ការងារ​ចម្លែក​ៗ​ទាំង​ ១០​ នៅ​ប្រទេស​ថៃ ដឹង​ហើយ​គាំង​តែម្ដង!

នៅ​លើ​លោក​យើង​នេះ​មាន​ការងារ​រាប់​រយ​ប្រភេទ​រាប់​ពាន់​ប្រភេទ ទាំង​ការងារ​ដែល​មាន​តាំង​ពី​ដើម​និង​ការងារ​ដែល​ទើប​តែ​ទើប​តែ​កើត​មាន​ឡើង។ ការងារ​នីមួយៗ​ទាំង​ថ្មី​ទាំង​ចម្លែក​រហូត​ដល់​អ្នក​ណា​បាន​ឮ​ក៏​ត្រូវ​តែ​ចំហ​មាត់​គាំង​ហើយ​នឹង​មាន​សំណួរ​ឡើង​មក​ថា ​”តើ​មាន​ការងារ​ប្រភេទ​នេះ​ដែរ​? អ្វី​ដែល​យើង​មិន​ធ្លាប់​ឮ​កុំ​គិត​ថា​វា​មិន​មាន។​​ ថ្ងៃ​នេះ​ AMS ​នឹង​បង្ហាញ​ពី​អាជីព​ចម្លែក​ទាំង​ ១០​ ប្រភេទ​នៅ​ក្នុង​ប្រទេស​ថៃ​មក​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់។ ចង់​ដឹង​ថា​តើ​មាន​អាជីព​អ្វី​ខ្លះ​? តោះ!​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

. អ្នក​ហិត​ក្លិន

អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ធ្លាប់​ឃើញ​សុនក​ របស់​ប៉ូលីស​មក​ជា​ច្រើន​ហើយ​មែន​ទេ? តែ​យើង​ច្បាស់​ជា​មិន​ធ្លាប់​ដឹង​មក​ពី​មុន​ទេ​ថា​មនុស្ស​ក៏​អាច​ប្រើ​ការ​ហិត​ក្លិន​មក​ធ្វើ​ជា​អាជីព​បាន​ដូច​គ្នា។ អ្នក​ហិត​ក្លិន​មាន​តួនាទី​ពិនិត្យ​មើល​ថា​ទី​តាំង​នេះ​មាន​ខ្យល់​អាកាស​កខ្វក់​ដែរ​ឬទេ? គេ​ហិត​ក្លិន​ដែល​កើត​បង្ក​មក​ពី​រោងចក្រ​ផលិត​ចំណី​សត្វ​ ក្លិន​ទឹក​កខ្វក់​ ឬ​ក្លិន​ផ្សេងៗ​ទៀត លើក​លែង​តែ​ក្លិន​ដែល​កើត​ចេញ​ពី​សារធាតុ​គីមី​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​បាន។ ភាគ​ច្រើន​អ្នក​ប្រកប​អាជីព​នេះ​តែងតែ​ប្រចាំ​ការ​នៅ​ស្ថាប័ន​គ្រប់គ្រង​បរិស្ថាន​។

. ស៊ី​ឈ្នួល​តម្រង់​ជួរ

ប្រសិន​បើ​លោក​អ្នក​ធុញទ្រាន់​ក្នុង​ការ​ឈរ​តម្រង់​ជូរ​យូរ​នោះ​ អា​ជីព​នេះ​គឺ​អាច​ជួយ​អ្នក​បាន​។ មិន​ថា​ផលិត​ផល​គឺ​ជា​អ្វី​ពួក​គេ​ក៏​រីករាយ​នឹង​ទៅ​ឈរ​ចាំ។ មិន​ថា​ជា​ការ​ទិញ​ខន​ដូរ​ ទិញ​ទូរស័ព្ទ​សេរី​ថ្មី​ ឬ​ម្ហូប​អាហារ​ប្លែកៗ​ក៏​ពួក​គេ​រីករាយ​នឹង​បម្រើ​សេវា​កម្ម​ទាំង​អស់។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​ប្រកប​អាជីព​នេះ​ភាគ​ច្រើន​គឺ​មាន​មុខ​មាត់​ស្រស់​ស្អាត​ទាំង​អស់។ ចំណែក​ថ្លៃ​ឈ្នួល​នៅ​ខ្ទង់​ ១០ ទៅ​២៥ដុល្លា​ក្នុង​មួយ​ថ្ងៃ។

. ស៊ី​ឈ្នួល​ដើរ​លេង​ជា​មួយ​ ( No sex)

អ្នក​ Single ​លែង​បារម្ភ​ថា​នឹង​ឯកា​តទៅ​ទៀត​ហើយ ព្រោះ​អាជីព​ស៊ីឈ្នួល​ដើរ​លេង​ជា​មួយ​នេះ​គឺ​ជា​អ្នក​ដែល​នឹង​ត្រូវ​ទៅ​ណា​មក​ណា​ជា​មួយ​នឹង​អ្នក​។ មិន​ថា​ទៅ​ញាំ​អី​ មើល​កុន​ ឬ​ អង្គុយ​ជជែក​គ្នា​លេង។ ជៀស​វាង​តែ​ម្យ៉ាង​គឺ​ការ​បម្រើ​ផ្លូវ​ភេទ​ ក្រៅ​ពី​នោះ​ពួក​គេ​​នឹង​ធ្វើ​តាម​អ្នក​ចង់​បាន​ទាំង​អស់។ អ្នក​​ដែល​ប្រកប​អាជីព​នេះ​គឺ​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ទាំង​អស់​មិន​ថា​ជា​ប្រុស​ឬ​ក៏​ស្រី​ទេ​ អ្នក​ខ្លះ​លំដាប់​តារា​ម៉ូដែល​ ឬ​ តារា​បង្ហាញ​ម៉ូត​តែ​ម្ដង។ អៃយ៉ា! ឮ​បែប​នេះ​ហើយ​ប្រហែល​ជា​មាន​អ្នក​ចង់​ទៅ​លេង​ប្រទេស​ថៃ​ម្នាក់​ឯង​ច្រើន​ហើយ​​មើល​ទៅ​។

. ស៊ី​ឈ្នួល​ផឹក​កំដរ

ស្ដាប់​មើល​ទៅ​ហាក់​បី​ដូច​ជា​រាង​ចម្លែក​បន្តិច​។ អ្នក​ពិត​ជា​ឆ្ងល់​ថា​រឿង​បែប​នេះ​អាច​ជួល​បាន​ដែរ​? គឺ​ពិត​ជា​បាន​។ ហាង​អាហារ​ឬ កន្លែង​កម្សាន្ត​ដែល​ទើប​តែ​បើក​ថ្មី​មិន​ទាន់​មាន​អ្នក​ស្គាល់​គេ​នឹង​ជួល​ស្រី​ស្រស់​ប្រុស​ស្អាត​មក​អង្គុយ​ផឹក​​ក្នុង​ហាង​ដើម្បី​ទាក់ទាញ​ភ្ញៀវ។ បាន​ញ៉ាំ​អាហារ​ហើយ​បាន​លុយ​ទៀត​ ដោយ​ប្រាក់​ចំណូល​អាច​រក​បាន​ចន្លោះ​ពី​ ១០ ទៅ ២៥ដុល្លា​ក្នុង​មួយ​យប់។ ការងារ​ចំណេញ​អញ្ចឹង​អ្នក​ណា​ដែល​ថា​មិន​ចង់​ធ្វើ?

. ស៊ី​ឈ្នួល​បើក​ឡាន​ជូន​ទៅ​ផ្ទះ

​ស្រវឹង​ហាម​បើកបរ​ ហើយ​ធ្វើ​យ៉ាង​មិច​ទើប​អាច​ទៅ​ផ្ទះ​បាន​? ប្រសិន​បើ​អ្នក​ចេញ​ទៅ​ជប់​លាង​តែ​ចៃដន្យ​ថា​បើក​ឡាន​ទៅ​តែ​ម្នាក់​ឯង​ហើយ​ស្រវឹង​លោក​អ្នក​អាច​ប្រើ​សេវា​កម្ម​នេះ​បាន។ គេ​នឹង​បើក​ឡាន​ជូន​អ្នក​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ​មិន​បារម្ភ​រឿង​ប៉ូលិស​ចាប់​ទៀត។

. ស៊ី​ឈ្នួល​ទិញ​អីវ៉ាន់​ក្នុង​ហាង​ឲ្យ

ចំ​ពោះ​ផលិត​ផល​មួយ​ចំនួន​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ហើយ​លក់​កំណត់​ចំនួន​មនុស្ស​ក្នុង​ម្នាក់​អាច​ទិញ​បាន​តែ​មួយ​។ បើ​អ្នក​ចង់​បាន​ផលិត​ផល​នោះ​ថែម​ទៀត​អ្នក​អាច​ប្រើ​សេវា​កម្ម​នេះ​បាន​ ដោយ​គេ​នឹង​ទៅ​តម្រង់​ជួរ​ដើម្បី​ទិញ​វា​មក​ឲ្យ​អ្នក​បន្ថែម​ទៀត។​តែ​ភាគ​ច្រើន​អ្នក​ដែល​ប្រើ​សេវាកម្ម​នេះ​គឺ​សុទ្ធ​តែ​ជា​អ្នក​លក់​ដូច​គ្នា​ ដែល​គេ​ចង់​បាន​ទំនិញ​ពី​ដៃ​គូរ​ប្រកួត​ប្រជែង​យក​មក​ធ្វើ​ប៉ាន់​ជា​ដើម។

. គ្រូ​បង្វឹក​សត្វ​ក្រពើ

អ្នក​បង្វឹក​សុនក​ បង្វឹក​ឆ្មា​ជៀស​ផ្លូវ​ ឥលូវ​នេះ​មក​ជួប​ជា​មួយ​អ្នក​បង្វឹក​ក្រពើ​ម្ដង។ គេ​គឺ​ជា​អ្នក​ដែល​ហ៊ាន​ប្រថុយ​ក្នុង​ការ​បង្វឹក​សត្វ​ក្រពើ​ដែល​កាច​សាហាវ​នៅ​តាម​សួន​សត្វ។ការ​សម្ដែង​យក​ក្បាល​ដាក់​ចូល​មាត់​ក្រពើ​នៅ​ប្រទេស​ថៃ​គឺ​មាន​ជា​ញឹក​ញាប់​តែ​តាម​បណ្ដា​ប្រទេស​នានា​មិន​សូវ​ជា​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ព្រោះ​គេ​យល់​ឃើញ​ថា​វា​ជា​អាជីព​មួយ​ដែល​គ្រោះ​ថ្នាក់​ខ្លាំង។

. ម៉ូដែល​អាក្រាត​កាយ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​លឺ​ពាក្យ​ថា​ Nude Model មក​ខ្លះៗ​ហើយ​មែន​ទេ? នេះ​គឺ​ជា​អាជីព​ចម្លែក​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ។ ពួក​គេ​ត្រូវ​អាក្រាត​កាយ​ដើម្បី​ឲ្យ​សិល្បករ​យក​ធ្វើ​ជា​គំរូ​ក្នុង​ការ​គូ​រូប​ដើម្បី​អោយ​រូប​គំនូរ​ចេញ​មក​ដូច​ពិតៗ​នោះ​ឯង។ អ្នក​ដែល​ប្រកប​អាជីព​នេះ​​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​តែ​ត្រូវ​មាន​ភាព​អត់​ធ្មត់​យ៉ាង​ខ្លាំង​ព្រោះ​ត្រូវ​អង្គុយ​យ៉ាង​យូរ​រាប់​ម៉ោង​ដោយ​មិន​កម្រើក​អ្វី​ឡើយ។

. អ្នក​សម្រេច​កាម​​ឲ្យ​សត្វ

នៅ​ពេល​ដែល​ត្រូវ​បង្កាត់​ពូជ​សត្វ​គេ​នឹង​ធ្វើ​ការ​យក​ទឹក​កាម​របស់​សត្វ​ឈ្មោល​ដើម្បី​ទៅ​បញ្ចូល​ជា​មួយ​សត្វ​ភេទ​ញី​ដើម្បី​បង្កាត់​ពូជ​គ្នា​។ ​ការ​ធ្វើ​បែប​នេះ​មាន​ជា​ទូទៅ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​សត្វ​​ផ្សេងៗ​មិន​ថា​គោ​ ជ្រូក​ ឬ​ សត្វ​ដទៃ​ជា​ច្រើន​ទៀត។

១០. អ្នក​បូម​បង្គន់​នៅ​តាម​ហាង​ធ្វើ​មាស

​​លោក​អ្នក​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា​អាជីព​នេះ​ប្លែក​ត្រង់​ណា? បូម​បង្គន់​នៅ​កន្លែង​ណា​ក៏​ដូច​តែ​គ្នា។ តែ​វា​មិន​មែន​ដូច​ដែល​អ្នក​គិត​ទេ​ព្រោះ​ថា​ហាង​ធ្វើ​មាស​ នៅ​ពេល​ដែល​ជាង​មាស​ធ្វើ​គ្រឿង​អលង្ការ​ហើយ​រួច​រាល់​ពួក​គេ​ក៏​នឹង​ទៅ​លាង​សម្អាត​ខ្លួន​ដោយ​លាង​កម្ទេច​មាស​ចេញ​ពី​ខ្លួន​។​ ចំណែក​អ្នក​បូម​បង្គន់​ត្រូវ​ទៅ​បូម​យក​កម្ទេច​មាស​ពី​ក្នុង​លូ​ដើម្បី​​ប្រមូល​យក​មក​លក់​វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ