សុទ្ធតែរបស់មានក្នុងផ្ទះ! គ្រឿងផ្សំសាមញ្ញាៗ ជួយឲ្យសក់ដុះលឿន រឹងមាំស្អាតទាក់ទាញ

ជឿថា នរណាក៏ប្រឈមមុខជាមួយនឹងបញ្ហាសក់ជ្រុះដែរ ហើយខ្លះទៀតសក់ជ្រុះរហូត តែមិនងាយដុះវិញរាប់ខែដុះបានតែបន្ដិច ឃើញហើយ សេដ តែម្ដង។ តែឈប់ពិបាកចិត្តទៀតទៅ មានវិធីងាយៗ ចំនួន ២ សម្រាប់ជួយឲ្យសក់ដុះបានលឿន ក្រាស់ហើយមានទម្ងន់ស្អាត។ រីឯគ្រឿងផ្សំក៏មិនពិបាករកទិញប៉ុន្មានដែរ ខណៈប្រិយមិត្តខ្លះ មានទិញដាក់ក្នុងផ្ទះជាប្រចាំទៀតផង។ តោះទៅមើលទាំងអស់គ្នាថាជាអ្វី?

 ១ ទឹកអង្ករ

ប្រិយមិត្តអាចជ្រើសយកប្រភេទអង្ករអ្វីក៏បាន ឲ្យតែជាអង្ករ កន្លះចានគោម។ បន្ទាប់មកត្រូវយកទៅលាង ទឹកស្អាតសិន ដោយទឹកទី ១ យើងចាក់ចោល តែបើមិនចង់ចាក់ចោលក៏បាន ប្រសិនបើផ្ទះប្រិយមិត្តមាន ដាំដើមឈើ ឬរុក្ខជាតិផ្សេងៗ អាចយកទៅស្រោចវាបាន ព្រោះទឹកអង្ករនឹងជួយឲ្យដើមឈើលូតលាស់បានល្អដែរ។ បន្ទាប់មកទៀត យកអង្ករដែលលាងរួចទៅត្រាំទឹក ច្របាច់ និងត្រដុសអង្ករខ្លាំង ធ្វើបែបនេះប្រហែលជា ១០ ទៅ ១៥ នាទី កុំខ្ជិលឲ្យសោះបើចង់ស្អាត រួចចាំចាក់អង្ករចេញទុកតែទឹក។

បន្ដមកទៀត យើងយកក្រូចថ្លុង បើគ្មានយកក្រូចធម្មតាក៏បាន ចិតយកសម្បក ហើយយកទៅដាក់ក្នុង ទឹកអង្ករដែលធ្វើមុននោះ ហើយដាក់ដាំពី ១០ ទោ ១៥ នាទី។ ក្រោយដាំរួច ប្រិយមិត្ត ត្រូវចាក់ចូលកែវមានគម្របសម្រាប់បិទ រួចទុកវាចោលនៅកន្លែងងងឹត ឬត្រជាក់ តែកុំដាក់ក្នុង ទូទឹកកក។ ចាំមួយសប្ដាហ៍ ចាំយកវាចេញមក រួចលាង ម៉ាស្សា ឬដូចអប់សក់ បន្ទាប់ពីកក់សក់រួច។ បញ្ជាក់ ទាល់តែធ្វើឲ្យទៀងទាត់ជាប្រចាំ ១ សប្ដាហ៍ ១ ដង ឬ ២ ដងទើបឃើញលទ្ធផល។

២ ទឹកខ្ទឹមបារាំង

ជាដំបូងយកខ្ទឹមបារាំងមកបកសម្បកឲ្យស្អាត រួចចិតជាដុំតូចៗ ឬបន្ទះស្ដើងៗ។ បន្ទាប់មកយកទៅកិនក្នុងម៉ាស៊ីនទឹកក្រឡុកឲ្យម៉ត់។ រួចយកទឹកខ្ទឹមបារាំងដែលកិនរួចយកចាក់ចូលក្នុងកន្ដ្រង ដោយត្រងយកតែទឺកបានហើយ។ បន្ដមកទៀត យកទឹកនោះមកលាបលើសក់ និងស្បែកក្បាលឲ្យសព្វ រួចទុកចោល ៤០ នាទី ចាំលាងសម្អាតចេញ។ ប្រសិនបើ ប្រិយមិត្តចង់ឆាប់ឃើញលទ្ធផលគឺត្រូវធ្វើ ២ ដងក្នុងមួយសប្ដាហ៍។

សម្រាប់ទឹកខ្ទឹមបារាំង ក្រៅពីរបៀបខាងលើ ប្រិយមិត្តក៏អាចធ្វើតាមរបៀបមួយនេះដែរ ដោយចាក់ទឹកក្ដៅឧណ្ហៗ ១ លីត្រ ចូលចានគោម រួចចាក់ទឹកខ្ទឹមបារាំងកិនរួច ១ ស្លាបព្រាបាយ។ បន្ទាប់ពីកក់សក់ស្អាត យកទឹកមួយចាន់គោមនោះ មកចាក់លាងសម្អាតតិចៗ​ លើសក់ រហូតដល់អស់ ហើយញី និងម៉ាស្សា លើក្បាលតិចៗ ជាការស្រេច។ មិនខុសពីរបៀបខាងលើ បើចង់ឆាប់ឃើញលទ្ធផលគឺត្រូវធ្វើ ២ ដងក្នុងមួយសប្ដាហ៍។

ចង់បានសក់ស្អាត កុំភ្លេចសាកល្បងទាំងអស់គ្នាណា៎! តែបញ្ជាក់បន្ដិចណា ប្រសិនបើប្រិយមិត្ត ជាមនុស្សមានប្រតិកម្ម ឬងាយប្រតិកម្ម គួរតែពិភាក្សាជាមួយអ្នកមានជំនាញសិនមុនសាកល្បង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ