កំហុស​ទាំង ៥ យ៉ាង​ដែល​មិន​គួរ​លើក​លែង​ឲ្យ​នៅ​ពេល​ដែល​គូ​ស្នេហ៍​ចង់​មក​សុំ​ត្រូវ​គ្នា​វិញ

ចំណង​ស្នេហា​មួយ​បើ​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​នោះ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​វិល​ត្រឡប់​មក​ជួប​គ្នា​វិញ។ ចំ​ពោះ​​អ្នក​ដែល​អស់​ចិត្ត​ពី​គ្នា​ហើយ​មិន​ចាំ​បាច់​អ្វី​ដែល​ត្រូវ​មក​អង្គុយ​ពិបាក​ចិត្ត​ត្រូវ​គិត​រក​វិធី​ដើម្បី​ទទួល​គេ​វិញ​ម្ដង​ទៀត​ឡើយ។តែ​សម្រាប់​អ្នក​ដែល​នៅ​មាន​ក្តី​ស្រឡាញ់​ចង់​វិល​មក​ត្រូវ​គ្នា​វិញ​យើង​មាន​លក្ខខណ្ឌ​៥​យ៉ាង​ចង់​មក​ចែក​រំលែក​និង​ដាស់​តឿន​ដល់​អ្នក​បើ​ទោះ​បី​ជា​អ្នក​នៅ​មាន​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​ក៏​ដោយ​យើង​ចង់​ដាស់​តឿន​ថា​អ្នក​មិន​គួរ​វិល​ត្រឡប់​ទៅ​រក​មនុស្ស​ដែល​ធ្លាប់​សាង​កំហុស​ទាំង​៥​យ៉ាង​នេះ​មក​លើ​អ្នក​ឡើយ។

. មនុស្ស​ដែល​ធ្លាប់​ក្បត់​ចិត្ត​អ្នក

មនុស្ស​ដែល​ធ្លាប់​ក្បត់​អ្នក​បើ​ទោះ​ជា​គេ​ប្រាប់​ថា​នឹង​កែ​ខ្លួន​ក៏​មិន​អាច​ទៅ​រួច​ដែរ។ ទោះ​បី​ជា​គេ​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​តែ​អ្នក​ជឿ​ទៅ​ថា​មនុស្ស​ដែល​ធ្លាប់​ក្បត់​ហើយ​គឺ​ប្រាកដ​ជា​មាន​លើក​ទី​ពីរ។​បើ​គេ​ចេះ​គិត​ពី​ចិត្ត​របស់​អ្នក​ស្មោះ​ត្រង់​ជា​មួយ​អ្នក​មែន​គេ​នឹង​មិន​ធ្វើ​វា​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ ​សម្ព័ន្ធ​ភាព​ស្នេហា​គឺ​ជា​ការ​ទុក​ចិត្ត​និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រសិន​បើ​មាន​ភាគី​ខាង​ណា​មួយ​បាន​បំពាន​ទៅ​លើ​ច្បាប់​នេះ​ហើយ​គេ​មិន​អាច​កែ​ប្រែ​ខ្លួន​បាន​នោះ​ទេ។

២. មនុស្ស​ដែល​ធ្លាប់​កុហក​អ្នក

ការ​កុហក​អាច​ជា​រឿង​តូច​តាច​សម្រាប់​គូ​ស្នេហ៍​មួយ​ចំនួន។ ​តែ​ការ​កុហក​ដើម្បី​ត្រៀម​ពញ្ញាក់​អារម្មណ៍​នៅ​ក្នុង​ឱកាស​ណា​មួយ​គឺ​យើង​មិន​រាប់​ចូល​ទេ។​ នៅ​ក្នុង​ករណី​នេះ​យើង​និយាយ​ចំពោះ​ការ​កុហក​នៅ​ក្នុង​រូប​ភាព​ណា​មួយ​ដែល​មិន​ស្មោះ​ត្រង់។ ជា​ទូទៅ​កុហក​ត្រឹម​ម្ដង​ពីរ​ដង​អ្នក​ប្រាកដ​ជា​លើកលែង​ឲ្យ​ តែ​អ្នក​ជឿ​ទេ​ថា​មនុស្ស​ដែល​ធ្លាប់​កុហក​ចូល​ចិត្ត​ធ្វើ​ខ្លួន​លាក់​បាំង​មុខ​ក្រោយ​ជា​មួយ​អ្នក​គេ​ប្រាកដ​ជា​ជាប់​និស្ស័យ​បែប​នោះ​មិន​អាច​កែ​បាន​ទេ។​បើ​គេ​ធ្លាប់​កុហក​អ្នក​នៅ​ក្នុង​រូប​ភាព​ណា​មួយ​ដែល​បង្ហាញ​ពី​ភាព​មិន​ស្មោះ​ត្រង់​លើស​ពី​បី​ដង​អ្នក​មិន​គួរ​អធ្យាស្រ័យ​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ទេ។

. មនុស្ស​ដែល​ធ្លាប់​ធ្វើ​បាប​រាង​កាយ​អ្នក

មិន​ថា​ជា​ការ​ជេរ​ប្រមាថ​ឬ​ប្រើ​កម្លាំង​ធ្វើ​បាប​មក​លើ​រាង​កាយ​នោះ​ទេ​ដាច់​ខាត​អ្នក​មិន​គួរ​វិល​ទៅ​រក​មនុស្ស​បែប​នេះ​ឡើយ។ ការ​មនុស្ស​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​ធ្វើ​បាប​ជិះជាន់​អ្នក​ដទៃ​គេ​សប្បាយ​និង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អស្ចារ្យ​នៅ​ពេល​ដែល​បាន​គ្រប់​គ្រង​ទៅ​លើ​នរណា​ម្នាក់​។ នេះ​ជា​និស្ស័យ​មួយ​ដែល​ពិបាក​នឹង​កែ​បំផុត​ឬ​អាច​និយាយ​បាន​ថា​១០០​នាក់​កែ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ។ បើ​អ្នក​វិល​ត្រឡប់​ទៅ​រក​មនុស្ស​ប្រភេទ​នេះ​មិន​ខុស​អ្វី​ពី​អ្នក​រុញ​ខ្លួន​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ខ្ទះ​ខ្លាញ់​ដែល​រង់​ចាំ​តែ​ពេល​គេ​បង្កាត់​ភ្លើង​ហើយ​ដុត​កម្លោច​ខ្លួន​អ្នក​បាន​គ្រប់​ពេល។

. មនុស្ស​ដែល​ធ្លាប់​លួច​របស់​ឬ​កេង​ប្រវ័ញ្ច​អ្នក

ជីវិត​គូ​គឺ​សំដៅ​លើ​ការ​ដែល​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា​ចាំ​ជួយ​ជ្រោមជ្រែង​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។តែ​បើ​គេ​ជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដោយ​សារ​តែ​រឿង​​កិប​កេង​ឬ​លួច​របស់​ដែល​អ្នក​ស្រឡាញ់​ហួងហែង។​សាក​គិត​មើល​ថា​តើ​អ្នក​អាច​គេង​បាន​យ៉ាង​ស្ងប់​ចិត្ត​ទេ​បើ​មនុស្ស​ប្រភេទ​នេះ​វិល​ត្រឡប់​មក​នៅ​ក្បែរ​ខ្លួន​អ្នក​ម្ដង​ទៀត? ជីវិត​របស់​អ្នក​មាន​តម្លៃ​ជាង​នេះ​អ្នក​មិន​គួរ​ធ្វើ​ខ្លួន​ជា​មនុស្ស​អស់​ជម្រើស​ទទួល​យក​មនុស្ស​ប្រភេទ​នេះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​អ្នក​ម្ដង​ទៀត​ឡើយ។

. មនុស្ស​ដែល​មើល​ងាយ​គ្រួសារ​អ្នក

អ្នក​ប្រាកដ​ជា​មិន​ពេញ​ចិត្ត​ទេ​នៅ​ពេល​ដែល​នរណា​ម្នាក់​មក​ជេរ​ប្រមាថ​មើល​ងាយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក។​បើ​អ្នក​ដែល​មក​មើល​ងាយ​គ្រួសារ​អ្នក​គឺ​ជា​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៀត​នោះ​ច្បាស់​ណាស់​ថា​អ្នក​ដែល​គ្រាំ​ចិត្ត​គឺ​ជា​ខ្លួន​អ្នក​។ អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ដោយ​សារ​តែ​គេ​មិន​ឲ្យ​តម្លៃ​គ្រួសារ​អ្នក​នៅ​ពេល​ដែល​អ្នក​ត្រឡប់​មក​ត្រូវ​គ្នា​វិញ​ភាព​ជម្រោង​ចម្រាស់​រវាង​គេ​និង​គ្រួសារ​អ្នក​ប្រាកដ​ជា​កើត​មាន​ជាក់​ជា​មិន​ខាន។

បើ​ឈាន​ដល់​ដំណាក់​កាល​នោះ​អ្នក​នឹង​ជួប​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា​ថា​”​បាត​ដៃ​ក៏​សាច់​ខ្នង​ដៃ​ក៏​សាច់” ច្បាស់​ណាស់​ថា​ប្រសិន​បើ​រើស​ខាង​ណា​មួយ​កាត់​ខាង​ណា​ចោល​មួយ​អ្នក​ដែល​ឈឺ​គឺ​ជា​រូប​អ្នក។​តើ​មាន​មូលហេតុ​អ្វី​ដែល​អ្នក​ចាំ​បាច់​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​យ៉ាង​នេះ​ដោយ​សារ​តែ​មនុស្ស​ម្នាក់​ដែល​គេ​មិន​បាន​ឲ្យ​តម្លៃ​និង​គោរព​គ្រួសារ​របស់​អ្នក​ទាល់​តែ​សោះ។ ព្រោះ​តែ​ពាក្យ​ថា​ ” ស្រឡាញ់?” ទេ!​សូម​កុំ​បិទ​ឱកាស​ខ្លួន​ឯង​ដល់​ថ្នាក់​នេះ​អី​ជីវិត​អ្នក​គ្រួសារ​អ្នក​មាន​តម្លៃ​ជាង​នេះ។​ពាក្យ​ថា​ស្រឡាញ់​មិន​ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​ទេ​តែ​បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់​ហើយ​ជីវិត​អ្នក​មាន​តែ​ភាព​ឈឺ​ចាប់​នោះ​វា​មិន​មែន​ជា​ក្ដី​ស្រឡាញ់​ទេ៕

ចំណូលចិត្ត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ទៅដើរលេងអស់បារម្ភ! អ្នកមិនចេះថតរូបសោះ ៥ ក្បួននេះ ថតទេសភាពឡើងមួយអែម

ការថតរូប គឺជារឿងដ៏ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ​​ ព្រោះម្នាក់ៗ មិនថាទៅណាក៏ដោយ​ ជាពិសេសកន្លែងមានទេសភាពស្អាតៗ ច្បាស់ជាលើកទូរសព្ទថតជាមិនខាន។ ប៉ុន្ដែក៏មាន
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

មិនខ្វល់ពីសម្រស់! តារាកូរ៉េ ៥ រូប សុខចិត្តប្រែខ្លួនឡើងធាត់ដើម្បីថតរឿង

ជាតារាសម្ដែងពិតណាស់ថា មិនងាយស្រួលឡើយ ព្រោះត្រូវដាក់អារម្មណ៍សម្ដែងខ្លាំងមែនទែនទៅតាមតួអង្គនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលចេញមកល្អប្រសើរជាទីគាប់ចិត្ត។ អ្នក
ព័ត៌មានរសនិយម, ស្នេហានិងទំនាក់ទំនង

ស្រឡាញ់គ្នាមើលៗ ផង! បើជួបមនុស្សប្រុសប្រភេទនេះ គេគ្រាន់តែចង់កេងចំណេញលើអ្នកប៉ុណ្ណោះ

តើមនុស្សស្រីណា ដែលមិនចង់ជួបបុរសល្អ និងយល់ចិត្តម្នាក់ទៅ? តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងនោះទេ មនុស្សខ្លះចូលមកជីវិតរបស់យើង គ្រាន់តែចង់ទាញផលប្រយោជន៍ ឬកេង
ទស្សនាចរ, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ចង់​ដើរ​​លេង​កោះ​ឲ្យ​សប្បាយ អត់​មាន​បញ្ហា ត្រូវដឹងរឿងទាំងនេះជាមុនសិន

នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាម​កោះ​ពិត​ជា​ទទួល​ការ​ពេញ​និយម​ខ្លាំង​មែន​ទែន​។ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​ធ្លាប់​បាន​សាក​ល្បង​ធ្វើ​ដំណើរ​កំសាន្ត​តាម​កោះ​
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

គេ​ថា​អ្នក​ស្រវឹង​នឹង​និយាយ​ការ​ពិត​ មែន​ឬ​អត់?

ជា​ច្រើន​លើក​ច្រើន​សារ​យើង​តែង​តែ​លឺ​ពាក្យ​នេះ​ដែល​គេ​លើក​យក​មក​វែក​ញែក​គ្នា​។​ អ្នក​ខ្លះ​និយាយ​ថា​អ្នក​ស្រវឹង​នឹង​និយាយ​ការពិត​គ្រប់​យ៉ាង​​
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, អាហារនិងដើរលេង

តិចនិក​ពិសេសៗ​ជួយ​ឲ្យ​អ្នក​ដែល​មិន​ចេះ​ធ្វើ​ម្ហូប​អាច​ចេះ​ធ្វើ​បាន

និយាយ​ដល់​រឿង​ធ្វើ​ម្ហូប​សម្រាប់​យុវវ័យ​នៅ​ក្នុង​សម័យ​នេះ​អាច​ហៅ​បាន​ថា​ជា​បញ្ហា​ធំ​មួយ​ក៏​ថា​បាន។ ដោយ​សារ​តែ​កត្តា​ផ្សេងៗ​ ការងារ​ រៀន​សូត
ចំណូលចិត្ត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

​មើល​លើ​គ្រឿង​អលង្ការ​ដែល​ចូល​ចិត្ត​ពាក់ អាច​ទាយ​ដឹង​ថា​អ្នកជា​មនុស្ស​​បែប​ណា

តើ​អ្នក​កំពុង​តែ​ចាប់​អារម្មណ៍​នរណា​ម្នាក់​មែន​ទេ?​ ចង់​ស្គាល់​ពី​គេ​ឲ្យ​បាន​ច្រើន​តែ​មិន​ហ៊ាន​ទៅ​សួរ​មែន​ទេ?​ កុំ​បារម្ភ​ថ្ងៃ​នេះ​ AMS មាន​
ទស្សនាចរ, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ធុញក្រុង នឹកស្រែ? មកបោះតង់លំហែ ក្បែរធម្មជាតិនៅ The Scenery – Natural Campsite

នៅក្រុងរាល់ថ្ងៃ បើថាអត់ធុញថប់ ក៏ពិបាកនឹងជឿដែរ! បើទំនេរ គួរតែសារ៉េរកកន្លែងសម្រាកលំហែ ជាមួយបរិយាកាសថ្មីខ្លះ… ហើយ AMS មានកន្លែងពិសេសមួយចង់ណែនាំ
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

អ្នក​ឧស្សាហ៍​ប្រើ Contact Lens មាន​ដឹង​អត់​ថា​វា​​មាន​ប្រវត្តិ​​និង​ការវិវឌ្ឍន៍បែប​ណា​ទម្រាំ​ក្លាយ​ដូច​សព្វ​ថ្ងៃ?

Contact Lens ចាប់​ផ្ដើម​មាន​រូប​រាង​ដំបូង​នៅ​ក្នុង​គ្រិស្តសករាជ ១៨៨៧​។ Contact មុន​ដំបូង​គេ​ផលិត​មក​ពី​កែវ​ថ្លា​​​ មាន​រូប​រាង​ដូច​ជា​កញ្
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

អាហារ​ដែល​ប្រជាជន​ខ្មែរ​យល់​ថា​ធម្មតា​ តែ​ចម្លែក​សម្រាប់​ជន​បរទេស

បើ​និយាយ​ពី​អាហារ​តាម​ដង​ផ្លូវ​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​យ៉ាង​ច្បាស់​ ព្រោះ​មិន​ថា​ជិះ​ទៅ​ណា​កន្លែង​ណា​ក៏​ឃើញ​មាន​លក់​ជា​ហូរហែ​។ អាហារ​មួ

AMS INFOTAINMENT
@amsinfotainment