ភាពយន្តស្នេហារ៉ូមែនទិក ៥ រឿងដែល​គ្រប់គ្នាមើលហើយដក់ជាប់ចិត្ត​បំភ្លេច​មិនបាន

សួស្តីប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តបែបស្នេហារ៉ូមែនទិក ថ្ងៃនេះយើងបានរួបរួមភាពយន្តរ៉ូមែនទិកចំនួន ៥រឿងដែលអាចរកមើលបាននៅក្នុង Netflix។ កុំឲ្យខាតពេលយូរតោះយើងទៅមើលទាំងអស់គ្នា!

១.​ រឿង After

ជាប្រភេទរឿងរ៉ាវស្នេហារ៉ូមែនទិក ដោយសាច់រឿងនិយាយអំពីក្មេងស្រីមានរូបសម្រស់ស្រស់ស្អាតរស់នៅក្រោមការគ្រប់គ្រងរបស់គ្រួសារមករហូត។ នាងកំពុងតែរំជើបរំជួលជាមួយនឹងការត្រូវទៅរស់នៅតែម្នាក់ឯងនៅខាងក្រៅក្នុងនាមជាសិស្សនិស្សិតឆ្នាំទីមួយ។​ បន្ទាប់ពីរើចេញទៅនៅម្នាក់ឯងមិនបានយូរប៉ុន្មាននាងក៏ទៅចូលរួមពិធីជប់លៀង ហើយក៏បានធ្វើឲ្យនាងបានជួបនឹងតួឯកប្រុសជាបុរសសង្ហា។ ស្នេហារបស់អ្នកទាំងពីរក៏បានកើតឡើងពីពេលនោះមក។

២.​ រឿង Isn´t It Romantic

ខ្សែភាពយន្តបែបរ៉ូមែនទិក និងកំប្លែង ដែលនិយាយពីជីវិតរបស់ Natalia។ នាងមានក្តីស្រមៃចង់ក្លាយទៅស្ថាបត្យករ។ មិនថានាងខិតខំព្យាយាមខ្លាំងយ៉ាងណាអ្វីដែលនាងអាចធ្វើបាននោះគឺក្មេងដឹកជញ្ជូនកាហ្វេ។​ រហូតមកដល់ពេលមួយដែលនាងនៅតាមផ្លូវត្រឡប់មកផ្ទះវិញស្រាប់តែមានបុរសម្នាក់ចូលមកធ្វើឫកដូចជាចែចង់នាង តែការពិតគេគឺជាចោរ។ នាងបានតស៊ូជាមួយចោររហូតដល់សន្លប់បាត់ស្មារតី តែនៅពេលដឹងខ្លួនមកវិញម្តងទៀតខ្លួននាងក៏បានស្ថិតនៅកណ្តាលចំណោមបុរសសង្ហានិងមហាសេដ្ឋីរូបស្រស់មកចោមរោមតាមស្រឡាញ់នាង។ វិធីយករួចខ្លួនពីបុរសៗដែលតាមតាមចែចង់នាងនឹងធ្វើឲ្យប្រិយមិត្តសើចរហូតដល់ស្ពឹកថ្ពាល់ជាក់ជាមិនខាន។

៣. រឿង Friend Zone

រឿងរ៉ាវរបស់កំលោះក្រមុំមួយគូដែលជាមិត្តសម្លាញ់នឹងគ្នាតាំងពីតូច។ អ្នកទាំងពីរតែងតែទៅណាមកណាជាមួយស្ទើរតែគ្រប់ទីកន្លែង។ តែអ្នកកំលោះនោះបែរជាមានចិត្តលួចស្រឡាញ់មិត្តភ័ក្កិខ្លួនឯងអស់រយៈ ១៥ឆ្នាំមកហើយ រហូតដល់គេហ៊ានប្រមូលសេចក្តីក្លាហានមកសារភាព​ប្រាប់នាង តែចម្លើយដែលបានមកនោះគឺ “ជាមិត្តនឹងគ្នាបែបនេះល្អហើយ” ។ បន្ទាប់ពីនោះមកសម្ព័ន្ធភាពរបស់គេទាំងពីរអ្នកក៏ខិតកាន់តែស្និទ្ធស្នាលខ្លាំងជាងមុន និងតែងតែចាំជួយកាពារមើលថែគ្នាទៅវិញទៅមកគ្រប់ពេល។ ដោយអំពើល្អការស្រឡាញ់ដ៏បរិសុទ្ធធ្វើឲ្យតួឯកស្រីលង់ស្រឡាញ់មិត្តសម្លាញ់វិញដោយមិនដឹងខ្លួន។ រឿងនេះទាំងកំប្លែង ទាំងរ៉ូមែនទិកពិតជាគ្រប់រសជាតិតែម្តង។

៤. រឿង The Knight Before Christmas

ត្រឡប់ទៅយុគសម័យមុននៅពេលដែលព្រះអង្គម្ចាស់កំពុងតែធ្វើដំណើរជាមួយនិងសេះសំនប់ចិត្តរបស់គេដើម្បីត្រឡប់ទៅកាន់ប្រាសាទរបស់ខ្លួនវិញ។ នៅតាមផ្លូវគេបានជួបជាមួយនឹងស្ត្រីចាស់ជរាម្នាក់ឈររងារញាក់នៅកណ្តាលវាលដែលពោរពេញទៅដោយទឹកកកធ្លាក់មក។ គេបានជួយស្រ្តីជរារូបនោះយកទៅកន្លែងដែលមានភាពកក់ក្តៅ។ ស្រី្តជរាមានចិត្តរំភើបនឹងអំពើល្អរបស់ព្រះអង្គម្ចាស់ក៏បានប្រគល់ត្បូងកែវទិព្វមួយដល់ព្រះអង្គម្ចាស់ និងបានបង្គាប់ឲ្យព្រះអង្គធ្វើដំណើរទៅទីឆ្ងាយមួយកន្លែង។ នៅក្នុងដំណើរនោះបានធ្វើឲ្យព្រះអង្គជួបជាមួយនឹងតួឯកស្រីដែលកំពុងតែដើលេងក្នុងបុណ្យណូអែល។ ស្នេហារវាងអ្នកទាំងពីរក៏បានកើតឡើងយ៉ាងរ៉ូមែនទិកបំផុត។

៥. រឿង To All The Boys I’ve Loved Before

រឿងរ៉ាវស្នេហាបែបរញ៉េរញ៉ៃនិងកំប្លែងរបស់ Lara សិស្សវិទ្យាល័យព្យាយាមលាក់ទុកសំបុត្រស្នេហាមួយច្បាប់ដែលនាងបានសរសេរពីមិត្តរួមថ្នាក់កាលពីរៀននៅបឋម។ ថ្ងៃមួយបុរស​សង្ហាប្រចាំសាលារៀនដែលនាងបានលួចស្រឡាញ់មកជាយូរដើរមករកនាងនឹងបាននិយាយអាថ៌កំបាំងដែលនាងខំលាក់ទុកមកអស់រយៈពេលយ៉ាងយូរ។​ ស្នេហារបស់អ្នកទាំងពីរនឹងទៅជាយ៉ាងណាមានតែចូលទៅទស្សនាទាំងអស់គ្នា តែធានាថាពិតជារ៉ូមែនទិកនិងកំប្លែងជាក់ជាមិនខាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។