ទំនេរ​នៅ​ផ្ទះ​ សាក​ធ្វើ​បង្អែម​ផ្លែ​ឈើ​​​ស្រស់​ងាយៗ តែ​ប្លែក​អារម្មណ៍ ៣មុខនេះ

ជឿ​ថា​ បច្ចុប្បន្ន​នេះ នៅ​តែ​មាន​អ្នកខ្លះ​រៀន​នៅ​ផ្ទះ និង​ធ្វើ​ការ​ពី​ផ្ទះ​ដូច​គ្នា ហើយ​​ចេះតែ​ឃ្លាន​ចង់​រក​អ្វី​ញ៉ាំ​ប្លែកៗ មិន​ឈប់​។ ថ្ងៃ​នេះ​ដែរ អេតមីន មាន​បង្អែម​ ៣ មុខ​ដែល​ងាយ​ធ្វើ​ និង​សុទ្ធ​សឹង​តែ​ធ្វើ​ចេញ​ផ្លែ​ឈើ ធា​នា​ឆ្ងាញ់​ជាប់​ចិត្ត​។

១ ​យ៉ាអួរ​​ជាមួយ​ផ្លែ​ឈើ

មួយ​នេះ​គឺ​ងាយ​ស្រួល​មែន​ទែន ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់ តែ​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​មិន​ចាប់​អារម្មណ៍​។ គ្រាន់​តែ​ទិញ​​យ៉ាអួរ​រស់​ជាតិ​ធម្មតា​​​ ១​ ទៅ ២ កំប៉ុង ​ តាម​ចំនួន​អ្នក​ដែល​ត្រូវ​ញ៉ាំ និងផ្លែ​ឈើ​ផ្សេងៗ​ ​ដូចជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​ស្វាយ​ ស្រកា​នាគ​ ចេក ជា​ដើម។ បន្ទាប់​មក​ចិត​ដាក់​ រៀប​ចូល​ចាន​ឲ្យ​ស្អាត ហើយ​ស្រោច​យ៉ាអួរ​ ពី​លើ​ជា​ការ​ស្រេច​។

២ ចាហួយ​ផ្លែ​ឈើ

គ្រឿង​ផ្សំ៖

  • ផ្លែឈើ ​អាច​ជ្រើស​បាន​ដូច​ជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​ស្វាយ​ ស្រកា​នាគ​ ( ឬ​អាច​ដាក់​តាម​ចំណូល​ចិត្ត​ក៏បាន តែ​ត្រូវ​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ ទើប​ឆ្ងាញ់)
  • ម្សៅ​សម្រាប់​ធ្វើ​ចាហួយ
  • ស្ករ​ស
  • ខ្ទិះ​ដូង​
  • ​អំបិល​បន្តិច​

វិធី​ធ្វើ​៖

យក​ផ្លែ​ឈើ​ដែល​អ្នក​ទិញ​រួច​មក​កាត់​ជា​ដុំ​តូចៗ ឬ​កាត់​តាម​ស្ទីល​ដែល​ចង់​បាន ហើយ​ទុក​មួយ​ឡែក។ យក​ទឹក​ដាក់​ចូល​ឆ្នាំង​ប្រហែល​ ១ លីត្រ ឬ​កន្លះ​លីត្រ ដាក់​ម្សៅ​ចាហួយ​ចូល និង​ស្ករស​​ល្មម បើ​ចូល​ចិត្ត​ផ្អែម​ដាក់​ច្រើន បើ​មិន​ចូលចិត្ត​ដាក់​បន្តិច​ ដាក់​អំបិល​បន្តិច​ផង។ រួច​ដាក់​ដាំ​​ទឹក​នោះ​ឲ្យ​ពុះ​ ​ទុក​ត្រជាក់​បន្តិច​បន្ទាប់មក​ចាក់​ចូល​កែវ​ថ្ម​តូច​ៗ ឬ​ប្រអប់​ពុម្ព​​ ដាក់​ផ្លែ​ឈើ​កាត់​ហើយ​ចូល (ចំណាំ​ត្រូវ​ចាក់​​ទឹក​ចាហួយ​ឲ្យ​លិច​ផ្លែ​ឈើ)។ បន្ទាប់​មក​ទៀត​ កូរ​ខ្ទិះ​ដូង ​ជា​មួយ​ម្សៅ​ចាហួយ ដាក់​ស្ករស​​ល្មម​ និង​អំបិល​បន្តិច​រួច​ដាំ​ឲ្យ​ពុះ​ដូច​គ្នា ពេល​ត្រជាក់​បន្តិច​ ដួស​យក​ទៅ​ស្រោច​ពីលើ​ចាហួយ​ដែល​ធ្វើ​ទុក​មុន​នោះ គឺ​រួច​រាល់​។ ​ ​​​

Toast ផ្លែ​ឈើ និង​សាំង​វិច​ផ្លែឈើ

គ្រឿង​ផ្សំ៖

  • Heavy cream (អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ទំនើប​)
  • ផ្លែឈើ ​អាច​ជ្រើស​បាន​ដូច​ជា ស្ដ្រប៊ឺរី ឃីវី ផ្លែប៊ឺរី​​ ​ក្រូច​ ( ឬ​អាច​ដាក់​តាម​ចំណូល​ចិត្ត​ក៏បាន តែ​ត្រូវ​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ ទើប​ឆ្ងាញ់)
  • ស្ករស
  • នំប៉័ង ៤ ជ្រុង
  • ពងមាន់ (ដាក់​ក៏​បាន​អត់​ក៏​បាន​ តាម​ចំណង់​ចំណូល​ចិត្ត)​

វិធី​ធ្វើ​៖

​យក​ផ្លែ​ឈើ​ដែល​អ្នក​ទិញ​រួច​មក​កាត់​ជា​​បន្ទះ​ស្ដើង​ល្មម ​ហើយ​ទុក​មួយ​ឡែក។ បន្ទាប់មក​យក​ Heavy cream ចាក់​ដាក់​ចាន​ជ្រៅ ​រួច​យក​ប្រដាប់​វ៉ៃ​​មក​វ៉ៃ​ឲ្យ​ឡើង​​ខាប់​ (​វ៉ៃ​បណ្ដើរ​ដាក់​ស្ករ​ស​ចូល​បណ្ដើរ) ។ សម្រាប់​ Toast ផ្លែ​ឈើ ជា​ដំបូង​​យក​នំប៉័ង​ទៅ​ចៀន​សិន ជាមួយ​ពង​មាន់ រួច​យក​គ្រីម​មក​លាប​ពីលើ មិន​លាប​ក៏​បាន​ រួច​រៀប​ដាក់​ផ្លែ​ឈើ គឺ​អាច​ញ៉ាំ​បាន​ហើយ។ បើ សាំង​វិច​ផ្លែឈើ​វិញ​ គ្រាន់​តែ​យក គ្រីម ដែល​ធ្វើ​រួច​យក​មក​លាប​ពី​លើ​នំប៉័ង​ឲ្យ​ច្រើន ( នំប៉័ង​គួរ​​​តែ​កាត់​គែមៗ ចោល​ទើប​ឆ្ងាញ់)​ រៀប​ដាក់​ផ្លែ​ឈើ គឺ​អាច​ញ៉ាំ​បាន​ដូចគ្នា។​​​​

មែន​ទែន​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ឈើ ហើយ​ចង់​បាន​អារម្មណ៍​ថ្មី​កុំ​រំលង​ណា សាក​មើល​ទាំង​អស់​គ្នា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ