រវាង​បុរស​អ្នក​មាន​រូប​អាក្រក់ និង​បុរស​ក្រីក្រ​រូប​សង្ហា តើ​នារី​ៗ​ភាគ​ច្រើន​ជ្រើសរើស​អ្នកណា?

តើ​មាន​នារី​ណា​​ទៅ​ដែល​ថា​មិន​ចង់​មាន​​ប្តី​ជា​បុរស​​អ្នក​មាន រូប​សង្ហា ហើយ​មាន​ចរិត​ស្លូតបូត​នោះ​ ប៉ុន្តែ​ធម្មជាតិ​មិន​អនុញ្ញាត​ឱ្យ​​​យើង​ម្នាក់​ៗ​អាច​ទទួល​បាន​​របស់​ល្អ​បំផុត​​គ្រប់​យ៉ាង​នោះ​ទេ​។ ដូច្នេះ រវាង​បុរស​សង្ហា និង​បុរស​អ្នកមាន តើ​នារី​គួរ​ជ្រើសរើស​អ្នកណា?

ថ្មី​ៗ​នេះ ការស្ទង់មតិ​របស់​ទស្សនាវដ្ដី​ជប៉ុន​មួយ​លើ​អ្នក​អាន​ជា​នារីៗ​បាន​ផ្តល់​នូវ​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល។ តាម​នោះ​ដែរ ការសិក្សា​បាន​ផ្តល់​នូវ​ជម្រើស​ពីរ​សម្រាប់​ប្រិយមិត្ត​នារី មួយ​ជា​បុរស​អាក្រក់​ដែល​មាន​លុយ​ច្រើន និង​​មួយ​ទៀត​គឺ​បុរស​សង្ហា​ដែល​អត់​ការងារ​ធ្វើ។

នេះ​​ប្រហែល​​ជា​​សំណួរ​​ពិបាក ប៉ុន្តែ​​លទ្ធផល​​នៃ​​ការ​​ស្ទង់​​មតិ​​លើ​​អ្នក​​អាន​​ជា​​ស្ត្រី​​ចំនួន ១០០០ នាក់​គឺ​​គួរ​​ឲ្យ​ភ្ញាក់​ផ្អើល។ ៧៥.៥% នៃ​អ្នក​ឆ្លើយ​សំណួរ​ជ្រើសរើស​បុរស​ដែល​មាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ។ មានតែ ២៤.៥% ទេ​ដែល​ជ្រើសរើស​បុរស​សង្ហា​គ្មាន​លុយ។

មតិ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដូចគ្នា​ជាច្រើន​បាន​លើក​ឡើង​ថា​៖

“ច្បាស់​ណាស់ សុំ​យក​អ្នក​មាន​ហើយ” ។

“លុយ​គឺ​ជាអ្វីៗ​ទាំងអស់”។

“មែន​ហើយ ​បុរស​ល្អ​ត្រូវ​តែ​មាន​លុយ​ច្រើន”។

យ៉ាងណាមិញ អ្នក​​ដែល​​ជ្រើសរើស​​បុរស​​សង្ហា​​មួយ​ចំនួន​​បាន​​និយាយ​​ថា៖ “វា​មិន​ប្រាកដថា​​បុរស​សង្ហា​​ទាំង​នោះ​នឹង​អត់​​ការងារ​​ធ្វើ​មួយ​​ជីវិត​ទេ”។

ការ​ពិត​ទៅ នារីៗជា​ច្រើន​នៅ​តែ​ឆ្ងល់​ថា​តើ​គួរ​ជ្រើសរើស​បុរស​អ្នក​មាន ឬ​ជ្រើសរើស​បុរស​សង្ហា ដូច្នេះ​ហើយ អត្ថបទ​ខាងក្រោម​នេះ​នឹង​ជា​ចម្លើយ​​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​​ងាយស្រួល​ជ្រើសរើស​ជាង​មុន។

បើ​ជ្រើស​រើស​អ្នក​មាន៖

ពួក​គេ​មាន​លុយ​ច្រើន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​មិន​មាន​ពេល​ច្រើន​ដើម្បី​មើលថែ​គ្រួសារ​ទេ ព្រោះ​​​ត្រូវ​​មមាញឹក​​ក្នុង​​ការ​អភិវឌ្ឍ​​អាជីព និង​​រក​ប្រាក់។ ពួកគេ​​មាន​ភាព​​តានតឹង​​ក្នុង​ការងារ សូម្បី​​តែ​​នៅ​​ផ្ទះ ចិត្ត​​របស់​​ពួកគេ​​តែងតែ​​គិត​​អំពី​​ការងារ។ ហេតុ​​ដូច្នេះ​​ហើយ​​បាន​​ជា​​ក្នុង​ជីវិត​​​បុរស​ទាំង​នោះ​​មិន​មាន​​មនោសញ្ចេតនា​​ទេ គឺ​សោះកក្រោះ​បន្តិច។ បុរស​ជា​ច្រើន មិន​ចង់​សូម្បី​តែ​និយាយ​រឿង​ប្ដី​ប្រពន្ធ ព្រោះ​ការងារ​នៅ​​រញ៉េរញ៉ៃ​នៅ​ឡើយ រឿង​អី​​គេ​​មក​ចាប់​អារម្មណ៍​ប្រពន្ធ​?

ដោយ​សារ​​ពួក​គេ​​ជា​​បុរស​​មាន​​លុយ ដូច្នេះ​ជីវិត​​រស់​នៅ​ទាមទារ​តម្រូវ​ការ​​ខ្ពស់​​ណាស់។ ពេលខ្លះ ​ធ្វើ​ឲ្យ​ប្រពន្ធ​មាន​អារម្មណ៍​ថា ប្តី​របស់​ខ្លួន​តឹងតែង​ខ្លាំង​ពេក និង​តែងតែ​បង្ខំ​នាង​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​​ឥត​ខ្ចោះ តាំង​ពី​ការ​និយាយ ការ​ដើរ ការ​ស្លៀកពាក់​ក៏​ត្រូវ​តែ​ស្អាត​ក្នុង​ក្រសែ​ភ្នែក​គេ​ដែរ។ បើ​​ប្រពន្ធ​មិន​ធ្វើ​បែប​នេះ ប្តី​របស់​ពួក​គេ​​នឹង​មាន​អារម្មណ៍​​​មិន​ពេញ​ចិត្ត ហើយ​​​​ទៅ​រក​​ស្រី​ស្អាត​ម្នាក់​ទៀត។

បុរស​អ្នក​មាន​ខ្លះ​តែង​ស្ដី​ឲ្យ​ប្រពន្ធ​ថា​ខ្ជះខ្ជាយ​លុយ។ យ៉ាង​ណា​មិញ ​ពួក​គេ​ធ្លាប់​មិន​​ដឹង​ទេ​ថា​វា​លំបាក​​ប៉ុណ្ណា​​ក្នុង​​ការ​​គ្រប់​គ្រង​​ការ​​ចំណាយ​​របស់​​គ្រួសារ? ថ្លៃ​ភ្លើង ទឹក ​ម្ហូប​អាហារ ថ្លៃ​សាលា​កូន ខោ​ទឹក​នោម​ ទឹកដោះគោ​កូន​ សុទ្ធ​តែ​របស់​មើល​ឃើញ​រាប់​បាន ប៉ុន្តែ​វា​នៅ​មាន​អ្វី​ដែល​មិន​អាច​កំណត់​បាន​ជា​ច្រើន​ទៀត។

បើ​ជ្រើសរើស​បុរស​សង្ហា៖

ពួក​គេ​​មាន​សម្រស់​​ខាង​ក្រៅ​​គួរ​​ឱ្យ​​ទាក់ទាញ​​ខ្លាំង ដែល​​ធ្វើ​​ឱ្យ​​មនុស្ស​​ស្រី​ឃើញ​ភ្លាម​លង់​ស្នេហ៍​ភ្លែត។ ភាព​ទន់ភ្លន់​របស់​ពួក​គេ​ក៏​ជា​មន្ត​ស្នេហ៍​ផង​ដែរ។ ប្រសិន​បើ​បុរស​សង្ហា ចេះ​សម្ដី និង​ស្មោះត្រង់ ហើយ​ចេះ​រកលុយ នោះ​ពិត​ជា​អស្ចារ្យ​ណាស់។ វា​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ស្រី​ហើយ។

ប៉ុន្តែ​​មាន​​បុរស​​សង្ហា សម្ដី​ផ្អែម​ជា​ច្រើន​ដែរ​ ដែល​ចូល​មក​ជិត​អ្នក​តែ​ទៅ​ចែចង់​​ស្រី​​ផ្សេង​​នៅ​​ក្បែរ​​អ្នក ដូច្នេះ​អ្នក​​ក៏​​ត្រូវ​ពិនិត្យ​​ចរិត​​របស់​គេ​ដែរ​។ បើ​គេ​ឈរ​​លើ​​ភ្នំ​​មួយ​​តែ​សម្លឹង​​មើល​​ទៅ​ភ្នំ​​មួយទៀត ​អ្នក​គួរ​តែ​បញ្ឈប់ ព្រោះ​ភាព​ផិត​ក្បត់​គឺ​ជា​ធម្មជាតិ​របស់​គេ​។

បុរស​សង្ហា​ម្នាក់​ជា​ធម្មតា​នៅ​ក្មេង មិន​សូវ​មាន​បទពិសោធន៍​ក្នុង​ជីវិត និង​មិន​សូវ​មាន​ប្រាក់ចំណូល​ច្រើន ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ស្រលាញ់​គាត់​ពិត​ប្រាកដ អ្នក​ត្រូវ​តែ​អាច​តម្រង់​ទិស​គេ​ឱ្យ​ដើរ​លើ​ផ្លូវ​ត្រូវ មិនមែន​ផ្លូវ​ខុស​នោះ​ទេ។

ដូច្នេះ រវាង​សង្ហា និង​​មាន តើ​គួរ​ជ្រើសរើស​អ្នកណា?

ភាព​ស្រស់​ស្អាត និង​ទ្រព្យ​សម្បត្តិ​មិន​អាច​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទេ វា​សុទ្ធ​តែ​អាច​ប្រែប្រួល​បាន​បន្ទាប់​ពី​រៀបការ។ មនុស្ស​ស្រី​ឆ្លាត​ត្រូវ​ចេះ​ជ្រើសរើស​បុរស​ដែល​មាន​អត្ត​ចរិត​ល្អ​ដើម្បី​មាន​អនាគត​យូរ​អង្វែង។

ជា​អ្នក​មាន ​ឬ​ក្រ​ អាក្រក់​ឬ​ស្អាត​ក៏​មិន​សំខាន់​ដែរ​ អ្វី​ដែល​មិត្ត​នារី​ៗ​ត្រូវ​​មើល​គឺ​ចិត្ត​របស់​គេ​។ ឧទាហរណ៍ បច្ចុប្បន្ន​គេ​ជា​បុគ្គលិក ​តែ​គេ​មាន​គម្រោង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ឲ្យ​បាន​នៅ​ឆ្នាំ​ក្រោយ។ ប្រសិន​បើ​វា​​ក្លាយ​ជា​ការ​ពិត​នោះ គេ​គឺ​ជា​បុរស​ដែល​សម​តម្លៃ​ឲ្យ​អ្នក​ជ្រើសរើស​ហើយ។

​ប៉ុន្តែ​បើ​គេ​ជា​មនុស្ស​ប្រុស​ដែល​ប្រព្រឹត្ត​អាក្រក់​លើ​មនុស្ស​ជុំវិញ​ខ្លួន ជេរ​ប្រមាថ និង​មើលងាយ​គ្រប់គ្នា ដោយ​គិត​ថា​ខ្លួន​ឯង​ល្អ​បំផុត សូម​នៅ​ឱ្យ​ឆ្ងាយ ព្រោះ​គេ​​នឹង​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​អស់​មួយ​ជីវិត។

ទោះជា​យ៉ាងណា​ពាក្យ​ថា “ខ្ទម​​កម្សត់​តែ​មាន​បេះដូង​ស្មោះ” វា​ស្រស់​​​ស្អាត​តែ​នៅ​ក្នុង​​ប្រលោមលោក​ប៉ុណ្ណោះ។ មនុស្ស​គ្រប់គ្នា​ត្រូវ​ការ​ផ្ទះ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន​ពី​ព្យុះ​ភ្លៀង។ មនុស្ស​គ្រប់គ្នា​​មិន​ចង់​បាន​ជីវិត​ដែល​ភ័យ​ខ្លាច​ថ្ងៃ​​ចុង​ខែ​អត់​លុយ​បង់​វិក្កយបត្រ​ផ្សេង​ៗ​ទេ។ តើ​អ្នកណា​ដែល​មិន​ចង់​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀន​ល្អៗ ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ ប្រើ​របស់​ល្អ ពេល​ឈឺ អ្នក​ណា​មិន​ចង់​បាន​ការ​ព្យាបាល​ល្អ​បំផុត? អ្វី​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ការ​លុយ!

សរុប​មក ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ចំពោះ​សុភមង្គល​ក្នុង​ជីវិត​របស់​អ្នក គឺ​រៀបការ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់គេ ​ហើយ​គេ​ក៏​ស្រលាញ់អ្នក ដូច្នេះ​នៅ​ពេល​រស់​នៅ​ជាមួយគ្នា អ្នក​ទាំងពីរ​នឹងមិន​អើពើ​ចំណុច​ខ្វះខាត​ក្នុង​ជីវិត​ឡើយ ប៉ុន្តែ​តែងតែ​ឃើញ​ដៃ​គូ​របស់​ខ្លួន​ស្អាត និង​ល្អ​បំផុត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង