៥​វិធីបន្ថែម​ភាពទាក់ទាញ​ក្នុងការណាត់ជួបគ្នាលើក​ដំបូង

ធ្លាប់អត់ និយាយគ្នា​រាល់ថ្ងៃ​មើលទៅដូចជា​រលូនល្អតែ​បន្ទាប់ពីបាន​ណាត់ជួបគ្នាលើក​ដំបូងរួចមកហើយ​​គេក៏លែងនិយាយជាមួយយើងដូចមុន ឬអាចបាត់ទៅស្ងាត់ឈឹងតែម្តង? គ្រប់យ៉ាងគឺសុទ្ធតែមានហេតុផលច្បាស់លាស់ អ្នកអាច​ទៅធ្វើអ្វី​ឲ្យគេមិនត្រូវចិត្ត​ដោយអ្នក​ក៏មិនបាន​ដឹងខ្លួន ។

ថ្ងៃនេះ AMS មានគន្លឹះ ៥ យ៉ាងដើម្បីបន្ថែមភាពទាក់ទាញក្នុងការណាត់ជួបគ្នាលើកដំបូង មកចែករំលែកដល់ប្រិយមិត្តដែលកំពុងតែត្រៀមខ្លួនទៅណាត់ជួបដៃគូលើកដំបូង។ ចង់ដឹងថាមានគន្លឹះ​អ្វីខ្លះតោះយើងទៅមើលទាំងអស់គ្នា!

១.​ ការរៀបចំខ្លួន

ជួបគ្នាលើកដំបូងច្បាស់ណាស់គេប្រាកដជាមើលទៅលើការស្លៀកពាក់របស់អ្នកជាមុនសិន។ ត្រង់ចំណុចនេះមិនមែនមានន័យថាអ្នកត្រូវតែតែងខ្លួនឡូយឆាយ ហាយសូអ្វីនោះទេ តែគឺសំដៅពីការចេះរៀបចំខ្លួនឲ្យសក្តិសមទៅនិងទីកន្លែង និងត្រូវកាលៈទេសៈ ។

ឩទាហរណ៏ថា៖ បើអ្នកណាត់​ជួបគេនៅក្នុងហាង​អាហារដែលមើលទៅ​រាងគួរសម​តែអ្នកពាក់​ស្បែកជើង​ផ្ទាត់ ឬពាក់ខោអាវកីឡា វាមើលទៅដូចជាមិនសូវសមនឹងទីកន្លែង តែបើអ្នកទាំងពីរ​ណាត់ជួបគ្នា​នៅសួនច្បារសារធារណៈ​នោះគឺមិនអីទេ។

២. រៀបគម្រោងក្នុងការណាត់ជួបលើកនេះឲ្យបានល្អ

ក្នុងករណីនេះមិនមែនមានន័យថាអ្នកត្រូវមករៀបគម្រោង​ដើម្បីគិតចង់កេង​ចំណេញ​អ្វីលើភាគីម្ខាងទៀតនោះទេ តែសំដៅដល់​ការរក​មើលកន្លែង​សម្រាប់ជួប​គ្នាឲ្យបាន​រួចរាល់មុនទៅដល់។

បើសិនអ្នកមិនបានត្រៀមកន្លែងជាមុនទេ ពេល​ទៅជួបគ្នា​អ្នកទាំងពីរ​បានតែសួរគ្នា​ទៅវិញទៅមក​ថា “គួរទៅញាំអីនៅហាងណា?” វាធ្វើ​ឲ្យការណាត់​ជួបគ្នាលើក​ដំបូងរបស់​អ្នកមានភាព​រដិបរដុបមិនរលូន ហើយថែមទាំងខានពេលក្នុងការសន្ទាគ្នាថែមទៀតផង។

៣.  កុំព្យាយាមលាក់ចរិតពិតរបស់អ្នក​

អ្នកមិនចាំបាច់លាក់ចរិតពិតខ្លាំងពេកនោះទេ អ្នកគួរតែធ្វើជាខ្លួនឯងនៅចំពោះមុខគេ តែក៏មិនមែនបានន័យថាឲ្យអ្នកធ្វើអាកប្បកិរិយាដែលមិនល្អនៅចំពោះមុខគេនោះទេ គឺសមល្មមទៅនឹងកាលៈទេសៈ។

ពេលដែលត្រូវនិយាយលេងសើចក៏និយាយខ្លះដើម្បីបង្កើនបរិយាកាសកុំឲ្យ​ស្ងប់ស្ងាត់ពេក ធ្វើខ្លួនឲ្យដូចជាពេលដែលអ្នកនៅជាមួយមិត្តភ័ក្កិទើបមិនគួរឲ្យធុញ។

តែបើអ្នកជាមនុស្សមិនសូវចេះនិយាយស្តីទេ ឬការជួបគ្នាលើកនេះ​ធ្វើឲ្យអ្នកអៀន​ខ្លាំងដល់និយាយអ្វីមិនចេញ Admin មានគន្លឹះមកចែករំលែកគឺនិយាយប្រាប់ទៅគេថា “ជាធម្មតា​ខ្ញុំពូកែសរសរជាងនិយាយ” បានឮ​បែបនេះ​ហើយ គេប្រាកដជា​អាចយល់ពីអ្នកបានថែមមួយកម្រិតដែរ។

៤.​  កុំអូសបន្លាយការសន្ទនា​វែងជ្រុលពេក

អ្នកខ្លះមិនចូលចិត្តអ្នកដែលនិយាយច្រើនពេកនោះទេ តែអ្នកខ្លះទៀតក៏ចូលចិត្តធ្វើជាអ្នកស្តាប់ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងមិនទាន់ដឹងថាដៃគូររបស់យើងជាមនុស្សប្រភេទណានោះទេត្រូវអត់? ព្រោះនេះទើបតែជាការណាត់ជួបគ្នាលើកដំបូង ដូច្នេះ​ហើយយើង​គួរតែ​ការពារ​ទុកជា​មុន​ប្រសើរជាង និយាយត្រឹមល្មមៗសិន រង់ចាំដល់ពេល​ ដែល​អ្នកទាំងពីរស្គាល់ចិត្ត​ស្គាល់ថ្លើមគ្នាច្រើន​ជាងនេះហើយ​ចាំមកនិយាយ​លេងក៏​មិនទាន់​ហួសពេល​ដែរ។​

៥.​ សរសើគេដោយស្មោះចេញពីចិត្ត

ចំណុចកន្លែងនេះគឺជារឿងសំខាន់ មុនពេលទៅ​ជួបគ្នាច្បាស់ណាស់​ថាភាគីទាំងសង​ខាងប្រាកដ​ជារៀបចំខ្លួនយ៉ាង​ពេញទំហឹង។ អ្នកខ្លះអាចនឹងរកខោអាវទុកតាំងពីបីថ្ងៃមុន បើនិយាយពីទឹកអប់វិញបាញ់ចង់អស់មួយដប។

អ៊ីចឹង​ហើយអ្នកគួរតែសរសើរភាគី​ម្ខាងទៀតដើម្បី​ឲ្យគេមាន​អារម្មណ៍ល្អ និង​មានទំនុកចិត្ត​ក្នុងការណាត់​ជួបគ្នាលើកដំបូងនេះ។

តែការសរសើ​របស់អ្នកត្រូវចេញពីចិត្ត កុំសម្តែង បើ​អ្នកមិនចង់​និយាយពីរូប​សម្រស់​របស់​គេទេអ្នក​អាចសរសើរ​ពីបុគ្គលិកលក្ខណៈរបស់គេក៏បានដូចជា “អ្នកនៅក្នុងឆាត​មើលទៅ​ដូចជាមនុស្ស​ដែលរាងកាចៗ ប៉ុន្តែ​ពេលបានជួបនៅ​ខាងក្រៅក៏​មានលក្ខណៈទន់ភ្លន់​គួរឲ្យស្រឡាញ់ដែរ” ឬអាច​សរសើពី​ក្លិនទឹកអប់ដែល​គេប្រើដូចជា “ខ្ញុំចូលចិត្ត​ក្លិន​ទឹកអប់​របស់អ្នកណាស់”​។ ការសរសើរ​ដោយចេញពីចិត្ត​គឺជាការជួយលើកទឹកទិត្តឲ្យភាគីម្ខាង​ទៀតមានភាព​ជឿជាក់លើខ្លួនគេ ហើយ​ការណាត់ជួប​របស់អ្នកនឹង​មានតែស្នាម​ញញឹម​ពេញ​មួយថ្ងៃ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។