បង្ហាញកំពូលរឿង BL ថៃ ចំនួន ៣ អត្ថន័យអប់រំជ្រៅ មិនគួររំលង

បច្ចុប្បន្នរឿង BL គឺជាប្រភេទរឿងមួយដែលមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រស្ទើរជុំវិញពិភពលោក។ ខណៈក្រុមហ៊ុន និងផលិតកម្មជាច្រើនចាប់ផ្ដើមងាកមកផលិតជាបន្ដបន្ទាប់ ដើម្បីបំពេញតម្រូវការអ្នកទស្សនា។ ចុះរឿង BL ជាអ្វីទៅ ?

តោះសម្រាប់អ្នកមិនទាន់ដឹង ចាំ​ អេតមីន ប្រាប់ណា៎ រឿង BL គឺជាប្រភេទរឿងដែលនិយាយដំណើររឿងផ្សេងៗ ពីស្នេហាភេទដូចគ្នា រវាងបុរស និងបុរស។ សម្រាប់ ប្រិយមិត្ត មួយចំនួន រឿងបែបនេះប្រហែលជាប្លែក និងពិបាកក្នុងការទស្សនា ព្រោះមិនទម្លាប់ភ្នែក។ ប៉ុន្ដែបើតាមដានឲ្យជាក់ ដំណើររឿងនីមួយៗ សុទ្ធតែមានហេតុផល ហើយពួកគេមានភាពអំណត់ តស៊ូ មានគោលដៅ មិនខុសពីស្នេហាមនុស្សស្រី ប្រុស ទូទៅឡើយ។

ហើយខាងក្រោមនេះ ជាកំពូលរឿង BL របស់ថៃចំនួន ៣ ដែលគុណភាពល្អខ្លាំង ហើយបើមើលពីអត្ថន័យអប់រំវិញ គឺមិនសរសើរមិនបាន ពិតជាមិនគួរមើលរំលងឡើយ៖

១.1000 stars ឬ a tales of thousand stars

និយាយពីជីវិតកូនអ្នកមានស្ដុកស្ដម្ភម្នាក់ឈ្មោះ Tian ដែលមានជម្ងឺបេះដូង និងតែងឈឺជាប់ជាប្រចាំ។ ដោយសារគិតថាខ្លួនឯងរស់មិនបានយូរ ក៏ប្រើខ្សែជីវិតដែលនៅសេសសល់រស់នៅដោយមិនខ្វល់ពីអ្វីទាំងអស់ អត្មានិយមមិនគិតពីឳពុកម្ដាយនិងអ្នកនៅជុំវិញខ្លួន ជាពិសេសចាយវាយប្រាក់ខ្ជះខ្ជាយធ្វើរឿងអត់ប្រយោជន៍។ ក្រោយរឿងហេតុនឹកស្មានមិនដល់ជាច្រើនបានធ្វើឲ្យគេសម្រេចចិត្តទៅធ្វើគ្រូបង្រៀនស្ម័គ្រចិត្តនៅភូមិដាច់ស្រយាលមួយ។ ពេលនោះហើយដែលឆាកជីវិតរបស់គេចាប់ផ្ដើមប្រែប្រួលនិងស្គាល់ពីអត្ថន័យជីវិតពិតប្រាកដ។

អត្ថន័យអប់រំគឺ៖ មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានឱកាសជាលើកទី ២ ដើម្បីកែប្រែខ្លួនឲ្យល្អប្រសើរជាងមុន។ ហើយការគាបសង្កត់និងគ្រប់គ្រងជ្រុលហួសហេតុពេកពីម្ដាយ-ឳពុក នឹងធ្វើឲ្យកូនលែងមានភាពម្ចាស់ការ និងកាន់តែខូចលើសដើម។ ការលាក់បាំងមិនមែនជាជម្រើសល្អនោះទេព្រោះក្រដាស់ខ្ចប់ភ្លើងមិនជិត ហើយអ្នកនឹងកាន់តែឈឺចាប់នៅពេលដែលភាគីម្ខាងទៀតបានដឹង។

កុំព្យាយាមនិយាយថាអ្នកមិនយល់ បើមិនទាន់បានព្យាយាមស្វែងយល់ពីគេផង រៀនយកចិត្តគេដាក់នឹងចិត្តខ្លួនឯង​។ ការយកចិត្តទុកដាក់ ភាពកក់ក្ដៅ ស្នាមញញឹម គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ នៅពេលដែលអ្នកហ៊ានដើរចេញទៅក្រៅមើលជុំវិញ និងធ្វើរឿងមិនធ្លាប់ហ៊ានធ្វើ អ្នកនឹងទទួលបានរឿងអស្ចារ្យជាច្រើនចូលមកក្នុងជីវិត។ល។

២.Manner of death

ដំណើររឿងនិយាយអំពីឃាតកម្មដែលកើតមានជាបន្ដបន្ទាប់នៅក្នុងភូមិមួយ។ ជនរងគ្រោះម្នាក់ដែលបានស្លាប់គឺជាមិត្តល្អរបស់ Bun ដែលជាគ្រូពេទ្យទើបផ្លាស់ប្ដូរពីទីក្រុង។ Bun ក៏ចាប់ផ្ដើមសង្ស័យមនុស្សជាច្រើននៅជុំវិញ និងធ្វើរឿងនឹកស្មានមិនដល់ជាច្រើនដើម្បីរកយុត្ដិធម៌ឲ្យមិត្តរបស់ខ្លួន ចំណែកឯរឿងកាន់តែស្មុគស្មាញ និងធំទៅៗ។ ចុះចុងក្រោយ នរណាជាមេខ្លោងនៅពីក្រោយពិតប្រាកដទៅ?

អត្ថន័យអប់រំគឺ៖ មើលឲ្យច្បាស់ ស្ដាប់ឲ្យយល់កុំទាន់វិនិច្ឆ័យលឿនពេក អ្នកឃើញរឿងតែមួយជ្រុង មិនប្រាកដថារឿងនេះទាំងមូលគឺបែបនេះឡើយ។ ជាពិសេសកុំប្រើអារម្មណ៍ខឹង ឬស្អប់មួយពេលទៅចោទប្រកាន់នរណាម្នាក់ព្រោះគេអាចនឹងរងគ្រោះដោយសារទង្វើរបស់អ្នក។

មួយវិញទៀត មនុស្សដែលកាន់តែមើលទៅស្លូតបូតអាចជាមនុស្សដែលឃោរឃៅនិងអាក្រក់បំផុត មនុស្សដែលគួរឲ្យសង្ស័យបែរជាមនុស្សគួរឲ្យទុកចិត្តបំផុតទៅវិញ ដូច្នេះកុំរៀនមើលមនុស្សតែពីសំបកក្រៅ។ល។

៣. Theory Of Love

ផ្ដើមចេញពីមិត្តភក្ដិមួយក្រុមមានគ្នា ៤ នាក់ដែលរៀនសាកលវិទ្យាល័យផ្នែកសិល្បៈនិងថតកុន។ ថ្វីបើពួកគេជាក្មេងដែលលេងច្រើន តែពួកគេមានគោលដៅ និងដឹងថាខ្លួនត្រូវធ្វើអ្វីបន្ដ។ ប៉ុន្ដែទម្រាំដើរដល់គោលដៅឆាកជីវិតរបស់ពួកគេសុទ្ធតែបានជួបនឹងរឿងប្លែកៗពីគ្នា។ អ្វីដែលស្មុគស្មាញនោះ ក្នុងចំណោមពួកគេ ៤ នាក់ គឺ Third បានលង់ស្រឡាញ់មិត្តភ័ក្ដិខ្លួនឯង ខណៈមិត្តម្នាក់នោះគឺ Khai ជាកំពូលព្រាននារីមិនដែលស្រឡាញ់នរណាពិតប្រាកដនោះឡើយ។ តើមិត្តភាពនិងស្នេហារបស់ពួកគេនឹងទៅជាយ៉ាងណា?

អត្ថន័យអប់រំគឺ៖ កុំព្យាយាមចង់កែប្រែនរណាម្នាក់ ត្រូវចាំឲ្យមនុស្សម្នាក់នោះយល់ពីរឿងហេតុនិងកែប្រែខ្លួនឯងដោយស្មោះអស់ពីចិត្តវិញទើបល្អជាង។ រឿងគ្រប់យ៉ាងសុទ្ធតែអាចកើតឡើង ចូរសាកល្បងជាមុនសិនកុំទាន់ចុះចាញ់ រីឯភាពកំសាកនិងការអូសបន្លាយ នឹងធ្វើឲ្យអ្នកខាតពេលវេលាហើយឈឺចាប់កាន់តែយូរ។

ការជឿជាក់លើគ្នា យល់ពីគ្នាគឺជារឿងសំខាន់ បើអ្នកឆេវឆាវមិនស្ដាប់ហេតុផល រឿងហេតុនឹងអាក្រក់លើសពីអ្វីដែលអ្នកបានរំពឹងទុក។ ហើយមនុស្សដែលធ្លាប់ធ្វើខុសនៅតែត្រូវគេសង្ស័យជាប់រហូត ទោះជាព្យាយាមប៉ុណ្ណាក៏គេនៅតែមិនសូវទុកចិត្តដែរ។ល។

ពិតមែនទៅ ប្រទេសថៃគឺជាប្រទេសមួយដែលផលិតរឿងបែប BL នេះច្រើនមែនទែននិងមានរឿងផ្សេងៗ ជាច្រើនទៀតដែលមានគុណភាព គ្រាន់តែថ្ងៃនេះ អេតមីន លើកយក ៣ រឿងនេះមកនិយាយប៉ុណ្ណោះហើយក្រៅពីប្រទេសថៃក៏មានផ្សេងៗដូចជារឿងរបស់ តៃវ៉ាន់ ជប៉ុន និងកូរ៉េ ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព