ចង់​ដើរ​​លេង​កោះ​ឲ្យ​សប្បាយ អត់​មាន​បញ្ហា ត្រូវដឹងរឿងទាំងនេះជាមុនសិន

នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ទៅ​ដើរ​លេងកម្សាន្ត​នៅ​តាម​កោះ​ពិត​ជា​ទទួល​ការ​ពេញ​និយម​ខ្លាំង​មែន​ទែន​។ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​ធ្លាប់​បាន​សាក​ល្បង​ធ្វើ​ដំណើរកម្សាន្ត​តាម​កោះ​នៅ​ឡើយ​ទេ​។ ថ្ងៃ​នេះ AMS ​នឹង​មក​ប្រាប់​ពី​ tip ខ្លះៗ​ដើម្បី​ឱ្យ​បងប្អូន​យើង​ងាយ​ស្រួល​ត្រៀម​ខ្លួន​ផង​ដែរ​។

១. ត្រូវ​ជ្រើស​រើស​កោះ​ឱ្យ​បាន​ត្រឹម​ត្រូវ​

នេះ​ជា​ចំនុច​ដែល​យើង​មិន​អាច​រំលង​បាន​ ប្រសិន​បើ​យើង​មិន​បាន​ជ្រើស​រើស​ត្រឹម​ត្រូវ​ឱ្យ​សាក​សម​នឹង​ខ្លួន​យើង​នោះ​ទេ​ ដំណើរ​កម្សាន្ត​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​អត់​ប្រយោជន៍​ជា​មិន​ខាន​។ មូល​ហេតុ​ដែល​យើង​ត្រូវ​ជ្រើស​រើស​ឱ្យ​បាន​ត្រឹម​ត្រូវ​នេះ​ដោយសារ​តែ​កោះ​ខ្លះ​សក្ដិ​សម​សម្រាប់​ដំណើរ​​កម្សាន្ត​គ្រួសារ​ កោះ​ខ្លះ​សក្ដិ​សម​សម្រាប់​ក្មេងៗ​វ័យ​ជំទង់​ និង​កោះ​ខ្លះ​ទៀត​សក្ដិ​សម​សម្រាប់​គូស្នេហ៍​ជាដើម​។​ ម្យ៉ាង​វិញ​ទៀត​ ការ​ជ្រើស​រើស​កោះ​មិន​ត្រឹម​តែ​ឱ្យ​សម​ជាមួយ​នឹង​​ខ្លួន​យើង​តែ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ត្រូវ​ជ្រើស​រើស​ឱ្យ​សក្ដិ​សម​ទៅ​នឹង​កញ្ចប់​ថវិកា​ផង​ដែរ​។

២. ឆែក​មើល​អាកាស​ធាតុ​ជាមុន​សិន​

អេតមីន​ជឿ​ជាក់​ថា​ឱ្យ​តែ​យើង​ចង់​ទៅ​ដើរ​លេង​ថ្ងៃ​ណា​ ខែ​ណា​ក៏​ជា​ថ្ងៃ​ល្អ​ហើយ​ស្រស់​ស្រាយ​របស់​យើង​ដែរ​មែន​អត់​?​ ប៉ុន្តែ​ដើម្បី​ឱ្យ​កាន់​តែ​សប្បាយ​យើង​ក៏​ត្រូវ​ឆែក​មើល​អាកាស​ធាតុ​មុន​ពេល​ធ្វើ​ដំណើរ ជាពិសេសនៅពេលដែលយើង​ទៅ​លេង​តាម​កោះ។ សម្រាប់​ខែ​ដែល​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​កោះ​បែប​នេះ​គឺ​ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ខែ​មីនា​នេះ​ឯង​ ដោយសារ​ខែ​ទាំង​នេះ​ជា​ខែដែល​មានអាកាសធាតុល្អមិនក្ដៅ​ពេក មិនត្រជាក់ពេក ហើយ​ក៏ជាខែដែលចាប់ផ្ដើមធ្លាក់ខ្យល់ដែរ។​

៣. កន្លែងដែលត្រូវស្នាក់នៅ

សព្វថ្ងៃនេះប្រទេសយើងកំពុងតែអភិវឌ្ឍន៍ ដូចនេះក្នុងការស្វែងរកកន្លែងស្នាក់នៅពេលយើងទៅលេងតាមកោះក៏មិនមែនជាឧបសគ្គអីទៀតដែរ។ យើងអាចរកមើលកន្លែងដែលយើងពេញចិត្តបាននៅក្នុងផេកហេ្វសបុកណាមួយ។ មួយវិញទៀត យើងត្រូវសួរខ្លួនឯងឱ្យច្បាស់ជាមុនសិនថាយើងចូលចិត្តប្រភេទនៃការស្នាក់នៅរបៀបណា ឧទាហរណ៍ដូចជាការស្នាក់នៅបែបសប្បាយៗ ការស្នាក់នៅបែបគ្រួសារ ឬការស្នាក់នៅបែបស្ងប់ស្ងាត់ជាដើម។

៤. មធ្យោបាយធ្វើដំណើរ

​សម្រាប់អ្នកដែលទើបបានធ្វើដំណើរទៅលេងតាមកោះដំបូងៗអាចនឹងពិបាកសម្រាប់ការធ្វើដំណើរ។ ក្នុងការធ្វើដំណើរចេញពីភ្នំពេញទៅវាមិនមែនជាការពិបាកទេ តែអ្វីយើងត្រូវយកចិត្តទុកដាក់មួយទៀតគឺការដែលចេញដំណើរពីផែទៅកាន់កោះ។ ដូចនេះហើយយើងត្រូវតែឆែកមើលឱ្យច្បាស់ជាមុនសិនពីពេលវេលាចេញដំណើរ តម្លៃសំបុត្រ និងទូកមួយណា ហើយយើងនឹងទៅដល់នៅម៉ោងប៉ុន្មាន។

៥. លុយ

សម័យនេះចង់ចាយលុយមិនមានអ្វីពិបាកច្រើនដូចពីមុនទេដោយគ្រាន់តែបើក app ណាមួយក៏ជាការស្រេចទៅហើយ។ ប៉ុន្តែមិនមែនគ្រប់ការចាយវាយទាំងអស់សុទ្ធតែងាយទូទាត់តាម app បាននោះទេ ពិសេស​លើ​កោះនេះ ពោលគឺយើងគួរត្រៀមលុយសុទ្ធខ្លះ​តាមខ្លួនដែរ។

៦.អាហារ និងភេសជ្ជៈ

មុននឹងសម្រេចចិត្តថាទៅលេងកោះណាមួយ រឿងដែលមិនអាចភ្លេចបានគឺអាហារនិងភេសជ្ជៈនៅទីនោះ។ វាជាកត្តាសំខាន់បំផុតដែលយើងត្រូវឆែកមើលជាមុនសិនថានៅលើកោះយើងចង់ទៅនោះមានម្ហូបអ្វីយើងអាចញ៉ាំបាន ម្ហូបអ្វីញ៉ាំមិនបាន ជាពិសេស​សម្រាប់អ្នកញ៉ាំបួសផ្ទាល់តែម្ដង។

៧. ថ្នាំ និងសម្ភារៈសង្រ្គោះផ្សេងៗ

មិនថាយើងទៅដល់ទីណានោះទេយើងត្រូវតែមានរបស់ទាំងអស់នេះជាប់ខ្លួនដូចជាថ្នាំ សម្ភារៈសង្គ្រោះបឋម និងឡេការពារកំដៅថ្ងៃជាដើម។ យើងមិនអាចដឹងមុនបាននោះទេថាយើងនឹងមានរឿងអីកើតឡើងដូចនេះវាជាជម្រើសល្អដែលយើងអាចរៀបចំរបស់ទាំងនេះទុកមុន ជាឧទាហរណ៍ជាក់ស្ដែងនៅពេលយើងទៅលេងកោះយើងអាចនឹងញ៉ាំអីខុសហើយកើតជារាគផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Ture guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​

Lisa បង្ហាញផ្ទះ និងរថយន្ដ តម្លៃខ្ទង់លានដុល្លារនៅថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំ

សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំ