ម្ហូប​កូរ៉េ ១៥ មុខ​ពេញ​និយម​បំផុត គ្រាន់​ឃើញ​ស្រក់​ទឹក​មាត់! ធ្លាប់​បាន​សាក​ប៉ុន្មាន​មុខ​ហើយ?

ពេល​ដែល​និយាយ​ពាក្យ​ថា ប្រទេស កូរ៉េ ខាងត្បូង ជឿ​ថា​ប្រិយ​មិត្ត​ នឹង​នឹក​ឃើញ​មុន​គេ​ដល់​ក្រុម​ចម្រៀង ឬ​តារា​សម្ដែង​ដែល​ល្បី​ៗ មាន​រូប​សម្រស់​ស្អាត ក៏​ដូច​ជា​ខ្សែ​ភាព​យន្ដ​ដែល​ល្អមើល​មាន​គុណ​ភាព។ តែ​ក្រៅ​ពី​នេះ ប្រទេស​កូរ៉េខាងត្បូង ក៏​មាន​របស់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដូច​ជា​កន្លែង​ដើរ​កម្សាន្ត​មាន​ទេស​ភាព​ស្រស់​បំព្រង​គួរ​ឲ្យ​ចង់​គយគន់ ជា​ពិសេស​ម្ហូប​អាហារ​ដែល​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង។

១ បាយ​ក្រឡុក​ជាមួយសាច់ និង​បន្លែ

Bibimbap គឺ​ជា​មុខ​ម្ហូប​ដែល​ល្បី​មួយ​ប្រចាំ​ប្រទេស កូរ៉េ ដែល​យើង​ស្គាល់​ថា ជា​បាយ​ក្រឡុក​ជាមួយ​បន្លែ​ និង​សាច់​ផ្សេងៗ។ ជាទូទៅ​គេ​ញ៉ាំ​ បាយ ជា​មួយបន្លែឆារួចដូចជា សណ្ដែក ត្រសក់ ការ៉ុត ផ្សិតខ្មៅ សាច់ជ្រូកឆា និងពងមាន់ លាយ​ជាមួយ​ទឹក​ជ្រលក់ហិរកូរ៉េ។

២ បាយ​ខ្ចប់​​សារ៉ាយ

Gimbap ក៏​ជា​ម្ហូប​ កូរ៉េ មួយ​ដែល​គេ​និយម​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​មាន​រស​ជាតិ​ឆ្ងាញ់ និង​ងាយ​ស្រួល​ធ្វើ​។ ដោយ​គ្រាន់​តែ​លាយ​បាយ​ជាមួយ​ប្រេង​ល្ង​បន្ដិច រួច​យក​មក​មូល​ខ្ចប់​ជាមួយ​សារ៉ាយ និង​ដាក់​ការ៉ុត ត្រសក់ សាច់ក្ដាម ពង​ទា ឬ​ត្រី​ធូណា កំប៉ុង អាច​ញ៉ាំ​បាន​ហើយ។

៣ ស៊ុប គីមឈី

គ្រាន់តែ​លឺ​ក៏​ស្រក់​ទឹក​មាត់​ដែរ ព្រោះ​ស៊ុប​នេះ ពិត​ជា​មាន​រស​ជាតិ​ឆ្ងាញ់ ដោយ​ចម្អិន​ជាមួយ​ គីមឈី សាច់ជ្រូក និង​តៅហ៊ូ ក្ដៅ​ហ៊ុយៗ សាក​ទៅ​មិន​ខក​បំណង​ទេ។

៤ សាច់ជ្រូកបីជាន់អាំង ជាមួយ​សាលាដ

ជាធម្មតា Samgyeopsal ឬ​សាច់​ជ្រូក ៣ ជាន់​អាំង​ជាមួយ​សាលាដ​ គឺ​គេ​ច្រើន​ញ៉ាំ​ក្លែម​ជា​មួយ​ស្រា Soju (ស្រា​អង្ករ​កូរ៉េ)។ ហើយ​ភាគ​ច្រើន គេ​ញ៉ាំ​អាហារ​មួយ​មុខ​នេះ នៅ​ពេល​ដែល​ជួប​ជុំ​គ្នា​ចេញ​ពី​ធ្វើ​ការ ឬ​ពេល​ដែល​ត្រូវ​និយាយ​រឿង​ក្នុង​ចិត្ត។

៥ នំ​ផេន​ខេក​រស​ជាតិ​គ្រឿង​សមុទ្រ

Haemul Pajeon  គឺ​ជាប្រភេទ​អាហារ​ដែល​ធ្វើ​ពី​ម្សៅ​លាយ​ជាមួយ​ ស្លឹក​ខ្ទឹម ខ្ទឹម​បារាំង គ្រឿង​សមុទ្រ​ផ្សេងៗ ជា​ពិសេស មឹក រួច​យក​ទៅ​ចៀន។ ភាគច្រើន គេ​ចូល​ចិត្ត​ញ៉ាំ​ អាហារ​មួយ​នេះ នៅ​រដូវភ្លៀង ជាមួយ​  Makgeolli  (​ស្រា​អង្ករ​ម៉្យាង​របស់​ កូរ៉េ)។

៦ មាន់​បំពង​ហឹរ

ជា​​ការ​ពិត​ណាស់ មាន់​បំពង​ប្រទេស​ណា​ ក៏​មាន​លក់​ដែរ តែ​ទាស់​ត្រង់​ថា​ មាន់​បំពង​កូរ៉េ គឺ​មាន​រូបមន្ត​ពិសេស​ដែល​ធ្វើ​ឲ្យ​រស​ជាតិ​ប្លែក​ឆ្ងាញ់​ពី​គេ។ ជា​ពិសេស​មាន់​បំពង​ហឹរ​តែ​ម្ដង ដែល​មាន​រសជាតិ​ផ្អែម​ ហឹរ ប្រៃ​បន្តិច​តែ​​ឆ្ងាញ់​ខ្លាំង។

៧ Tteokbokki

នំ​ម្សៅ​អង្ករ​កូរ៉េ ឬតុបុកគី ជា​មុខ​ម្ហូប​ដែល​ល្បី​​នៅ​កូរ៉េ ហើយ​ភាគ​ច្រើន​ យើង​ក៏​ធ្លាប់​បាន​ឃើញ​ក្នុង​រឿង​ភាគ​ដែរ។ វា​ក៏​ជា​មុខ​ម្ហូប​កូរ៉េ​មួយ​ដែល​ងាយ​ស្រួល​ធ្វើ​ ដោយ​​ ប្រិយមិត្ត​ អាច​រក​ទិញ​នំ​ម្សៅ​អង្ករ​កូរ៉េ នេះ​នៅ​តាម​ផ្សារ​ទំនើប​នានា ដែល​នៅ​ជិត​ផ្ទះ រួច​ស្ងោរ​កូរ​ដាក់​គ្រឿង ​ជា​មួយ​ពង​មាន់ ប្រហិត​ត្រី​កូរ៉េ ​ប្រហិត​ផ្សេងៗ ទៀត​ក៏​បាន ញ៉ាំ​ជាមួយ មីហឹរ​ទៀត​កាន់​តែ​កប់។​

៨ សាច់ក្រក​ឈាម​ជ្រូក​​កូរ៉េ

Soondae គឺ​ជា​សាច់​ក្រក​​បែប​កូរ៉េ របៀប​ធ្វើ​ក៏​មិន​ខុស​ពី​សាច់​ក្រក​ខ្មែរ​ដែរ គ្រាន់​តែ​ចំណុច​​ខុស​គ្នា​គឺ​ គ្រឿងផ្សំ​ប៉ុណ្ណោះ តែ​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សាច់​ក្រក​នេះ​មាន​រស​ជាតិ​ប្លែក ឆ្ងាញ់​ខ្លាំង។ ដោយគ្រឿង​សម្រាប់​ញាត់​គឺ មាន​គុយ​ទាវ ស្ពៃ​បូកគោ ការ៉ុត ស្លឹកខ្ទឹម សាច់ចិញ្ច្រាំ និង​ឈាម​ជ្រូក។

៩ ឆាមឹកហឹរ

អ្នក​ចូល​ចិត្ត​ហឹរ និង​មឹក​ពិត​ជា​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​Nakji Bokkeum ជា​អាហារ​ដែល​ឆា​ផ្សំ​គ្រឿង​មួយ​ម្ទេស​ហឹរ​ខ្លាំង ញ៉ាំ​ជា​មួយ​កូកា ឬ​ទឹក​ក្រូច​ដែល​មាន​ជាតិ​ហ្គាស​ច្រើន​ អែម​តែ​ម្ដង។

១០ គុយ​ទាវ​/មីត្រជាក់

ធ្លាប់​តែ​ញ៉ាំ​គុយទាវ​ក្ដៅ តែ​ Mul-Naengmyeon ជា​គុយ​ទាវ​ត្រជាក់​ប្លែក​របស់​កូរ៉េ ដោយ​គេ​ញ៉ាំ​ជា​មួយ​ទឹក​ស៊ុប​ដែល​កក​ដូច​ទឹកកក​ ញ៉ាំ​ខែ​ក្ដៅ​គឺ​សក្ដិ​សម​បំផុត។

១១ មីខ្មៅ

ម្ហូប​មួយ​មុខ​នេះ ពិត​ជា​ល្បី នៅ​ប្រទេស​ កូរ៉េ បើ​និយាយ​ពី​របៀប​ធ្វើ​គឺ​ប្រហាក់​ប្រហែល​​នឹង​មី​ឆា​ដែរ។ ដោយ​គ្រាន់​តែ​បន្លែ​ដែល​ឆា​ទុក​ស្រោច​លើ​មី គេ​ដាក់​ខ្ទឹម​បារាំង ដំឡូង​បារាំង ស្ពៃក្ដោប ឆា​លាយ​ជា​មួយ​សាច់​ជ្រូក​ចិញ្ច្រាំ​ និង​គ្រឿង​មី​ខ្មៅ (black bean paste)។

១២ ស៊ុប​តៅ​ហ៊ូ​ហឹរ

Sundubu Jjigae វា​ស្រដៀង​នឹង​ស៊ុប គីមឈី ដែរ រស់​ជាតិ​ស្រដៀង​គ្នា​គ្រាន់​តែ​ហឹរ​ជាង និង​គ្រឿង​ផ្សំ​ធំ​ប្ដូរ ពី គីម​ឈី​ មក​ជា​តៅហ៊ូ និង​មាន​ថែម​ផ្សិត​បន្តិច​ឆ្ងាញ់​តែម្ដង។

១៣ ​សាច់​អាំងកូរ៉េ

Bulgogi និយាយ​ទៅ​វា​ស្រដៀង​នឹង​ឆា​សាច់​គោ​ដែរ តែ​គ្រាន់​តែ​​ធ្វើ​តាម​​បែប​កូរ៉េ។ ដោយ​ដំបូង​កិន​គ្រឿង​ផ្សំ​ចូល​គ្នា​មាន​ដូច​ជា ខ្ទឹមបារាំង ខ្ទឹម​ស ស្លឹក​ខ្ទឹម ស្ករ​ត្នោត ម្រេច ទឹក​ស៊ី​អៀវ ប្រេង​ល្ង ហើយ​យក​មក​ប្រឡាក់​ជា​មួយ​សាច់គោ​ដែល​ហាន់​រួច​។ បន្ទាប់​មក​ឆា​ជាមួយ​ខ្ទឹម​បារាំង គឺ​រួចរាល់។​​

១៤ នំ​ចៀន​ផ្អែម

Hotteok គឺ​ជា​នំ​ចៀន​ផ្អែម​បែប​កូរ៉េ​ឆ្ងាញ់​ជាប់​មាត់ និង​មាន​ស្នូល​ធ្វើ​ពី​ស្ករ​ត្នោត ជា​មួយ​គ្រាប់​ធញ្ញជាតិ​។ ចំណុច​ពិសេស​របស់​នំ​នេះ នៅ​ពេល​ដែល​យើង​ហែក​វា ឬ​ខាំ​ញ៉ាំ​វា​នឹង​ចេញ​ស្នូល​ខាប់ៗ ពណ៌​ត្នោត​ឃើញ​ហើយ​ស្រក់​ទឹក​មាត់។ ​

១៥ ស៊ុប​នំ​ម្សៅ​អង្ករ

Tteokgukជា​ម្ហូប​ពេញ​និយម​ខ្លាំង​មួយ​ដែរ ភាគ​ច្រើន​គេ​ញ៉ាំ​ជុំ​គ្រួសារ​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី។ វា​ជា​ស៊ុប​ដែល​ធ្វើ​ពី​នំ​ម្សៅ​អង្ករ និង​មាន​បន្ថែម​នូវ ពង​មាន់​ សារាយ និង​សាច់​ជ្រូក ឬ​សាច់គោ។

តើ​ប្រិយ​មិត្ត​ភ្លក់​បាន​ប៉ុន្មាន​មុខ​ហើយ​ក្នុង​ចំណោម​ម្ហូប​ដែល​រៀប​រាប់​ខាងលើ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ