ប្រុសៗ បើមិនស្រឡាញ់គេ កុំធ្វើបែបនេះឲ្យសោះ

មានមនុស្សស្រីមិនតិចទេ ដែលយល់ច្រឡំចំពោះទង្វើមិនច្បាស់លាស់របស់បុរសៗ ដែលធ្វើមកកាន់ខ្លួន អ្នកខ្លះធ្វើដូចស្រឡាញ់ យកចិត្តគ្រប់ពេលវេលា ដល់សួរដេញដោលចុះឡើង អត់មានផងទុកដូចប្អូនស្រី ស្រឡាញ់រាប់អានព្រោះមើលទៅដូចមាននិស្ស័យ។ ជឿថា បើលង់ស្រឡាញ់គេហើយ ឮសម្ដីតែប៉ុណ្ណេះគឺថា ចុកអួលណែនតែម្ដង ដូច្នេះហើយប្រុសៗ បើមិនចង់ឲ្យគេខូចចិត្តទេ កុំធ្វើចរិតបែបនេះឲ្យសោះ៖

១ តាមសម្លឹងមើលគេ​

ការពិតទៅ អ្នកខ្លះមិនស្រឡាញ់គេទេ តែចេះចូលចិត្តតាមសម្លឹងមើលគេ អាចនិយាយបានថាមកពីឃើញស្អាត ឬម្នាក់នឹងគួរឲ្យចាប់អារម្មណ៍ មើលបានក៏ចេះតែមើលទៅ។ ពេលខ្លះចេះតែមើលមុខគេ ធ្វើឲ្យភាគីម្ខាងទៀតចេះតែមានអារម្មណ៍ចម្លែកចិត្ត ដូចកំពុងមាននរណាម្នាក់តាមសម្លឹង។ ជាពិសេសមើលហើយញញឹមញញែមទៀត គិតអ្វីនឹងបានធ្វើអ៊ីចឹង?

២ យកចិត្តទុកដាក់ខ្លាំង

មិនមែនថាមិនឲ្យយកចិត្តទុកដាក់មនុស្សដែលនៅជុំវិញនោះទេ ប៉ុន្ដែត្រូវមានកម្រិត បើមិនស្រឡាញ់ ឬជាមនុស្សពិសេសទេ កុំបញ្ចេញកាយវិការហួងហែង ខ្វាយខ្វល់ជ្រុលហួសហេតុពេក ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាខ្លួនពិសេសហើយ ទើបបានគេធ្វើអ៊ីចឹងដាក់ខ្លួន។

៣ ឧស្សាហ៍ឆាតទៅគេ

ពេលខ្លះអូសក្រឡាឆាតទៅនិយាយលេងជាមួយគេ ព្រោះខ្លួនអផ្សុក សួរនេះ សួរនោះ ឲ្យតែឆ្លៀតឱកាសបានពេលណាឆាតទៅគេរហូត មិនឲ្យរំលងមួយរឿងទេ។

៤ ចូលចិត្តនិយាយធ្វើឲ្យគេអៀន

អាចនិយាយបានថាចូលចិត្តញ៉ោះលេងធ្វើឲ្យខឹង និងតាមរញ៉េរញ៉ៃមិនឈប់ ពេលខ្លះធ្វើកាយវិការដូច កំពុងដេញតាមញ៉ែគេទៀតផង។

៥ សម្ដីផ្អែម

សម្ដីផ្អែមមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហាគឺនិយាយបែបអូសក្រឡា ធ្វើដូចខ្លួនកំពុងចាប់អារម្មណ៍គេ។

៦ កុំយកដៃលេងក្បាល

ក្បាលជាកន្លែងសំខាន់មួយ បើមិនមែនមនុស្សស្និទ្ធគ្នា ឬមិនស្គាល់គ្នា មិនមែនចេះតែមកលេងក្បាលនោះទេ។ ដូច្នេះកុំចេះតែយកដៃទៅលេងក្បាល ឬញីថ្នមៗ ដូចខ្លួនមានអារម្មណ៍ពិសេស ឬស្រឡាញ់គេ ព្រោះថាស្រីៗ គឺមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពពេលមនុស្សដែលខ្លួនស្រឡាញ់ អង្អែលក្បាល។

៧ កុំចេះតែចាក់បណ្ដោយតាមសម្ដីអ្នកដទៃ

រឿងបង្អាប់គ្នាលេងថា អ្នកនេះស្រឡាញ់អ្នកនោះ អ្នកនោះស្រឡាញ់អ្នកនេះ ជឿថាវាតែងតែកើតឡើងជៀសមិនផុតឡើយ។ អ្នកខ្លះមិនស្រឡាញ់គេទេ តែពេលមនុស្សជុំវិញខ្លួនបង្អាប់ក៏ធ្វើឫកឡូយចាក់បណ្ដោយតាមដូចស្រឡាញ់មែនទែន ដើម្បីជាការសប្បាយរបស់ខ្លួនទៅវិញ។  

ចាំណា៎ប្រុសៗ ទង្វើដែលមិនច្បាស់លាស់ និងមិនប្រាកដប្រជារបស់អ្នកអាចធ្វើឲ្យអ្នកដទៃឈឺចាប់បាន ដូច្នេះកុំយកអារម្មណ៍របស់អ្នកដទៃមកលេងសើច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព