ធ្លាប់ឆ្ងល់ទេម៉េចបានញ៉ែ​គេមិនដែលបាន? ៥ ចំណុច​នេះ​ហើយ​ជា​អ្វីដែលបុរសតែងខុស​ពេល​ចែចង់នរណាម្នាក់

ប្រិយមិត្តធ្លាប់គិតបែបនេះ ឬ អត់ថា ប្រសិនបើយើងចែចង់នរណាម្នាក់ដោយការនិយាយ ឬធ្វើបែបនេះ មនុស្ស​ស្រីប្រាកដជាចូលចិត្ត? តែនៅពេលដែលអនុវត្តផ្ទាល់លទ្ធផលបែរជាខុសស្រឡះពីការគិតទុកទៅវិញ  ហើយ​អ្នក​បានតែមកសួរខ្លួនឯងថា “ តើយើងបានធ្វើអ្វីខុស?  ហេតុអីបានជាយើងចែចង់មនុស្សស្រីម្នាក់នេះមិនបាន?  “ 

អ្នកនឹងគ្មានថ្ងៃដឹងនោះទេថាហេតុផលពិតប្រាកដគឺជាអ្វី ព្រោះអ្នកគិតថាអ្វីដែលអ្នកនិយាយ អ្វីដែល​អ្នក​ធ្វើគឺ វាល្អ និងត្រឹមត្រូវ។ ថ្ងៃនេះ​​​ Admin នាំយកចំណុចខុសឆ្គង ៥ យ៉ាង​ដែល​បុរសៗ​តែងតែធ្វើខុស​ដោយមិន​ដឹងខ្លួនពេល​ចែចង់មនុស្សស្រី ចង់ដឹងថាមានអ្វីខ្លះយើងមកមើលទាំងអស់គ្នា ៖

១ ចាប់អារម្មណ៍គេពេក

​វាពិតជារឿងត្រឹមត្រូវហើយដែលយើងផ្តល់ការចាប់អារម្មណ៍លើនរណាម្នាក់ ជាពិសេស​នៅពេល​ដែលយើង​កំពុងតែ​ចែចង់គេ  ក៏ប៉ុន្តែ​បើអ្នក​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅលើ​គេខ្លាំង​ជ្រុល​ពេកវា​នឹងធ្វើឲ្យ​ភាពទាក់ទាញក្នុង​ខ្លួន​អ្នកថយចុះ  គេងាយនឹងប៉ាន់ស្មានពីគោលបំណងរបស់អ្នកបានដោយងាយ។

អ្នកខ្លះផ្ញើសារ​ទៅគេម្តងហើយគេមិនទាន់ឆ្លើយតប​ក៏បន្តផ្ញើទៅ​ទៀត​ដូចជា “កំពុងធ្វើអីម៉េចមិនតបមកវិញ?  ឥឡូវ​ហ្នឹង​ដូចជា​ស្ងាត់​ដល់ហើយ អត់ឃើញ​ទាក់ទងមកសោះ!    ធុញខ្ញុំហើយមែនទេបានមិនចង់និយាយ?  ។ល។  “

ពេលខ្លះការ​ដែលគេ​មិន​បាន​ចូលទៅអានសារ ឬអានហើយ​មិនបានឆ្លើយ​​តប​ មក​ពីគេរវល់ការងារ បើ​អ្នក​គិត​តែផ្ញើសារ​ដដែលៗពេក គេអាចនឹង​គិត​ថាអ្នក​ទំនេរជ្រុល ឬ​អាច​នឹង​ធ្វើ​ឱ្យ​គេធុញអ្នកពិតមែនក៏ថាបាន។

២ អ្នកធ្វើខ្លួនដូចជាទៅសុំគេ

មនុស្ស​មួយចំនួនតែងតែ​ប្រើវិធីចូលទៅទាក់ទង​គេបែបលក្ខណៈលន់តួដូចជា “​​ អ្នក​មើល​ទៅ​ស្រស់ស្អាត​ដល់​ហើយ ខ្ញុំ​សុំស្គាល់​ផង​បាន​ទេ?   តើ​ខ្ញុំរំខាន​អ្នក​ឬអត់?  តើអ្នកល្មមអាចមានពេលទំនេរនិយាយជាមួយខ្ញុំបានទេ?  តើអ្នក​ត្រូវការ​អ្នកមើលថែទេ?  ខ្ញុំ​ព្រម​ធ្វើគ្រប់យ៉ាង​ឲ្យ​តែ​អ្នក​ស្រឡាញ់​ខ្ញុំ …  ”

ចង់ប្រាប់ថាសូមឈប់ធ្វើបែបនេះទៅ​ ព្រោះវា​ធ្វើឲ្យ​គេមើល​មក​អ្នក​ដូចជា​មិនមាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទាល់​តែ​សោះ ។​  ប្រិយមិត្តសាក​គិតត្រឡប់​មកវិញថាបើ​យើងជា​មនុស្សស្រី ហើយមាន​បុរសពីរនាក់មក​ចែចង់ក្នុងពេលតែមួយ ម្នាក់​មកបែបលក្ខណៈអង្វរលន់តួ និងម្នាក់ទៀតមកបែបមានទំនុកចិត្ត​ មានចំណុច​គួរ​ឱ្យ​ចង់​សិក្សា​ស្វែងយល់​ច្រើន តើ​អ្នក​នឹង​ជ្រើស​យក​ម្នាក់ណា?  ចម្លើយគឺប្រាកដជាអ្នកទីពីរហើយ​មែន​អត់?​ ដូច្នេះ​សូម​កុំទម្លាក់​តម្លៃខ្លួន​ឯង​ដើម្បីតែនរណាម្នាក់ តែ​ត្រូវធ្វើ​ខ្លួន​ឲ្យមានសមត្ថភាព និង​គួរ​ជាទី​ចាប់អារម្មណ៍​វិញល្អជាង។

៣ សារភាពថាស្រឡាញ់លឿនពេក

អ្នកខ្លះ​ទើបតែ​ជជែក​ជាមួយគ្នា​បាន​ពីរ​ថ្ងៃ​ក៏​ប្រាប់ថា​ស្រឡាញ់គេ។ ពាក្យថា​ឃើញ​ភ្លាមស្រឡាញ់ភ្លែតវាមានពិតមែន តែអ្នកក៏មិន​គួរទៅ​សារភាព​ប្រាប់​គេ​លឿន​ពេក​ដែរ គេ​ប្រាកដ​ជា​មិន​មក​រំភើបជាមួយ​ពាក្យ​សារភាព​របស់មនុស្ស​ដែលទើប​តែឆាត​ជាមួយ​គ្នាមិនទាន់ស្គាល់ពីអត្តចរិកគ្នាច្បាស់លាស់នោះទេ។ ​ ផ្ទុយទៅវិញ គេប្រាកដ​ជាគិតថា​អ្នកប្រហែល​ជាធ្វើបែបនេះ​ដាក់​មនុស្សស្រី​គ្រប់គ្នា​ដែល​អ្នក​បាន​ឆាត​ជាមួយ។

៤   និយាយរឿងដែលមិនគួរនិយាយ

រឿងមួយ​ចំនួនដែលអ្នកមិនគួរនិយាយពេលដែលចែចង់នរណាម្នាក់មានដូចជា​ “ ការសួរនាំពីសង្សារចាស់គេ   និយាយ​ពីសាសនា នយោបាយ ឬ​ និយាយរិះគន់​នរណាម្នាក់ឲ្យ​គេស្តាប់ជាដើម”។ ពាក្យសម្តី​គឺជាអាវុធ​មុខពីរ​ដូច្នេះអ្នក​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​បុគ្គល​ដែលមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ ពេលខ្លះអ្នកអាចទៅនិយាយប៉ះពាល់ដល់បុគ្គលដែលគេចូលចិត្ត ឬ ប៉ះពាល់ដល់​ផ្លូវចិត្តគេ​ដោយមិន​ដឹង​ខ្លួន​ក៏ថា​បាន។

៥ មិនដឹងខ្លួនថាត្រូវគេបដិសេធ

ចំណុចនេះ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ចែចង់​មនុស្ស​ស្រី។ អ្នកត្រូវមើលចង្វាក់​ពេល​វេលាឲ្យ​បានល្អ មិនមែនគិតតែ​ពីទម្លាក់​យុទ្ធសាស្ត្រ​ក្នុង​ការញ៉ែ​គ្រប់​ពេល​នោះទេ។

បើគេ​ចាប់​ផ្តើម​សួរ​មួយម៉ាត់​ឆ្លើយ​មួយ​ម៉ាត់ លែង​ស៊ូវ​ចង់​និយាយ​ជាមួយ អ្នកត្រូវដឹង​ថាគេ​កំពុងតែ​មិន​ពេញចិត្ត​នូវអ្វីដែល​អ្នក និងគេកំពុងតែជជែកគ្នា​  ឬគេអាចនឹងបដិសេធ​អ្នករួចជាស្រេចហើយ។

ដូច្នេះ​អ្នក​ត្រូវ​តែ​ឆាប់​ដក​ខ្លួនវិញឲ្យ​ហើយ​ព្រោះយ៉ាង​ហោចណាស់​ អ្នក​និង​គេក៏​អាច​នៅជា​មិត្ត​និង​គ្នាបាន គ្រាន់បើជាង​ឲ្យ​គេធុញ​អ្នក ហើយ​ផ្តាច់​ទំនាក់​ទំនង​ទៅតែ​ម្តង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។