់ថ្លើមខ្សោយ នោះមេរោគមួយចំនួននឹងសាយភាយក្នុងរាងកាយតាមរយៈចរន្តឈាម។ ការសាយភាយជាតិពុលបែបនេះនឹងធ្វើឱ្យប៉ះពាល់ទៅស្រទាប់ខាងក្នុងនៃមាត់ស្បូន ដែលបង្កើនឱកាសឱ្យមេរោគ HPV ឆ្លងយ៉ាងលឿន។

២. គ្រឿងសមុទ្រឆ្លងយប់

ពិតមែនហើយការញ៉ាំគ្រឿងសមុទ្រត្រូវយកទៅចម្អិនឱ្យឆ្អិនជាមុនសិនចាំញ៉ាំទើបជារឿងត្រឹមត្រូវ។ ជាធម្មតាមានមនុស្សស្ទើរតែទាំងអស់នៅពេលដែលញ៉ាំអាហារហើយនៅសល់ចូលចិត្តច្រកថង់ហើយដាក់ទូរទឹកកកទុកប្រើនៅថ្ងៃបន្ទាប់ក្រោមហេតុផលថាស្ដាយ មិនចង់ខ្ជះខ្ជាយលុយច្រើន។​ ត្រូវហើយពេលញ៉ាំហើយសល់ខ្ចប់ទុកបែបនេះពិត​ជាអាចសន្សំសំចៃបានមែន ប៉ុន្តែស្របពេលនោះអ្នកទាំងអស់គ្នាកំពុងខាតបង់សុខភាពខ្លួនឯងទៅវិញ។ ចំពោះអាហារសមុទ្រក្លាស្សេទុកមួយយប់បែបនេះវានឹងផលិត nitrite ជាច្រើន​ដោយ nitrite នេះជាសារធាតុពុលម្យ៉ាងដែលកើតចេញពីការក្លាស្សេអាហារទុកឆ្លងយប់បែបនេះ។ នៅពេលដែល nitrite ក្នុងគ្រឿងសមុទ្រចូលក្នុងខ្លួននោះវានឹងទៅបំផ្លាញស្រទាប់ខាងក្នុងនៃមាត់ស្បូនមានន័យថាវាកំពុងបើកឱកាសឱ្យមេរោគ HPV ឆ្លងទៅស្បួនរបស់អ្នកហើយ។​

ដូចនេះប្រសិនបើអាចអ្នកទាំងអស់គ្នាមិនគួរញ៉ាំវាញឹកញាប់ពេកទេ ក្នុងករណីដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមាត់ស្បូន ឬស្បូនមិនស្រួលគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីកុំឱ្យកាន់តែធ្ងន់ធ្ងរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...