សញ្ញាទាំង ១១ បញ្ជាក់​ឲ្យអ្នកដឹងថាគូ​ស្នេហ៍របស់អ្នកជាមនុស្សអាត្មានិយម កាន់តែ​ស្រលាញ់​កាន់​តែ​ហត់

ប្រសិនបើអ្នកមានអត្តចរិតបែបនេះ ឬបានជួបមនុស្សដែលមានចរិតប្រហាក់ប្រហែលគ្នាទៅនឹងចំណុចទាំងប៉ុន្មាននៅខាងក្រោមនេះ នោះគឺមានន័យថាអ្នក ឬគេជាមនុស្សដែលមិនទាន់ចេះស្រឡាញ់នរណាក្រៅពីខ្លួនឯងឡើយ!

១. បដិសេធ ឬគេចវេះមិនហ៊ានប្រឈមមុខនឹងបញ្ហា

នៅលើលោកយើងនេះគ្មានគូស្នេហ៍មួយគូណាដែលរលូន មិនធ្លាប់ជួបឧបសគ្គនោះទេ។ ច្បាស់ណាស់ថាប្រាកដជាមានបញ្ហាមិនថាតូច ឬធំដែលនឹងកើតមានឡើង។​ តែបើភាគីម្ខាងទៀតបង្ហាញមុខមកចំពោះតែពែលដែលមានក្តីសុខ សប្បាយរីករាយ មិនមានរូបរាងនៅពេលដែលយើងជួបទុកលំបាក ឬនៅជាមួយគ្នាមែនតែទាញឲ្យយើងធ្លាក់ទៅក្នុងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនខ្លាំងជាងមុន។ បើដូច្នេះមែនសូមកុំហៅមនុស្សបែបនេះថា “មនុស្សជាទីស្រឡាញ់អី” ព្រោះបេះដូងរបស់គេនៅទន់ខ្សោយខ្លាំងពេក ចក្ខុវិស័យរបស់គេនៅក្នុងជីវិតគូគឺត្រូវការតែភាពសប្បាយរីករាយមិនអាចក្តោបបេះដូងរបស់អ្នក​ឲ្យមានភាពកក់ក្តៅបានទេ។

២. មានទទួល តែមិនមានឲ្យ

ស្នេហារបស់អ្នកនឹងរលូនទៅបានល្អប្រសិនបើអ្នកគោរពសិទ្ធិស្មើភាពគ្នាទៅវិញទៅមក។ បើទៅស្រឡាញ់មនុស្សដែលគិតតែពីបាន មិនដែលឲ្យមកយើងវិញខ្លះ ពូកែតែចាំលាតដៃសុំឬសោះអង្គើយដាក់យើងនោះអ្នកច្បាស់ជាត្រូវហត់ចិត្តបន្តិចហើយ។ ព្រោះមនុស្សប្រភេទនេះគឺជាមនុស្សដែលអាត្មានិយម គំរិះ មិនព្រមលះបង់ឲ្យទៅអ្នកណានោះទេ។ បើអ្នកនៅតែបន្តជាមួយមនុស្សប្រភេទនេះអ្នកត្រូវតែជាបុគ្គលដែលត្រូវតែលះបង់រហូត។

៣. គិតខ្លួនឯង សម្រេច​តែខ្លួនឯង មិនខ្វល់ពីអ្នកដទៃ

មនុស្សដែលអាចស្មានចិត្តរបស់ភាគីម្ខាងទៀតបាននោះមានន័យថាគេធ្លាប់បានបើកចិត្តទទួលស្តាប់ពីតម្រូវការរបស់គ្នាទៅវិញទៅមករួចមកហើយ។ តែមនុស្សដែលតែងតែស្មានចិត្តគេខុស ធ្វើអ្វីក៏ខុសក្បួន នោះគឺមកពីគេមិនធ្លាប់យកចិត្តទុកដាក់ សង្កេត ឬចងចាំអ្វីដែលទាក់ទងនឹងភាគីម្ខាងទៀតសោះឡើយ។ បើអ្នកគិតចង់ស្រឡាញ់មនុស្សប្រភេទនេះត្រូវប្រៀបចិត្តទុកឲ្យបានច្រើន ព្រោះគេអាចធ្វើបានត្រឹមជាមនុស្សកំដរការអផ្សុក តែបើចង់ឲ្យមកធ្វើជាគូអនាគតដូចជារាងពិបាកបន្តិចហើយ។

៤. គ្មានភាពក្លាហាន មិនហ៊ានប្រឈមមុខនឹងការពិត

បើគេជាមនុស្សដែលមិនងាយភ្ញាក់រឭកខ្លួន ឬមិនដែលដឹងអ្វីទាល់តែសោះមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។  សូមត្រៀមចិត្តទុកឲ្យហើយទៅព្រោះអ្នកកំពុងតែស្រឡាញ់គេតែម្នាក់ឯង។ មនុស្សដែលចូលចិត្តធ្វើអ្វីបែបបន្លំៗ មិនច្បាស់លាស់គេចបញ្ហាមុខក្រោយ មនុស្សប្រភេទនេះជាមនុស្សដែលមិនទាន់ចេះស្រឡាញ់នរណាក្រៅពីខ្លួនគេនោះទេ។

៥. មិនហ៊ានក្នុងការនិយាយពីរឿងអនាគត

ដូចដែលគេធ្លាប់បាននិយាយថា “បច្ចុប្បន្នគឺសំខាន់បំផុត” តែសម្រាប់ជីវិតគូប្រសិនបើចង់ផ្ញើជីវិតជាមួយនរណាម្នាក់អស់មួយជីវិតក៏គួរតែនិយាយពីរឿងអនាគតជាមួយគ្នាខ្លះ។ ពុំនោះទេវាហាក់បីដូចជាអ្នកកំពុងតែស្រឡាញ់គ្នាបែបលេងសើច គ្រាន់តែកំដរអារម្មណ៍មួយពេល។ សូមកុំយកជីវិតរបស់អ្នកទៅផ្ញើជាមួយនឹងមនុស្សដែលគិតតែពីការសប្បាយទៅមួយថ្ងៃៗ។

៦. មនុស្សដែលចូលចិត្តនិយាយប្រៀបធៀប

អ្នកដែលចូលចិត្តនិយាយមើលងាយអ្នកដទៃរហូតក្លាយជាទម្លាប់ វាបង្ហាញឲ្យឃើញថាគេជាមនុស្សដែលចូលចិត្តលើកខ្លួនឯង ហើយនិយាយជាន់ពន្លិចអ្នកដទៃ។ ពេលខ្លះភាពជោគជ័យរបស់គេអាចបានមកដោយវិធីស្មោកគ្រោកទៀតផងក៏ថាបាន។ មនុស្សប្រភេទនេះគួរតែនៅឲ្យឆ្ងាយជាទីបំផុតព្រោះគេមិនត្រឹមតែមិនចេះស្រឡាញ់អ្នកណាហើយ គេក៏ជាមនុស្សដែលពិសពុលនិងគ្មានចិត្តមេត្តាដែរ។

៧. សម្ព័ន្ធភាពជាមួយអ្នកដទៃច្រើនតែមានបញ្ហា

ចំណុចនេះសង្កេតបានដោយងាយប្រសិនបើគេនៅមានសម្ព័ន្ធភាពជាមួយនឹងអ្នកដទៃបានធម្មតាដូចជា មិត្តភ័ក្តិកាលនៅរៀនជាមួយគ្នា អ្នករួមការងារ នោះគឺមិនអីទេ។ តែបើអ្នកបានដឹងមកខ្លះៗថាគេមានបញ្ហាជាមួយអ្នកនេះអ្នកនោះស្ទើតែគ្រប់គ្នារហូតមិនមានអ្នកណាសេពគប់ក្រៅពីយើង ថ្ងៃណាមួយគេក៏អាចនឹងព្រងើយកន្តើយដាក់យើងបានដូចគ្នាព្រោះគេជាមនុស្សដែល “មិនខ្វល់ពីអ្នកណាទាំងអស់ក្រៅពីខ្លួនឯង” ។

៨. ត្រូវការភាពផ្ទាល់ខ្លួនខ្លាំងពេក

នៅពេលដែលមានស្នេហាបុគ្គលម្នាក់ៗត្រូវតែកាត់បន្ថយភាពផ្ទាល់ខ្លួនរបស់ខ្លួនឯងចេញខ្លះ។ តែបើគេនៅធ្វើខ្លួនលាក់លៀមដូចជាមានអ្វីលាក់បាំងសូមកុំទៅស្រឡាញ់មនុស្សប្រភេទនេះនាំតែហត់ចិត្តទទេៗ។

៩. មិនចេះរៀបលំដាប់អ្វី​ដែលចាំបាច់

នឹកឃើញចង់ធ្វើអ្វីមុនក៏បាន មិនចេះរៀបចំឲ្យត្រូវទៅតាមដំណាក់កាលថាអ្វីដែលសំខាន់ ឬបន្ទាន់ជាង? ជីវិតរបស់គេនឹងមានតែរឿងរញ៉េរញ៉ៃមិនដាច់ស្រឡះ ព្រោះគេជាមនុស្សដែលធ្វើអ្វីតាមតែអំពើចិត្តខ្លួនឯង។

១០. មិនហ៊ានបើកចំហពីសម្ព័ន្ធភាពរវាងអ្នកនិងគេ

មនុស្សយើងស្រឡាញ់គ្នាក៏ត្រូវតែមានការប្រាប់អ្នកដទៃឲ្យដឹងខ្លះថា “យើងមានម្ចាស់បេះដូងហើយ” ។ យ៉ាងហោចណាស់ក៏ប្រាប់មិត្តភ័ក្តិជិតស្និទ្ធក្នុងក្រុមរបស់គេដែរ។ ការដែលសេពគប់គ្នាបែបលឹបលមិនបើកចំហឲ្យអ្នកណាដឹងទាល់តែសោះ នោះមានន័យថាគេមិនបានខ្វាយខ្វល់ពីអារម្មណ៍របស់អ្នកនោះទេ គឺគេគិតតែពីអារម្មណ៍ខ្លួនឯង។

១១. មិនបានស្រឡាញ់ដោយបេះដូង តែស្រឡាញ់ព្រោះហេតុផលផ្សេង

ស្រឡាញ់ព្រោះតែអាណិត ស្រឡាញ់ព្រោះតែថ្លោះធ្លោយមានកូនជាមួយគ្នា ស្រឡាញ់ព្រោះតែឪពុកម្តាយផ្សំផ្គុំ ស្រឡាញ់ព្រោះតែអ្នកដទៃប្រាប់ថាអ្នកសមគ្នា…។ បើមិនមែនជាស្នេហាដែលកើតចេញពីបេះដូង យ៉ាងណាក៏ដោយនេះគឺមិនមែនជាស្នេហាពិតប្រាកដនោះទេ វាគ្រាន់តែជាការសំឡឹងឃើញផលប្រយោជន៍ព្រោះម្នាក់ៗគិតចង់តែរកអ្វីដែលល្អមកបំពេញតម្រូវការឲ្យខ្លួនឯងតែប៉ុណ្ណោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក