៧ ចំណុច បញ្ជាក់ថាស្នេហារបស់អ្នកចាប់ផ្ដើមប្រេះឆាពិបាកស្រោចស្រង់

ធ្លាប់ទេ? ទាក់ទងគ្នាយូរៗ មិនដឹងថាជាអ្វីជាអ្វី ពេលខ្លះមានអារម្មណ៍ថា គ្រប់យ៉ាងមិនដូចពីមុន។ អ្នកខ្លះខ្ជិលគិតច្រើន  ក៏ចេះតែបន្ដទាក់ទងគ្នា ព្រោះគិតថាស្រឡាញ់គ្នាយូរហើយ។ តែមែនទែនទៅ បើអ្នកសង្កេតឃើញថាខ្លួនឯង ឬក៏ដៃគូមានចំណុចខាងក្រោមនេះ ប្រហែលជាស្នេហាអ្នកចាប់ផ្ដើមដើរដល់ផ្លូវបំបែកគ្នាហើយ៖

១ មិនសូម្បីតែប្រច័ណ្ឌ

ធ្លាប់ជាមនុស្សដែលហួងហែង មិនចង់ឲ្យគេរញ៉េរញ៉ៃខ្លាំងជាមួយអ្នកណាទេ ​ថែមទាំងមានអារម្មណ៍អន់ ចិត្តពេលឃើញគេនៅជាមួយអ្នកផ្សេងទៀត។ ប៉ុន្តែមួយរយៈចុងក្រោយ អ្នកក៏លែងខ្វល់ លែងចាប់អារាម្មណ៍ ទោះគេទៅណាជាមួយអ្នកណា ក៏អ្នកមិនប្រកាន់។

 ២ ជួបគ្នា ឬមិនជួបលែងសំខាន់

ជាធម្មតាទាក់ទងគ្នា ចៀសមិនផុតឡើយពីការដើរលេងជាមួយគ្នា និងជួបគ្នាជារឿយៗ។ ពេលខ្លះចង់ជួបមុខគ្នា បែកគ្នាមិនបាន ចេះតែមានអារម្មណ៍ថានឹកនាគ្នាគ្រប់ពេលវេលា។ ប៉ុន្ដែអ្នកចាប់ផ្ដើម លែងខ្វល់ ជួបមិនជួបក៏មិនជាអ្វី ពេលខ្លះណាត់ទៅជួបគ្នា ក៏លែងនិយាយគ្នា គិតតែពីចុចទូរស័ព្ទរៀងខ្លួន។ និយាយឲ្យឆាប់ចប់គ្រាន់តែទៅជួបគ្នា ដើម្បីឲ្យគេដឹងថាអ្នកនៅសេពគប់គ្នាប៉ុណ្ណោះ។

៣ គ្មានអារម្មណ៍រីករាយ ឬរំភើប

បើទោះជាទង្វើតិចតួចក៏ដោយ ឲ្យតែគេបានធ្វើដើម្បីអ្នក គឺថាច្បាស់ជាសប្បាយបិទមាត់មិនជិតនោះទេ អង្គុយគិត អង្គុយអៀនតែឯងក៏មាន។ ហើយបើគេមិនចាំថ្ងៃដែលពិសេសវិញ ដឹងតែដេកអន់ចិត្តហើយ តែយូរៗ ទៅជារឿងធម្មតា ទោះគេ Surprise ក៏លែងរំជើបរំជួលដូចពីមុន។

៤ គេលែងជាមនុស្សអ្នកគិតដល់មុនគេ ពេលអ្នកមានរឿង

រាល់ដងមិនថាមានរឿងអ្វី សប្បាយ ឬកើតទុក្ខ អ្នកចង់ឲ្យគេជាមនុស្សដំបូងដែលបានដឹងរឿងមួយនេះ។ អ្នកចង់ឲ្យគេជាមនុស្សដែលកំដរអ្នកទាំងពេលអ្នកសប្បាយចិត្ត និងចង់កើយស្មាពេលដែលយំសម្រក់ទឹកភ្នែក។ តែក្រោយមក អ្នកបែរជាឈប់គិតដល់គេ វត្តមានរបស់គេហាក់ដូចជាលែងសំខាន់សម្រាប់អ្នកទៀតហើយ។

៥ អស់ទំនុកចិត្តលើគ្នា

អ្នកស្រាប់តែមានអារម្មណ៍ថា រឿងខ្លះអ្នកមិនចង់ឲ្យគេដឹង ឬមិនចាំបាច់ឲ្យគេដឹង ហើយពេលខ្លះអ្នកស្រាប់តែគិតថា តើសុវត្ថិភាពទេ ដែលប្រាប់រឿងទាំងអស់នេះទៅគេ?

៦ និយាយលែងចូលគ្នា

មិនថារឿងតូច ឬធំ ឡើយ គំនិតរបស់អ្នកទាំងពីរចាប់ផ្ដើមខ្វែងគ្នា ទាំងដែលពីមុនព្យាយាមយល់ពីគ្នា។ និយាយរកតែឈ្លោះគ្នា មិនព្រមថយម្នាក់មួយជំហានឡើយ គិតតែពីចង់ឈ្នះរៀងខ្លួន។

៧ ចេះតែមើលឃើញកំហុស

មិនថាគេធ្វើអ្វី អ្នកចាប់ផ្ដើមមានអារម្មណ៍ថា ទើសចិត្ត ពេលខ្លះថែមទាំងមានអារម្មណ៍ថា ខ្មាស់គេទៀតផង។ អ្នកធុញថប់នៅពេលដែលឃើញមុខគេ អាចនិយាយបានថា ធ្វើអ្វីក៏ខុស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ