ឃើញ​ស្អាត​ៗ​កុំ​ចង់​ប៉ះ! ផ្កា​ទាំង​ ១០ ប្រភេទ​​ដែល​មាន​ពិស​ខ្លាំង​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន​

​ភាព​ស្រស់​ស្អាតដែល​នាំ​មក​ជា​មួយ​នូវគ្រោះ​ថ្នាក់​​ មិន​ប្រយ័ត្ន​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជីវិត​បាន។​ នេះ​ជា​ពូជ​ផ្កា​ទាំង​ ១០ ប្រភេទ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​ជីវិត​បាន​។​ ចង់​ដឹង​ថា​មាន​ផ្កា​អ្វី​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!​

លំដាប់​ទី​ ១០ ផ្កា Wisteria

ដើម​ Wisteria ផ្កា​​ប្រភេទ​វល្លិ​​មាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​ភាគ​ខាង​លិច​ និង​អាស៊ី​កណ្ដាល។ ផ្កា​​ Wisteria មាន​ក្លិន​ក្រអូប​ប្រហើរ​ស្រដៀង​ផ្កា​ Lavender។​ គ្រប់​ផ្នែក​នៃ​ដើម​តាំង​ពី​ឫស​ ផ្កា​ ​ស្លឹក​ រហូត​ដល់​ត្រួយ​​សុទ្ធ​តែ​មាន​ជាតិ​ពិស​ដែល​អាច​បង្ក​ឲ្យ​​ប្រព័ន្ធ​រាង​កាយ​ប្រែប្រួល​។​ ប្រសិន​បើ​ទទួល​ទាន​ចូល​ទៅ​ នឹង​ធ្វើ​ឲ្យ​រាគ រូស​ ក្អួតចង្អោរ​ ឈឺក្បាល​​ក្ដៅខ្លួន​។

អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ពិស​របស់​ផ្កា​ Wisteria មាន​សភាព​ធ្ងន់ធ្ងរ​ស្មើ​គ្នា​ទៅ​នឹង​ពិស​របស់​សត្វ​ពស់​សមុទ្រ។ ​ជន​រង​គ្រោះ​ដោយ​សារ​ផ្កា​នេះ​ភាគ​ច្រើន​គឺ​ជា​ក្មេង​តូច​ដែល​មិន​ដឹង​អី​ គ្រាន់​តែ​ទៅ​ចាប់​យក​មក​លិឍ​ក៏​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន​។

លំដាប់​ទី​ ៩​ ផ្កា​ Foxglove

ផ្កា​នេះ​ជា​ប្រភេទ​ផ្កា​ដែល​​ដុះ​ឡើង​បញ្ឈរ​ខ្ពស់​ផុត​ពី​ដី​ច្រើន​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ភាគ​ខាង​ជើង​ ភាគ​កណ្ដាល​​ និង​ ខាង​ជើង​ឆៀង​ខាង​កើត​ មហាសមុទ្រ​ ប៉ាស៊ីហ្វិក​ និង​ ហា វៃ។ មាន​​កម្ពស់​ចាប់​ពី​១ម៉ែត្រ​ទៅ​១ម៉ែត្រ​កន្លះ។​ ដើម​របស់​វា​ពោរពេញ​ទៅ​ដោយ​ជាតិ​ពិស​ ប្រសិន​បើ L​ច្រឡំ​យក​ទៅ​ទទួល​ទាន​ មិន​ផ្កា​ដើម​ឬ​ស្លឹក​ មិន​ថា​ស្រស់​ឬ​ក្រៀម​ ឆ្អិន​ឬ ឆៅ​ពិស​របស់​វា​ក៏​នៅ​តែ​ជាប់​មាន​នៅ​ដដែល។​អ្នក​ដែល​ត្រូវ​ពិស​ផ្កា​នេះ​នឹង​មាន​អាការៈ​ ឈឺក្បាល​ វិលមុខ​ ក្អួតចង្អោរ​ រលាក មាត់​ ជីពចរ​ដើរ​យឺត សន្លប់​ វង្វេងវង្វាន់​គាំង​បេះដូង​ ឬ​អាច​នឹង​ស្លាប់​តែ​ម្ដង។

លំដាប់​ទី​ ៨​ ផ្កា​ Hydrangea

ផ្កា​ Hydrangea ជា​ប្រភេទ​ឈើ​មាន​កម្ពស់​ ៨០សង់ទី​ម៉ែត្រ​ ដល់​ ១ម៉ែត្រ​កន្លះ។ ផ្កា​ក្រពុំ​ មាន​ពណ៌​ស្វាយ​ ពណ៌​ខៀវ​ ពណ៌​ផ្កាឈូក​​និង​ពណ៌​ស។​​ ដើម​ស្រស់​ពោរ​ពេញ​ទៅ​ដោយ​ជាតិ​ពិស​ បើ​ទទួលទាន​អាច​ធ្វើ​ឲ្យ​ក្អួតចង្អោរ​ ត្រជាក់​ខ្លួន​ រមាស់​ សាច់ដុំ​មិន​មាន​កម្លាំង​​ វិល​មុខ​ធេងធោង​​ ពិបាក​ដក​ដង្ហើម​ ប្រកាច់​ និង​សន្លប់។

លំដាប់​ទី​ ៧​ ផ្កា​ Lily of the valley

ដើម​ Lily ​ដុះ​នៅ​លើ​ភ្នំ​ជា​ពូជ​ផ្កា​ដែល​ច្រើន​មាន​តែ​នៅ​ក្នុង​តំបន់​សើម។​ផ្កា​ពណ៌​សរ​ មាន​ស្រដៀង​​ទៅ​នឹង​ផ្កា​ម្លិះ​ ក្លិន​ក្រអូប​ផ្អែម​។​ អ្នក​ស្រុក​ជឿ​ថា​ប្រសិន​បើ​ចម្រាញ់​យក​ជាតិ​ប្រេង​របស់​វា​មក​លាប​នៅ​បរិវេណ​​ថ្ងាស​ និង​​ កញ្ចឹងក​និង​ជួយ​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ​ ព្រម​ទាំង​សម្រួល​ដល់​ស្មារតី​។​ ស្លឹក​របស់​វា​អាច​យក​មក​លាយ​ជា​ពណ៌​ខៀវ​បាន​ តែ​មក​ទល់​ពេល​បច្ចុប្បន្ន​សូម្បី​តែ​គ្រូ​ថ្នាំ​បុរាណ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​​ប្រើ​ប្រាស់​វា​។​ ផ្កា​នេះ​មាន​ជាតិ​ពិស​ខ្ពស់​ណាស់​ទោះ​បី​ជា​ទទួល​ទាន​តែ​បន្តិច​ក៏​អាច​ធ្វើ​ឲ្យ​ក្អួត​ ចុក​ពោះ​ បេះដូង​លោត​ញាប់​ខុស​ធម្មតា​​ រហូត​ប្រែ​ទៅ​ជា​គាំង​បេះដូង​វិញ​ក៏​មាន។

លំដាប់​ទី​ ៦​ ផ្កា​ Chrysanthemum

Chrysanthemum ជា​ប្រភេទ​ផ្កា​មាន​រាង​កញ្ចុំ​មាន​ពណ៌​ស្រស់​ឆើត​ ចេញ​ផ្កា​ជា​ទង​រីង​មាំ​វែង​​ពេញ​និយម​​ដាំ​លម្អ​សួន​ច្បារ​និង​អាគារ​។​ ពូជ​ផ្កា​មួយ​ប្រភេទ​នេះ​ចូល​ចិត្ត​ពន្លឺ​ថ្ងៃ​​ មិន​សូវ​ស៊ី​ជា​មួយ​ទឹក​ប៉ុន្មាន​ទេ។​ Chrysanthemum មាន​គុណ​សម្បត្តិ​ពិសេស​ក្នុង​ការ​ស្រូប​យក​សារធាតុ​ពុល​នៅ​ជុំ​វិញ​បរិយាកាស​ ស្លឹក​ និង​ស្រទាប់​ផ្កា​របស់​វា​មាន​ពិស​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។​ ប្រសិន​បើ​ចង់​ដឹង​ថា​ទង​មួយ​ណា​មាន​ពិស​ឲ្យ​សង្កេត​មើល​សត្វ​ទន្សាយ​ បើ​ទន្សាយ​ដឹង​ថា​ផ្កា​ណា​មាន​ពិស​វា​នឹង​មិន​ហ៊ាន​ចូល​ទៅ​ស៊ី​ឡើយ។ ប្រសិន​បើ​ទទួលទាន​ចូល​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែ​ទៅ​ជា​ខ្លោច​ រហូត​ត្រូវ​រក​ថ្នាំ​សើស្បែក​មក​លាប។

លំដាប់​ទី​ ៥​ ផ្កា​ Anthurium

Anthurium​ ជា​ប្រភេទ​ផ្កា​ដុះ​ទាប​ផ្ទាល់​ដី​ លូតលាស់​ជា​ដើម​តែ​មួយ​ឬ​បែក​មែក​ធាង​។ ​ផ្កា​មាន​ពណ៌​ឆើត​​ រីក​បាន​គ្រប់​រដូវ​កាល។​ប្រសិន​បើ​ប្រហែស​ទៅ​ប៉ះ​បណ្ដូល​នៃ​ផ្កា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រលាក​ស្បែក​ ឬ ប្រសិន​បើ​ទទួល​ទាន​ចូល​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​សំឡេង​ ប្រែ​ទៅ​ជា​ស្អក​និយាយ​មិន​លឺ​ ។បើ​ប៉ះ​ត្រូវ​ជ័រ​របស់​វា​នឹង​មាន​អាការៈ​រមាស់​ ក្រហាយ​​ ហើម​កន្ទួល​ដូច​ត្រូវ​សត្វ​ល្អិត​ទិច។ បើ​ប៉ះ​ត្រូវ​ភ្នែក នឹង​ធ្វើ​ឲ្យ​រលាក និង​ធ្ងន់ធ្ងរ​បំផុត​អាច​ឈាន​ដល់​ងងឹត​ភ្នែក។​

លំដាប់​ទី​ ៤​ ផ្កា​ Oleander

ផ្កា​ដែល​ស្រស់​ស្អាត​​ស្រដៀង​គ្នា​ជា​មួយ​ផ្កា​កុលាប​មាន​ក្លិន​ក្រអូប​ប្រហើរ​រីក​បាន​គ្រប់​រដូវ​ អ្វី​ដែល​សំខាន់​គឺ​ងាយ​ស្រួល​ដាំ​មិន​ពិបាក​ក្នុង​ការ​ថែទាំ។ ផ្កា​ប្រភេទ​នេះ​មាន​ជាតិ​ពិស​ធ្វើ​ឲ្យ​ស្ទះ​ខ្យល់​ហើយ​ស្លាប់​បាន​។តែ​ក៏​ផ្កា​ Oleander ក៏​ត្រូវ​បាន​គេ​នាំ​យក​មក​ធ្វើ​ជា​ថ្នាំ​បុរាណ​ ព្យាបាល​អាការៈ​ ឈឺក្បាល​ វិល​មុខ​ ចង្វាក់​បេះដូង​លោត​ញាប់​​ ការ​នាំ​យក​ផ្កា​នេះ​មក​ធ្វើ​ជា​ថ្នាំ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ព្រោះ​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន។

លំដាប់​ទី​ ៣​ Ficus

Ficus ជា​ពពួក​ផ្កា​ដែល​មាន​ដើម​តូច​អាច​រស់​លូតលាស់​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​សូម្បី​តែ​ក្នុង​ឆ្នាំង​ចាស់ៗ​ដែល​គេ​បោះ​ចោល។ ​​ប្រសិន​បើ​ជ័រ​របស់​វា​មក​ប៉ះ​ត្រូវ​ស្បែក​នឹង​ធ្វើ​ឲ្យ​រលាក​ក្រហាយ​យ៉ាង​ខ្លាំង។

លំដាប់​ទី​ ២​ ផ្កា​ Rhododendron

Rhodondendron មាន​ផ្កា​កញ្ចុំ​និង​ពណ៌​ស្រស់​ឆើត​ឆាយ​ ស្រស់​ស្អាត​ខ្លាំង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ។​ មាន​ដើម​ខ្ពស់​ដុះ​ផុត​ពី​ដី​ចាប់​ពី​ ២ ទៅ​១២ ម៉ែត្រ។​ ផ្កា​របស់​វា​មាន​ក្លិន​ក្រអូប​ខុស​គ្នា​ទៅ​តាម​ពណ៌​នីមួយៗ​​ ស្លឹក​របស់​វា​មាន​ជាតិ​ពុល​កម្រិត​ខ្លាំង​ប្រសិន​បើ​ទទួល​ទាន​ចូល​ទៅ​នឹង​ធ្វើ​ឲ្យ​ បបូរ​មាត់​ ក្រពះ​ និង​ពោះវៀន​រលួយ​បាន។​

លំដាប់​ទី​ ១ ផ្កា​ Narcissus

ភាគ​ច្រើន​យើង​នឹង​បាន​ឃើញ​ផ្កា​ប្រភេទ​នេះ​រីក​នៅ​រដូវ​ស្លឹក​ឈើ​លាស់​។​ ផ្កា​នេះ​មាន​ពូជ​នៅ​តាម​តំបន់​ព្រៃ​ខាង​ប៉ែក​អឺរ៉ុប​​ និង​តំបន់​មហាសមុទ្រ​មេឌីទែរ៉ាណេ​។​ គេ​និយម​នាំ​យក​ដាំ​ធ្វើ​ជា​សួន​លម្អ​អាគារ​ វា​មាន​ពណ៌​ស្រស់​ស្អាត​យ៉ាង​ខ្លាំង​នៅ​រដូវ​រងា។​ ចំណុច​កណ្ដាល​នៃ​ផ្កា​មាន​ជាតិ​ពិស​យ៉ាង​ខ្លាំង​ ជាតិ​ផ្អែម​របស់​ទឹក​ផ្កា​ក៏​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ពុល​​ បណ្ដាល​ឲ្យ​ក្អួតចង្អោរ​យ៉ាង​ធ្ងន់ធ្ងរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក