មិនត្រឹមតែពូកែច្រៀង ពូកែរាំ តែតារាខេប៉ុប១០រូបនេះ មាន IQ​ ខ្ពស់មិនគួរឲ្យជឿ

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទម្រាំ​តែ​អាចមក​ធ្វើជាតារា​ចម្រៀងនៅ​ក្នុងវិស័យខេប៉ុបបាន តារាគ្រប់រូបត្រូវមានសមត្ថភាពខាងច្រៀង និងរាំព្រម​ទាំង​សមត្ថភាព​ផ្សេងៗជាច្រើនទៀត ដូចជាការរៀន និងភាព​ប៉ិនប្រសប់​ខាងផ្នែកជំនាញ ជាច្រើនទៀត។ ថ្ងៃនេះយើងនឹងមកបើកបង្ហាញពីតារាខេប៉ុបទាំង១០រូបដែលភាពឆ្លាតវៃនិង IQ ខ្ពស់មិនធម្មតា ចង់ដឹងថាមានតារាណាខ្លះ តោះយើងទៅមើលទាំងអស់គ្នា!

១. JANG WON-YOUNG (IZONE)

អាយដលក្មេងខ្ចីដែលបានបើកបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមចម្រៀងនារីនៅវ័យត្រឹមតែ ១៤ឆ្នាំ​រូប​នេះ​ធ្លាប់បាននិយាយពីពិន្ទុក្នុងការរៀនរបស់ខ្លួនក្នុងកម្មវិធីកម្សាន្តមួយថា នាងទទួលបានពិន្ទុ ១០០ពេញទៅលើមុខវិជ្ជាគណិតវិទ្យា ភាសាកូរ៉េ និង ភាសាអង់គ្លេស។ នាងធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតមុខវិជ្ជាគណិតវិទ្យា វាជា​រង្វាន់ដំបូង​បង្អស់ក្នុង​ជីវិតនាង ហើយនាងពិតជា​មានមោទនភាពជាមួយពានរង្វាន់នោះខ្លាំងណាស។

WON YOUNG អាច​និយាយ​ភាសាអង់គ្លេសបាន​យ៉ាងល្អ ព្រោះសាលារៀន​របស់នាងបង្វឹក​ឲ្យសិស្សនិយាយភាសាអង់គ្លេសតាំងពីរៀនបឋមមកម្ល៉េះ។ ពិន្ទុ IQ របស់នាង​នៅក្នុង​កម្រិត​ប្រហែល ១៣០។

២. KYU HYUN ( SUPER JUNIOR)

KYU HYUN មានកម្រិត IQ ដល់ទៅ ១៣០ជាម្នាក់​ក្នុង​ចំណោមអាយដល​ដែលពូកែ​ខាងគណិតវិទ្យា ។ នៅ​ក្នុង​អំឡុងពេលសិក្សា​នៅថ្នាក់អនុវិទ្យល័យ គេបានទទួលបាន​មេដាយមាសក្នុងការប្រកួតគណិតវិទ្យាលំដាប់ប្រទេស។

ដោយសារតែភាពឆ្លាតវៃរបស់គេ ឪពុកម្តាយរបស់ KYU HYUN បានឲ្យរូប​គេរៀន​ខាងផ្នែកច្បាប់ តែមិនបាន​សម្រេចព្រោះ KYU HYUN ដឹងថា​ខ្លួនមាន​ទេពកោសល្យ​ខាងចម្រៀង​ទើបសម្រេចចិត្តចូលមកប្រឡូកវិស័យសិល្បៈ។ ពីដំបូង​ម្តាយរបស់គេ​មិនគាំទ្រយ៉ាងខ្លាំងដែលគេចង់​មកធ្វើជាតារាចម្រៀងតែ ឪពុក​របស់គេបាន​ប្រាប់ថាគាត់​នឹងគាំទ្រឲ្យ KYU HYUN ប្រឡូក​ក្នុងវិស័យសិល្បៈ ប្រសិនបើ KYU HYUN អាចចូលរៀន​ក្នុងមហាវិទ្យាល័យដែល​ល្បីឈ្មោះបាន ហើយ KYU HYUN ក៏បាន​ចូលរៀន​ក្នុង​មហាវិទ្យាល័យ KYONG HEE ជាមហាវិទ្យាល័យ​ល្បីឈ្មោះលំដាប់លេខ​១នៅក្នុង​ប្រទេស​កូរ៉េ។ KYU HYUN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០១៣ និងបាន​បញ្ចប់ថ្នាក់​​អនុបណ្ឌិត​នៅក្នុងឆ្នាំ ២០១៦។

៣. YONG HEE (CIX)

ក្រៅពី​រូបរាងដែលស្រស់សង្ហាហើយបើនិយាយពីការសិក្សាវិញក៏ល្អមិនចាញ់មុខមាត់ដែរ។ គេបញ្ចប់ការសិក្សាផ្នែកគណិតវិទ្យាពីសាលារៀនឯកជនលំដាប់លេខ១ក្នុងចំណោមសាលាឯកជនដែលល្បីឈ្មោះទាំង៥របស់ប្រទេសកូរ៉េ។

YONG HEE មានសមត្ថភាពដោះស្រាយលំហាត់​គណិតវិទ្យាយ៉ាងខ្លាំង ឬសូម្បី​តែការ​ប្រលងដើម្បី​ចូលមហាវិទ្យាល័យដែលជាវិញ្ញាសា​លំបាកៗ ក៏គេអាចធ្វើបានយ៉ាងល្អ ហើយគេក៏បានបង្រៀនគណិតវិទ្យា ដល់អ្នកគាំទ្រតាមរយៈបណ្តាញសង្គម TWITTER ថែមទៀតផង។

៤. DAE-HYEON (WEI)

DAE HYEON ជាម្នាក់​ក្នុងចំណោមបេក្ខជនដែលចូលរួមប្រកួតកម្មវិធី Product 101 រដូវកាលទី២ ហើយ​ក៏បានបើក​បង្ហាញខ្លួន​ជាមួយនឹងក្រុមចម្រៀងរបស់ខ្លួនរួចរាល់​ហើយដែរ​ឈ្មោះថា​ក្រុម «WEI» ដោយ DAE HYEON ឈរនៅតំណែងជាប្រធានក្រុម ។ ប្រវត្តិការសិក្សារបស់គេ បើទោះជាមិនមាន​ព័ត៌មានលម្អិតមកបញ្ជាក់ថា​បានបញ្ចប់ពី​សាលាណាមកក៏​ប៉ុន្តែគេមានលិខិតអនុញ្ញាតឲ្យធ្វើការខាងវិស្វករនិងផ្នែកផ្សេងៗទៀត ៤សន្លឹក។

គេអាចទៅធ្វើជាវិស្វករបានតែម្តងប្រសិនបើគេមិនចូលមកប្រឡូកក្នុងវិស័យសិល្បៈ ។ គេបានបើកបង្ហាញនៅក្នុងកម្មវិធី Video Star ថា « គេមាន​លិខិតអនុញ្ញាត​ដែលអាចឲ្យ​គេធ្វើជាវិស្វករបានតាំងពីអាយុ១៦ឆ្នាំ បន្ទាប់មកទៀត លិខិត​អនុញ្ញាតខាងជំនាញ Designនិង Computer ដែលគេទទួលបានក្នុងវ័យ ១៧ឆ្នាំ។ វាជា​លិខិតអនុញ្ញាតដែលគេមានមោទកភាពខ្លាំងមែនទែនព្រោះបានមកដោយលំបាក។  មួយ​សន្លឹកទៀតជាលិខិតអនុញ្ញាតផ្នែកខាងវាស់វែងដែលអាចយកទៅ​ប្រើប្រាស់​ក្នុងការវាស់វែងដីធ្លី និង​ចុងក្រោយលិខិតអនុញ្ញាតផ្នែកខាងរដ្ឋបាល ដែលអាច​យកទៅ​ប្រើប្រាស់ក្នុងការងារដែលទាក់ទងនិងឯកសារ។ គេជា​មនុស្សដែល​ឧស្សាហ៍​និងប្រឹងប្រែង​ក្នុងការរៀនសូត្រ​តាំងពីក្មេង។

៥. TAECYEON (2PM)

TAECYEON បានធ្វើឲ្យ​អ្នកគាំទ្រស្រឡាំងកាំង​នៅពេលដែលបានដឹ​ងពីពិន្ទុនៃការ​រៀនរបស់គេ។ គេអាចប្រើភាសាអង់គ្លេស​បានយ៉ាងល្អអំឡុង​ពេលដែលគេរៀន​នៅសហរដ្ឋអាមេរិក។ គេបានពិសោធន៍ឲ្យ​អ្នកគាំទ្រឃើញថាគេមាន​សមត្ថភាពទាំង​ខាងសិល្បៈ ខាងរៀន និងកីឡា​ ព្រោះគេបានចូលរៀននៅ​ Korean University Grades School Of International Study ខាងផ្នែកទំនាក់ទំនង។TAECYEON មាន IQ ១៣០ជា​ម្នាក់ក្នុងចំណោម​តារាដែលមានភាពឆ្លាតវៃបំផុតក្នុងវិស័យខេប៉ុប។

៦. WENDY (RED VELVET)

WENDY ជាសិស្សគំរូ និងជាកីឡាការនី ដែលទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែករៀនគ្រប់មុខវិទ្យា និង ផ្នែកកីឡា តូរ្យ​តន្រ្តី។​ ចំណាត់ថ្នាក់ទាប​បំផុតនាង​ទទួលបានកាលនៅរៀនគឺ B+។ នៅក្នុងឆ្នាំ ២០០៩ នាងធ្លាប់បានទទួលពានរង្វាន់ OBAMA PRESEIDENT AWARD ជាពាន​រង្វាន់សម្រាប់​សិស្សនិសិត្សដែល​មានចំណាត់​ថ្នាក់ការ​រៀនល្អ​រាល់ឆ្នាំ។

ក្រៅពី​ពានរង្វាន់ និងប័ណ្ណសរសើរ ឈ្មោះរបស់ WENDY ក៏ត្រូវបាន​ឆ្លាក់ជាប់នៅ​តារាងកិត្តិយសរបស់​សាលារៀនផងដែរ។ WENDYអាចនិយាយបាន ៤ ភាសាគឺ កូរ៉េ  អង់គ្លេស បារាំង និង អេស្ប៉ាញ ។ ទោះជានាងមិនធា្លប់បើកចំហថា IQ ប៉ុន្មានតែអាចនឹងនៅកម្រិត 140។

៧. YUNHO (TVXQ)

YUNHO កើតនិងធំដឹងក្តីក្នុងគ្រួសារដែលធ្វើការខាងផ្នែកច្បាប់។ គេ​មានក្តីស្រមៃ​ចង់ក្លាយជារដ្ឋអាជ្ញា តែគេត្រូវបានបញ្ឈប់ក្តីស្រមៃនោះ ក្រោយពីបាន​ដឹងថាខ្លួនឯង​ចូលចិត្តសិល្បៈ ហើយក៏បានចុះកុងត្រាជាមួយ និងផលិតកម្ម SM Entertainment។

អំឡុងពេលដែល YUNHO នៅជាក្មេងហ្វឹកហាត់របស់ SM គ្រួសាររបស់គេជួបវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យ​គេត្រូវធ្វើការក្រៅម៉ោងជាច្រើនយ៉ាងដើម្បីជួយខ្លួនឯង និងគ្រួសារ។ YunHo បាន​ទទួលការ​ស្វាគមន៍ឲ្យចូលរៀននៅមហាវិទ្យាល័យ Khyung Hee តែគេ​ជ្រើសរើស​យកមហាវិទ្យាល័យ Myung ji ដើម្បីបន្តការសិក្សាវិញ។​ ក្រោយមក​គេបានបញ្ចប់​ការសិក្សាថ្នាក់​អនុបណ្ឌិត​នៅមហាវិទ្យាល័យ Chung – Ang   ដោយ IQ ដែល​មានខ្ពស់​ដល់ទៅ ១៤២ ធ្វើឲ្យ YunHo អាចនិយាយទាំងភាសាកូរ៉េ និងភាសាជប៉ុនបានយ៉ាងល្អ។

៨. Cha eun woo ( Astro )

ទោះបីជាទស្សនិកជនស្គាល់គេក្នុងនាមជាតារាចម្រៀងដែលមានមុខមាត់ និងរាងស្រស់សង្ហា តែគេក៏ជាសិស្ស​អច្ឆរិយៈ​មួយ​រូប​ដែរ ដែលមាន IQ ដល់ទៅ ១៤២ ។ អំឡុង​ពេលដែលគេកំពុងតែសិក្សា Cha eun woo បានគ្រងចំណាត់ថ្នាក់លេខ ១​ក្នុងចំណោម​ពិន្ទុរៀនទាំងអស់ ព្រមទាំងឈរឈ្មោះ​នៅលើតារាងកិត្តិយសជាប្រចាំមិនដែលធ្លាក់ចេញពី Top ៥ របស់សាលានោះទេ។

គេជាប្រធានថ្នាក់ និងបានទទួលពានរង្វាន់ខាងផ្នែកប្រកួតប្រជែងភាសារអង់គ្លេស បច្ចុប្បន្ន Cha eun woo កំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យ Sung Kyung Kwan និងសិក្សា​ខាងផ្នែកសិល្បៈ ការសម្តែង ។

បើទោះជាលោកគ្រូរបស់គេគិតថា Cha eun woo អាចនឹង​ចូលទៅ​បន្តការ​សិក្សា​នៅ​មហាវិទ្យល័យ Khyung Hee ឬ មហាវិទ្យល័យ​លំដាប់ប្រទេស​ផ្សេងៗទៀត​ដើម្បីរៀន​ជំនាញ​ ផ្នែកច្បាប់ តែគេបានលះបង់​ឱកាស​ទាំងនោះ​ដើម្បី​ឆ្ពោះដំណើរ​ទៅរក​វិស័យសិល្បៈវិញ។

៩. Hani ( EXID )

Hani មាន IQ ខ្ពស់ដល់ទៅ ១៤៥។ នាងប្រើពេលក្នុងការត្រៀម​ខ្លួនដើម្បីប្រឡងត្រឹមតែ២ខែ ហើយក៏​អាចយកបានពិន្ទុ ៩០០ ក្នុងចំណោមពិន្ទុពេញ ៩៩០ ។​ក្រៅពីភាសាអង់គ្លេស និងភាសាកូរ៉េ នាងក៏ធ្លាប់បានទៅសិក្សានៅប្រទេសសចិនរយៈពេលមួយឆ្នាំពេញ ធ្វើឲ្យនាងអាចនិយាយភាសាចិនបានយ៉ាងល្អ។ ក្រៅពីនេះ​នាងក៏បានរៀនភាសាជប៉ុនថែមទៀតផង។

អំឡុងពេលដែលនាងនៅសិក្សា នាង​ទទួលបាន​ពានរង្វាន់ក្នុង​ការប្រកួតកីឡា​តាំងពី​ថ្នាក់បឋម​ដល់ថ្នាក់វិទ្យាល័យ ព្រមទាំង​ជាកីឡាការិនី​ហែលទឹក​ប្រចាំសាលារៀនថែមទៀតផង។

១០. Rapmonster ( BTS )

Rapmonster មាន IQ ខ្ពស់ដល់ទៅ ១៤៨។ អំឡុងពេលដែលគេសិក្សានៅថ្នាក់អនុវិទ្យាល័យ គេប្រឡងបានពិន្ទុ ៩០០​ ក្នុងចំណោមពិន្ទុពេញគឺ ៩៩០ ។

ចំណែក​នៅក្នុងអំឡុងពេល​សិក្សាថ្នាក់វិទ្យាល័យ គេ​ទទួលបានពិន្ទុល្អសឹងតែគ្រប់មុខវិជ្ជា ទាំង​គណិតវិទ្យា ភាសារអង់គ្លេស និងមុខវិជ្ជាផ្សេងៗទៀត។​ ឪពុកម្តាយរបស់គេមិន​បានយល់​ស្របដែល​គេចង់មកប្រឡូកក្នុងវិស័យសិល្បៈ និងចង់ក្លាយទៅជា​ Rapper ឡើយ​ តែយ៉ាងណាក៏ដោយ​គេអាចបញ្ចុះ បញ្ចូលម្តាយ​របស់គេបាន​ដោយសួរទៅកាន់​ម្តាយរបស់គេថា តើម៉ាក់ចង់មានកូនប្រុសដែលជា Rapper លំដាប់លេខមួយ ឬ ជាអ្នកសិស្សពូកែលំដាប់ទី ៥ពាន់?។

ក្រោយពីបានឮពាក្យនេះហើយម្តាយរបស់គេក៏បានយល់ព្រមឲ្យគេចូលប្រឡូកក្នុងវិស័យសិល្បៈ  ហើយគេក៏បានចូលមកធ្វើជា​ក្មេងហ្វឹកហាត់នៅក្នុងផលិតកម្ម BigHit នឹងបាន បង្ហាញ​ខ្លួនជាតារា​ចម្រៀងប្រចាំក្រុម BTS ។ នៅពេលដែលគេបាន​ក្លាយជាតារាចម្រៀង គេក៏​បានហ្វឹកហាត់​​ភាសាអង់គ្លេសរបស់ខ្លួនបន្ថែមទៀតដោយខ្លួនឯង និង​ធ្វើឲ្យគេអាច​និយាយភាសាអង់គ្លេសបានយ៉ាងល្អ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង