សម្រស់ទឹកដីភូមិភាគឦសាន ៥កន្លែង ​បានទៅដល់ រំសាយកង្វល់អស់រលីង!

ឥឡូវនេះ យើងនឹងទៅមើលទេសភាពស្អាតៗខ្លះ ពីតំបន់មួយចំនួន ជាទីកន្លែងពេញនិយមនៃភូមិភាគឦសានរបស់ប្រទេសយើងជាមួយគ្នា…មើលតែរូប ក៏ស្រស់ស្រាយអារម្មណ៍ដែរ! បើបានទៅលេងទៀត​ ផ្លូវចិត្តនឹងរឹតតែស្រស់ថ្លា។

#១ ភ្នំសាងស្នេហ៍ – ខេត្តមណ្ឌលគិរី

អ្នកទៅដល់ទឹកដីខេត្តមណ្ឌលគិរី មិនសូវមានអ្នករំលងកន្លែងនេះណាស់ ព្រោះអាចគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃផ្លូវអន្ទង់វែងអន្លាយ អមដោយទេសភាពនៃជួរភ្នំដាច់កន្ទុយភ្នែក។ អង្គុយថតក៏ស្អាត ឈរថតក៏ឡូយ!

#២ បឹងយក្សឡោម – ខេត្តរតនគិរី

រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះមួយនេះ មានភាពទាក់ទាញ និងសម្រស់ដែលគយគន់មិនចេះជិនណាយ…ជាមួយនឹងផ្ទៃបឹងធំល្វឹងល្វើយ ពេញដោយទឹកថ្លាឈ្វង់ អមដោយម្លប់ត្រឈឹងត្រឈៃ ត្រជាក់ចិត្តត្រជាក់កាយពេកក្រៃ!

#៣ សមុទ្រឈើ – ខេត្តមណ្ឌលគិរី

ដូចឈ្មោះគេដាក់អញ្ចឹង! គឺយើងអាចមើលឃើញព្រៃឈើគ្របដណ្តប់លើដែនដីធំល្វឹងល្វើយ មើលមិនឃើញកោះត្រើយឡើយ។ ហើយបច្ចុប្បន្ននេះ មាន២-៣កន្លែងដែលអាចចូលទស្សនា និងថតរូបកម្សាន្តជាមួយនឹងទេសភាពខាងក្រោយ​ និងការរៀបចំប្លង់ថតស្អាតៗ។

#៤ អន្លង់ផ្សោតកាំពី – ខេត្តក្រចេះ

ទីនេះជាអន្លង់ផ្សោតធំជាងគេ ក្នុងចំណោមអន្លង់ទាំង ៥នៅខេត្តក្រចេះ។ អ្នកទេសចរអាចជិះទូករង់ចាំមើលការបង្ហាញខ្លួនរបស់ត្រីផ្សោត ដែលមានដែនជំរកនៅទន្លេមេគង្គ ។ ហើយទិដ្ឋភាពរឹតតែស្អាត គឺនៅពេលថ្ងៃរៀបលិច។

#៥ ទឹកជ្រោះប៊ូស្រា – ខេត្តមណ្ឌលគិរី

តាមផ្លូវចូលក៏មានទេសភាពនៅអមសងខាង ហើយពេលចូលដល់ឧទ្យានជាតិនេះ ក៏រឹតតែស្រស់ស្អាត។ អាចញ៉ាំអាហារលក្ខណៈពិកនិកនៅដាច់ៗពីគ្នា ស្លៀកសម្លៀកបំពាក់បែបជនជាតិ ទិញរុក្ខផល និងរុក្ខជាតិព្រៃប្លែកៗ ក៏ដូចជាសាករសជាតិអាហារប្រចាំតំបន់នៅទីនោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ