មនុស្ស​ប្រុសមាន ៥ ចំណុច​នេះ​មិនគួរ​យក​មក​ធ្វើ​ជា​ឪពុក​របស់​កូន​អ្នក​ឡើយ

បើ​អ្នក​កំពុង​តែស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​ភាព​មួយ​ដែល​គិតដល់​ចំណុច​ចង់​សាង​គ្រួសារ​ជាមួយគ្នា តែ​អ្នក​ក៏​ពិបាក​សម្រេចចិត្ត​ដោយ​កត្តា​ជា​ច្រើន​ធ្វើឲ្យអ្នក​ភ័យ​ខ្លាច​ក្នុងការ​សម្រេចចិត្ត។ អ្នក​អាច​កំពុង​តែ​ព្រួយបារម្ភថា​បុរស​ដែល​អ្នក​កំពុងតែ​សេពគប់​ជាមួយ​គេ​អាចក្លាយ​ជាស្វាមី និងឪ​ពុក​ដ៏ល្អសម្រាប់​អ្នក និង​កូន​របស់​អ្នក​បាន​ឬក៏​អត់?​ តើ​យើង​អាច​វាស់ស្ទង់​បាន​ដោយវិធីណាខ្លះ? បញ្ហា​ជាច្រើនដែល​អ្នក​មាន​គ្រួសារ​ជួប​ប្រទះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​សម្រេចចិត្ត។ ថ្ងៃ​នេះ​យើងមាន ៥ ចំណុច​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ក្នុង​ការ​សង្កេត​មើលថាមនុស្ស​ប្រុស​ប្រភេទណា​ដែលអ្នក​មិនគួរយក​មក​ធ្វើជា​ឪពុក​របស់​កូនអ្នក។ បើអ្នក​យកជីវិត​ទៅផ្ញើ​ជាមួយនឹង​មនុស្សប្រុស​ប្រភេទ​នេះ​ជីវិត​អ្នក​និង​កូន​អ្នក​ច្បាស់ជា​ហត់នឿយ​ជាក់ជាមិនខាន។

. មនុស្ស​ប្រុសញៀនល្បែង

អ្នកដែល​ល្បែងស៊ីសង​គឺជាមនុស្សដែលគ្មានអនាគតនោះទេ។ លុយ​ដែល​រកមកបាន​ក៏យកទៅ​លេង​អស់ នៅពេល​ដែល​អស់ក៏​ទៅខ្ចីអ្នក​ដទៃ​ហើយយកទៅលេងល្បែង​វិញទៀតព្រោះគិតថា​ការលេង​ល្បែងគឺអាចរក​លុយ​មក​បាន​ដោយងាយ។ តែនៅ​ពេលដែល​ចាញ់អស់​ទៅវិញដដែល ពេលនោះអ្នក​នឹង​មាន​បំណុល​ដោយមិនដឹងខ្លួន ម្យ៉ាង​ទៀត​មនុស្សដែលញៀនល្បែង​បើឲ្យឈប់គឺ​មិនងាយ​នោះទេ។

. មនុស្ស​ប្រុស​សាវា

មនុស្ស​ប្រុស​សាវាអ្នកអាចគិតថាមិន​ចំណាយ​លុយច្រើន​ដូចអ្នក​ដែលញៀនល្បែង។​​ តែ​បើគេជាប្រភេទ​ដែល​មាន​ទម្លាប់​និយាយលេង​លេបខាយ​ជាមួយស្រីៗ ពេល​ខ្លះការលេង​ក៏អាច​ក្លាយទៅ​ជាមែន។ ហើយ​ប្រសិនបើ​វាក្លាយ​ទៅ​ជារឿងមែន​ឡើង​នោះ អ្នកដែល​ត្រូវមក​អង្គុយ​គ្រាំចិត្ត​គឺជា​រូប​អ្នក។​ អ្នក​ខ្លះចិញ្ចឹម​ស្រី​រហូត​ដល់​អស់ពីខ្លួនក៏មាន ចុង​ក្រោយ​បន្យល់​ទុកនូវ​ភាព​ឈឺចាប់​ដល់​ប្រពន្ធ​និងកូន។

. មនុស្សប្រុស​សេព​គ្រឿង​ញៀន

មិនថា​ញៀន​ស្រា ញៀន​បារី ឬ​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ដល់​ការ​ញៀន​គ្រឿងញៀន។ រឿងអស់​ទាំងនេះវា​នឹងប៉ះទង្គិច​ដល់​អ្នក​ដោយ​អូសបន្លាយ​ពេលយ៉ាងយូរ។ បើ​គេញៀនស្រា អ្នកនឹងត្រូវទ្រាំឃើញគេផឹកស៊ីជាមួយ​មិត្តភ័ក្ដិ ឬផឹក​ស្រា​តែម្នាក់ឯងរាល់ថ្ងៃ។ អ្នកខ្លះ​ស្រវឹងហើយ​អារម្មណ៍មិនល្អ​បង្ក​រឿងឈ្លោះប្រកែក វាយ​កូន។ អ្នកខ្លះញៀន​ថ្នាំ​លុយកាក់​បាន​មក​ក៏យក​ទៅចំណាយ​តែ​លើ​រឿង​អស់​នេះ។ រឿងអស់ទាំងនេះជា​រឿងដែលធ្វើ​ឲ្យជីវិត​របស់​អ្នកគ្មានអនាគត កាន់តែ​ប្រព្រឹត្ត ជីវិត​របស់​អ្នកកាន់តែ​ធ្លាក់ដុនដាប។អ្នក​គួរ​តែប្រយ័ត្នឲ្យ​មែនទែន​ត្រង់ចំណុចនេះ។

. មនុស្សប្រុសដែលចូលចិត្តប្រើអំពើហិង្សា

អ្នកត្រូវដឹង​ថាមនុស្សដែលចូលចិត្ត​ប្រើហិង្សា​គឺ​ជាមនុស្សដែលមាន EQ ទាប។ គេមិន​អាចគ្រប់គ្រង​អារម្មណ៍ខ្លួនឯង​បាន​នៅ​ពេល​ដែល​គេ​ខឹងសម្បា​គេ​នឹង​មិន​មានសតិ ហើយ​គេ​នឹង​ធ្វើបាប​អ្នកនិងកូនអ្នក។ ជាការ​ពិតណាស់ និស្ស័យ​បែបនេះ​បើ​បាន​ធ្វើហើយ​គឺ​មិនងាយនឹងកែបានទេ មាន​តែខ្លាំង​ឡើងៗ។

ដំបូងៗ​គេអាចគ្រាន់តែស្រែកដាក់អ្នក ឬជេរស្តីអ្នក តែនៅ​ពេល​ដែល​គេអាចបំពាន​ទៅលើអ្នក​តាមរយៈពាក្យសម្តី​បានខ្លាំងឡើងៗ​ជារឿយៗ គេ​នឹង​ចាប់ផ្តើម​ប្រើកម្លាំង។ ដំបូងៗ​គេអាច​គ្រាន់តែរុញ តែ​យូរៗ​ទៅ​វានឹងឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​យ៉ាង​ឃោរឃៅ។ អ្នក​ត្រូវ​តែគិតឲ្យ​បានល្អិតល្អន់​ប្រសិនបើអ្នកឃើញថា​មនុស្សប្រុសដែល​អ្នកកំពុងតែ​សេពគប់​ជាមួយ​ជាមនុស្ស​ចូលចិត្តប្រើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា អ្នកគួរ​តែពិចារណា​ឡើងវិញ​ត្រង់​ចំណុចនេះ។

. មនុស្ស​ដែលមិនមាន​ភាពទទួលខុស​ត្រូវ

មនុស្ស​ម្នាក់បន្ទាប់ពីមានគ្រួសាររួចមកទំនួលខុសត្រូវក៏មានច្រើនជាងមុន។ ក្រោយពីត្រូវមើលថែ​ខ្លួនឯង​ហើយនោះត្រូវមើល​ថែ​ប្រពន្ធហើយ​និង​កូនថែមទៀត។ មនុស្សដែលមិនមានទំនួលខុសត្រូវសូម្បីតែខ្លួន​គេផ្ទាល់នៅមិនអាចមើលថែខ្លួនឯងបានផង ចុះ​ទម្រាំ​មាន​អ្នក​និងកូន​របស់​អ្នក​ចូល​មកថែមទៀត តើគេនឹងធ្វើយ៉ាងណា? មនុស្ស​ប្រភេទនេះជា​មនុស្សពូកែតែ​គេចវេះ​ពីបញ្ហា និង​មិនហ៊ានប្រឈមមុខជាមួយនឹងការពិត។ គេនឹង​មិនសូ​សប្បាយ​ចិត្ត​បើត្រូវ​សួរនាំ​ពីរឿងអនាគត ឬឲ្យនិយាយ​ពី​គម្រោង​ជីវិត​របស់​គេ ព្រោះ​គេ​មិនបាន​គិតអ្វីទាំង​អស់ គេគ្រាន់តែចង់រស់មួយថ្ងៃឲ្យរួច​មួយថ្ងៃៗ។ មនុស្ស​បែបនេះអ្នកត្រូវ​ពិចារណាឲ្យមែនទែន​មុន​នឹង​គិតចង់​ផ្ញើ​ជីវិតជាមួយគេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង