១០​ចំណាត់ថ្នាក់​នៃ​ប្រទេស​ដែល​លិខិត​ឆ្លង​ដែន​មាន​ឥទ្ធិពល​ខ្លាំងបំផុត

តាម​រយៈ​ទិន្នន័យ​ពី​ International Air Transport Association ( IATA) និង​សារព័ត៌មាន​CNN បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ទិន្នន័យ​នៃ​ការ​ប្រើប្រាស់​ លិខិតឆ្លងដែន​របស់​ប្រទេស​នីមួយៗ ហើយ​នេះ​គឺ​ជា​ឈ្មោះ​ប្រទេស​ទាំង​អស់​ដែល​មាន​លិខិតឆ្លងដែនអាច​ធ្វើ​ដំណើរ​បាន​រាប់​រយ​ប្រទេសដោយមិនចាំបាច់ស្នើសុំ និងទទួលទិដ្ឋាការជាមុន។

១.​ ប្រទេស​លីទុយអានី, ប្រទេស​ប៉ូឡូញ, សាធារណរដ្ឋ​ស្លូវ៉ាគី

​​​ លិខិតឆ្លងដែនរបស់​ប្រទេស​ទាំង​បី​នេះ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ ១៨២​ប្រទេស។ ប្រទេស​ទាំង​បី​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​គ្នា​ កម្លាំង​សេដ្ឋកិច្ច​ក៏​មាន​សន្ទុះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​ មក​ម្ល៉េះ។

២.​ ប្រទេស​ហុងគ្រី

ទោះ​បី​ជា​ហុងគ្រី​ជា​ប្រទេស​ដែល​មិន​មាន​ផ្លូវ​ទឹក​តែ​លិខិតឆ្លងដែនរបស់​ប្រទេស​នេះ​អាច​ធ្វើ​ដំណើរ​បាន​ ១៨៣​ប្រទេស។

​៣.​ ប្រទេស​អូស្ត្រាលី​ និង​កាណាដា

លិខិតឆ្លងដែនរបស់​ប្រទេស​ទាំង​ពីរ​នេះ​អាច​ធ្វើ​ដំណើរ​បាន​ ១៨៤​ប្រទេស។ ប្រទេស​ទាំង​ពីរ​នេះ​សុទ្ធ​សឹង​តែ​ជា​ប្រទេស​ដែល​មាន​ទំហំ​ធំជាង​គេ​លើ​លោក​។ ​ប្រទេស​អូស្ត្រាលី​ជាប់​ចំណាត់​ថ្នាក់​លេខ​៦​ជា​​ប្រទេស​ដែល​ធំ​ជាង​គេ​លើ​លោក​ ចំណែក​កាណាដា​ជាប់​លេខ២​ជា​ប្រទេស​ដែល​ធំ​ជាង​គេ​លើ​លោក។

​​​៤.​ សាធារណរដ្ឋ​ឆែក, ក្រិក, ម៉ាល់តា, ន័រវែស, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក

ប្រទេស​ទាំង​ ៦នេះ​មាន​លិខិតឆ្លងដែនដែល​អាច​ធ្វើ​ដំណើរ​បាន​ ១៨៥ប្រទេស។ សុទ្ធ​​សឹង​តែ​ជា​ប្រទេស​មហា​អំណាច​ខាង​សេដ្ឋ​កិច្ច​និង​ជា​ប្រទេស​ដែល​មាន​វ័យ​ចំណាស់​ មាន​ទី​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ច្រើន​រាប់​មិន​អស់។

៥.​ បែលហ្ស៊ិក, នូវែលហ្សេឡង់, ស្វីស

លិខិតឆ្លងដែនរបស់​ប្រទេស​ទាំង​បី​នេះ​អាច​ធ្វើ​ដំណើរ​បាន​ដល់​១៨៦ ប្រទេស។ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី​នេះ​មួយ​ចំនួន​ធំ​បាន​មក​ពី​ការ​ជួញ​ដូរ​សម្ភារៈ​ឧបភោគបរិភោគ​ ហើយ​ក៏​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​ជាង​គេ​បំផុត​ក្នុង​លោក​ដែរ។

៦.​ ប្រទេស​បារាំង, អ៊ីស្លង់, ហូឡង់, ព័រទុយហ្គាល់, ស៊ុយអែត

​​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​​សម្បូរ​ទី​កន្លែង​ទេសចរណ៍​ច្រើន​ជាង​គេ​លើ​លោក។ លិខិតឆ្លងដែនរបស់​ប្រទេស​ទាំង​នេះ​អាច​ធ្វើ​ដំណើរ​បាន​​១៨៧ប្រទេស​នៅ​ជុំវិញ​ពិភពលោក។

៧.​ អូទ្រីស, ដាណឺម៉ាក

​​ លិខិតឆ្លងដែនរបស់​ប្រទេស​ទាំង​ពីរ​នេះ​អាច​ធ្វើ​ដំណើរ​បាន​១៨៧ប្រទេស​​ជុំវិញ​ពិភពលោក។ អូទ្រីស​ជា​ប្រទេស​ដែល​សម្បូរ​ទី​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ចំណែក​ដាណឺម៉ាក​ជា​ប្រទេស​ដែល​មាន​ឆ្នេរសមុទ្រ​វែង​ហើយ​ស្រស់​ស្អាត។

៨.​ ហ្វាំងឡង់, ​អ៊ីតាលី, លុចហ្សំបួរ, អេស្ប៉ាញ

ប្រទេស​ទាំង​បួន​នេះ​មាន​លិខិតឆ្លងដែនដែល​អាច​ធ្វើ​ដំណើរ​បាន​ ១៨៩ប្រទេស​ជុំវិញ​ពិភពលោក។ ហ្វាំងឡង់​ជា​ប្រទេស​ដែល​មាន​រោងចក្រ​ឧស្សាហកម្ម​ជា​ច្រើន​ព្រម​ទាំង​ជា​ប្រទេស​ដែល​មាន​ការ​បង់​ពន្ធ​ទាប​ជាង​គេ​បំផុត​ក្នុង​លោក។ អ៊ីតាលី​ជា​ប្រទេស​ដែល​ផលិត​ស្រា ទំពាំង​បាយ​ជូរ​ធំ​ជាង​គេ​ក្នុង​លោក។ លុចហ្សំបួរ​ ជាប់​ឈ្មោះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​លោក។​ អេស្ប៉ាញ​ជា​ប្រទេស​ដែល​មាន​អរិយធម៌​វ័យ​ចំណាស់​ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​រ៉ូមែនទិក​ជាង​គេ​។

៩.​ អាល្លឺម៉ង់​, កូរ៉េខាងត្បូង

ប្រទេស​ទាំង​ពីរ​នេះ​មាន​លិខិតឆ្លងដែនដែល​អាច​ធ្វើ​ដំណើរ​បាន​ ១៩០​ ប្រទេស​ជុំវិញ​ពិភព​លោក។ អាល្លឺម៉ង់​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៤​លើ​ពិភពលោក​។ កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៣​នៅ​អាស៊ី។

១០.​ ជប៉ុន, សិង្ហបុរី

ប្រទេស​ទាំង​ពីរ​នេះ​មាន​លិខិតឆ្លងដែនដែល​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​​ ​១៩២​ប្រទេស​ជុំ​វិញ​ពិភពលោក​ អាច​ហៅ​បាន​ថា​ជា​ប្រទេស​ដែល​មាន​លិខិតឆ្លងដែនធ្វើ​ដំណើរ​បាន​ច្រើន​ប្រទេស​ជាង​គេ​នៅ​លើ​លោក​។ ជប៉ុន​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​ជាង​គេ​បំផុត​នៅ​អាស៊ី​ ចំណែក​សិង្ហបុរី​ក៏​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ជាង​គេ​បំផុត​នៅ​អាស៊ីដែរ។

ដោយ​ឡែក​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​កម្ពុជា​យើង​ក្នុង​បញ្ជី​នេះ​គឺ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩៥ ដោយ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន ៥៣​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋការ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ