ចាប់អារម្មណ៍ ចង់និយាយរក Crush ប៉ុន្ដែមិនហ៊ាន សាកធ្វើរឿង ៤ នេះមើល

មនុស្សគ្រប់គ្នាសុទ្ធតែមានមនុស្សដែលខ្លួនចាប់អារម្មណ៍ ប៉ុន្ដែអ្នកខ្លះបានត្រឹមតែលួច Crush គេពីចម្ងាយម្នាក់ឯង ពេលខ្លះចង់បោះមួយជំហានទៅមុខទៀតប៉ុន្ដែស្មុគស្មាញមិនដឹង គួរធ្វើបែបណាទើបល្អ ចេះតែខ្លាចមុខខ្លាចក្រោយ។ តោះមកសាកល្បងវិធីខាងក្រោមនេះមើល ក្រែងជួយបាន៖

១. ចាប់ផ្ដើមជាមួយពាក្យសរសើរ

មិនមែនទៅដល់ភ្លាមសរសើរគេទាំងងងឹតងងុលនោះទេ បើអ្នកចាប់អារម្មណ៍គេពិតមែនព្យាយាមសង្កេតជាមុនសិន ថាតើម្នា្កក់នោះគេមានចំណុចពិសេសអ្វី ឬពូកែអ្វី និយាយមិនស្រួលប្រយ័ត្នខ្មាសគេលើសដើម។

មួយវិញទៀត ចៀសវាងកុំសរសើរជ្រុលហួសហេតុពេក ព្រោះមនុស្សសម័យនេះគេមិនមែនល្ងង់ឡើយ និយាយមិនស្រួលគឺគេគិតថាអ្នកជាមនុស្សតែស្ករតែម្ដង។ មិនត្រឹមតែមិនបានផលទេ ធ្វើឲ្យភាគីម្ខាងទៀត មិនសូវចូលចិត្ត ឬអស់អារម្មណ៍ជាមួយបាត់។

២. ចេះយកអាសា

ត្រូវចាំថា យើងមិនមែនធ្វើពុតជាល្អនៅចំពោះមុខអ្នកដទៃដើម្បីបានការសរសើរទេ ប៉ុន្ដែយើងជាមនុស្ស ដែលចេះស្គាល់ទុក្ខធុរៈ ចេះដឹង យល់អារម្មណ៍អ្នកនៅជុំវិញ។ ពេលខ្លះមិនចាំបាច់ទាល់តែធ្វើរឿងធំ អស្ចារ្យទេ ត្រឹមទង្វើយកចិត្តទុកដាក់តូចៗ ក៏ធ្វើឲ្យ crush អ្នកទន់ចិត្តដែរ ដូចជាជួយលើកនេះ លើកនោះ ឬផ្សេងៗ ត្រូវមើលតាមកាលៈទេសៈ។ ពេលកំពុងជួយ អ្នកក៏អាចឆ្លៀតសួរនាំតិចតួច ត្រូវចេះបង្កើត moments ដោយខ្លួនឯង កុំឲ្យស្ងាត់ឆឹងពេក។

និយាយត្រង់ការធ្វើបែបនេះ ពិតជាធ្វើឲ្យ crush មានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ហើយគេនឹងនិយាយពាក្យ «អរគុណ» មកកាន់អ្នកជាមិនខាន។ មិនត្រឹមតែប៉ុណ្ណឹងទេ គេនឹងចងចាំអ្នកទៀតផង ពេលខ្លះអាចនឹងលួចសរសើរប្រាប់អ្នកដទៃ ឬមិត្តរបស់ខ្លួនថាអ្នកជាមនុស្សមានចិត្ត ជាពិសេសនៅក្បែរអ្នកគេនឹងគ្មានអារម្មណ៍ទើសទាល់ឡើយ។

៣.ត្រឹមពាក្យសួស្ដីមួយម៉ាត់

មិនថានៅសាលារៀន ឬកន្លែងធ្វើការទេ ការនិយាយពាក្យ «សួស្ដី» ទៅកាន់មនុស្សដែលអ្នកធ្លាប់ជួប តិចក្ដី ច្រើនក្ដី មិនត្រឹមតែបង្ហាញពីការគួរសមរបស់អ្នកទេ ក៏ធ្វើឲ្យអ្នកជុំវិញមានអារម្មណ៍ល្អចំពោះអ្នកដែរ។ ហើយធ្វើបែបនេះរាល់ថ្ងៃ យូរៗ ទៅភាគីម្ខាងទៀត នឹងចាប់ផ្ដើមស៊ាំជាមួយអ្នក ឬអាចនិយាយបានថា ចំណាំថាអ្នកជានរណា ពេលនោះអ្នកអាចចាប់ផ្ដើមការសន្ទនាជាបន្ដបន្ទាប់បាន។

តែចាំណា កុំព្យាយាមនិយាយនៅពេលដែលគេកំពុងនៅជាមួយមិត្តភក្ដិ ឬកំពុងរវល់ជាប់ធុរៈផ្សេងៗ ព្រោះគេអាចនឹងមានអារម្មណ៍ថារំខាន ជាពិសេសបើបាននិយាយជាមួយគេ តែកុំសួរចាក់ឬសគល់រឿងណា ដែលប៉ះពាល់ដល់ភាពឯកជនរបស់អ្នកដទៃ។

៤. និយាយពីរឿងគេចូលចិត្ត

រឿងសប្បាយចិត្តមួយក្នុងចំណោមជាច្រើន គឺនៅពេលដែលមានមនុស្សម្នាក់ទៀត មានចំណង់ចំណូលចិត្តដូចយើង ឬមានចិត្តគំនិតដូចគិតប្រហាក់ប្រហែលគ្នា ព្រោះនិយាយទៅត្រូវរូវចូលជាតិគ្នា។ ឧទាហរណ៍៖ បើ នាង/គាត់ ជាមនុស្សដែលចូលចិត្ត Anime ឬស៊េរីហ្វេន Marvel អ្នកហ៊ានតែនិយាយអ្វីទាក់ទងនឹងរឿងទាំងអស់នេះ តិច ឬច្រើន គេនឹងងាកចាប់​អារម្មណ៍អ្នកមិនខាន អាចទាំងមានពេលខ្លះគេមកសួរនាំយើងវិញទៀតផង។ ក្នុងករណីអ្នកពិតជាមានចំណូលចិត្តដូច crush មែនគឺជារឿងល្អខ្លាំងតែម្ដង តែបើមិនមែនទេមុននិយាយមើលផងប្រយ័ត្នខុសធ្ងន់កលើសដើមមិនខាន ព្រោះមិនថាអ្នកណាទេគឺស្អប់ណាស់ មនុស្សមិនដឹងរឿងតែធ្វើដូចដឹង។

ការពិតទៅនេះគ្រាន់តែជា Tips ខ្លះៗ ប៉ុណ្ណោះ សម្រាប់ ប្រិយមិត្ត ដែលគ្មានភាពក្លាហាន ឬចាប់ផ្ដើមពីចំណុចណាទៅមុន ដើម្បីអាចមានឱកាសបាននិយាយរក crush។ បើប្រិយមិត្ត​ផ្សេងៗទៀតមាន Tips ខុសពីនេះ ក៏អាចចែករំលែកនៅខាងក្រោម comment បានដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ