បើណាត់គ្រួសារ​ ឬពួកម៉ាកទៅសៀមរាប ហើយត្រូវការឯកជនភាព អាច Check ៥ កន្លែងនេះបាន!

ទៅសៀមរាបបែបឈុតធំ? កុំបារម្ភ! វីឡាទាំងនេះមានផ្ទះស្នាក់បែបឯកជន មានទាំងសុវត្ថិភាព សេរីភាព ហើយក៏ចំណេញច្រើនដែរ។

Isann Villa

នៅមិនឆ្ងាយពីក្រុង ហើយជាវីឡាខ្មែរ មានការតុបតែងយ៉ាងស្រស់ស្អាត ព្រមទាំងមានអាងហែលទឹកធំ និងអាហារពេលព្រឹកបណ្តែតទឹកទៀត។ ធានាជូនឯកជនភាព និងផាសុកភាពក្នុងការស្នាក់នៅ!

ហ្វេសប៊ុក ៖ https://www.facebook.com/isannvilla

លេខទំនាក់ទំនង ៖ 015 966 986

Dontrei Villa Angkor

មានទាំងផ្ទះខ្មែរឯកជន បឹងហ្គាឡូ វីឡាសម័យ វីឡាបុរាណ លក្ខណៈអាងទឹករួមក៏មាន បែបឯកជនក៏មាន ជាមួយចំនួនបន្ទប់ផ្សេងៗគ្នា តែអ្វីដែលដូចគ្នា គឺមានភាពស្រស់ស្អាតទាំងក្នុង និងក្រៅ។

ហ្វេសប៊ុក ៖ https://www.facebook.com/dontreivilla

លេខទំនាក់ទំនង ៖ 012 765 666

ភូមិខ្មែរឡជ  Phum Khmer Lodge

ទីនេះមានផ្ទះស្នាក់ឯកជន ដែលមានរចនាបថផ្ទះខ្មែរបុរាណ និងការតុបតែងរបៀបខ្មែរពិតៗ។ ពេលស្នាក់នៅ មានអារម្មណ៍ថាបានឆ្លងភពទៅកាន់សម័យមុន ជាមួយនឹងបរិយាកាសយ៉ាងស្រស់ត្រកាល។

ហ្វេសប៊ុក ៖ https://www.facebook.com/phumkhmerlodgesiemreap

លេខទំនាក់ទំនង ៖ 015 680 568

Authentic Khmer Village

ផ្តល់ជូនការស្នាក់នៅផ្ទះដាច់ៗពីគ្នា អមដោយអាងទឹកឯកជន។ ទេសភាពជុំវិញ ក៏ស្រស់ត្រកាល មានតែធម្មជាតិខៀវខ្ចី និងភាពស្ងប់ស្ងាត់សម្រាប់អ្នកត្រូវការឯកជនភាពពិតៗ។

ហ្វេសប៊ុក ៖ https://www.facebook.com/AuthenticKhmerVillage

លេខទំនាក់ទំនង ៖ 012 90 65 62

Golden Vishnu Villa Holiday

ផ្ទះវីឡាក៏ស្អាត បរិយាកាសជុំវិញក៏ស្រស់ត្រកាល!​ ផ្តល់នូវអារម្មណ៍ស្និទ្ធស្នាលពេលស្នាក់នៅជុំគ្រួសារ​ ឬក្រុមមិត្តភក្តិ ដូចជាស្នាក់នៅផ្ទះខ្លួនឯងអញ្ចឹង។

ហ្វេសប៊ុក ៖ https://www.facebook.com/GoldenVishnuVillaHoliday

លេខទំនាក់ទំនង ៖ 089 611 151


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង