ត្រៀមចិត្តទៅបើឃើញសង្សារអ្នកធ្វើចរិតទាំងនេះ មានន័យថាគេមានថ្មីចោលអ្នកហើយ

ពាក្យថា​ ស្នេហា វាមិនមែនស្រស់បំព្រងរហូតទេ វាមានលាយឡំផ្អែម ល្វីងជូរ ចត់មកជាមួយ តែបើសង្សារអ្នក ចេញចរិតមកបែបនេះហើយវាអាចនឹងចត់រហូត ព្រោះបញ្ជាក់ថា គេណាយចិត្ត ឬមានថ្មីចោលអ្នក។

. លែងដូចពីមុន

ដូចពាក្យគេថាល្អបានតែដំបូង យូរៗ ទៅដូចអ្នកដទៃ។ នៅពេលដែលទើបចាប់ផ្ដើម តែងតែធ្វើអ្វីឲ្យអ្នកមានអារម្មណ៍ថា ខ្លួនជាមនុស្សដែលមានសំណាងជាងគេលើលោកដូចជា ទិញផ្កា ធ្វើខួបកំណើត យកចិត្តទុកដាក់នឹងរឿងគ្រប់យ៉ាងជុំវិញខ្លួនអ្នក។ តែក្រោយមកគេមិនចាប់អារម្មណ៍ជាមួយអ្នកសូម្បីតែបន្ដិច ថ្ងៃពិសេសក៏ដូចជាថ្ងៃធម្មតា ខ្ជិលសូម្បីតែតបសាររបស់អ្នក និយាយឲ្យឆាប់ចប់វត្តមានរបស់អ្នកលែងសំខាន់ មានអ្នក​ ឬគ្មានអ្នក ដូចតែគ្នា។

.ខឹងខុសរឿង

ពីមុនក្នុងភ្នែករបស់គេអ្នកជាមនុស្សដែលសំខាន់ គេតែងតែលួងលោម ផ្ដល់កម្លាំងចិត្តគ្រប់សព្វបែបយ៉ាង បើទោះជាអ្នកធ្វើខុស​ ឬក៏ធ្វើខូចរបស់ដែលគេស្រឡាញ់ប៉ុណ្ណា ក៏នៅតែមិនខឹង និងអត់អោនឲ្យអ្នកទៀតផង។ បើស្រាប់តែគេ ខឹងច្រឡោតដាក់អ្នកព្រោះតែរឿងតិចតួច ឬមិនសមខឹងនោះ គឺថាគេប្រែប្រួលហើយ។

.ផ្លាស់ប្ដូរការតែងខ្លួនថ្មី

នៅសុខៗ បែរជាតែងខ្លួនស្អាតៗ ឡូយឆាយខុសធម្មតា បាញ់ក្លិនទឹកអប់ថ្មី ភាគរយខ្ពស់ណាស់គេមិនមែនធ្វើដើម្បីអ្នកទេ តែគេរកឃើញគោលដៅថ្មី និងធ្វើវាផ្គាប់ចិត្តមនុស្សម្នាក់នោះ។

. ធ្វើចរិតលាក់លៀម

សង្សាររបស់អ្នកចាប់ផ្ដើមធ្វើរឿងប្លែកៗ គេមិនចង់សូម្បីតែឲ្យអ្នកប៉ះពាល់របស់របរ ឬមិនឲ្យអ្នកដឹងថាគេកំពុងធ្វើអ្វី។ ពេលខ្លះស្រាប់តែភ័យ ពេលអ្នកទៅក្បែរ ពេលគេកំពុងចុចកុំព្យូរទ័រ និងទូរស័ព្ទជាដើម សញ្ញាមួយនេះ ប្រាប់ថាគេមានបញ្ហាហើយ។

. រវល់ឲ្យគ្រប់តែពេល

បើគេនៅតែស្រឡាញ់អ្នកដូចពីមុន រវល់យ៉ាងណា​ក៏នឹងឆ្លៀតមកជួបអ្នក ឬ​ Call ទាក់ទងមកអ្នកដែរ។ គ្មានអ្វីដែលមនុស្សធ្វើមិនបានទេ សំខាន់គឺមិនចង់ធ្វើ មិនចង់ឆ្លៀត​ យកពាក្យថារវល់មកបាំងមុខ។

. ឈប់ប្រាប់អ្នកពីរឿងគ្រប់យ៉ាង

រឿងតូច ធំ សំខាន់ ឬមិនសំខាន់ទាំងឡាយដែលគេតែងតែប្រាប់ គឺអ្នកលែងបានលឺចេញពីមាត់គេ ហើយអ្នកបែរជាដឹងរឿងទាំងនេះពីមាត់អ្នកដទៃទៅវិញ។

.ឈប់រំភើប ឬសប្បាយចិត្តជាមួយទង្វើអ្នក

ពេលស្រឡាញ់​ គ្រាន់តែអ្នកចៀនពងទាឲ្យហូបក៏ឆ្ងាញ់ដែរ តែដល់ពេលអ្នកលែងសំខាន់កុំថាឡើយ​ធ្វើ​រឿង​ធំប៉ុណ្ណា លះបង់យ៉ាងណា គឺមិនខ្វល់តែម្ដង។

. ញញឹមខុសធម្មតាពេលដែលចុចទូរស័ព្ទ

មនុស្សមិនដែលសុខៗ ញញឹម ឬសើចទាំងអត់រឿងទេ ច្បាស់ជាមានរបស់អ្វីដែលពិសេសទាក់ចិត្ត​ ឬធ្វើឲ្យ​គេ​សប្បាយ​ចិត្តហើយ។ ហើយចុចទូរស័ព្ទញញឹមនេះ មិនមែនរឿងធម្មតាទេ អាចនិយាយបានថា គេ​កំពុងតែសំឡឹងមើល ឬឆាតឆ្លើយឆ្លងជាមួយនរណាម្នាក់ហើយ។

. ឈប់ប៉ះពាល់អ្នក

ចំណុចនេះ កុំគិតវែងឆ្ងាយ ធម្មតាមនុស្សដែលស្រឡាញ់អ្នក គេតែងតែចង់នៅជិត កាន់ដៃ អោប​ ឬស្និទ្ធនឹងអ្នកជាដើម។ ប៉ុន្ដែបើគេចាប់ផ្ដើមធ្វើខ្លួនឆ្ងាយពីអ្នក មិនចង់សូម្បីតែនៅក្បែរ ល្មមគិតដែរ គេប្រហែលជាធុញអ្នកហើយ។

១០.សូម្បីតែអ្នកជុំវិញក៏មើលដឹង

មិនមែនមានតែអ្នកទេ ដែលមានអារម្មណ៍ថា សង្សារអ្នកប្រែចិត្ត ដល់ថ្នាក់មិត្តភក្ដិ ក្រុមគ្រួសារ ក៏ចាប់​ផ្ដើមមើល​ដឹងថា​ទង្វើ​របស់គេសោះអង្គើយ លែងផ្អែមល្ហែមយកចិត្តទុកដាក់ដូចពីមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ