​ប្រទេស​ទាំង​ ៦​ដែល​ពិបាក​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ខ្លាំង​មែនទែន

ការ​បើក​បរ​រថយន្ត​គឺ​ជា​ជម្រើស​ដែល​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ។​ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​បំផុត​ ប្រសិន​បើ​ជា​ឡាន​ផ្ទាល់​ខ្លួន​កាន់​តែ​ងាយ​ស្រួល​ខ្លាំង​ថែម​ទៀត។ ប៉ុន្តែ​បើ​គ្រាន់​តែ​ចំណាយ​លុយ​ហើយ​យក​ឡាន​ទៅ​ផ្ទះ​ក៏​មិន​មែន​មាន​ន័យ​ថា​អ្នក​អាច​បើក​បរ​នៅ​លើ​ដង​ផ្លូវ​បាន​អ្នក​ត្រូវ​ប្រឡង​ដើម្បី​យក​ប័ណ្ណ​បើកបរ​ជា​មុន​សិន​។ បើ​អ្នក​គិត​ថា​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​នៅ​ប្រទេស​យើង​មាន​ភាព​តឹង​រឹង​ឥឡូវ​នេះ​ AMS នឹង​នាំ​ប្រិយមិត្ត​ឲ្យ​មក​ស្គាល់​ប្រទេស​ទាំង ៦​ដែល​​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ពិបាក​បំផុត​៖

១. ប្រទេស​អង់គ្លេស

សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​ប្រឡង​យក​ប័ណ្ណ​បើក​បរ​លំបាក​ខ្លាំង​​។​ ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បែក​ចែក​​​ចេញ​ជា​បី​ដំណាក់កាល៖ ១. ការ​ប្រលង​ទ្រឹស្ដី. ២.ការ​ប្រឡង​ពី​ចំណេះ​​ការ​យល់​ដឹង​នៃ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ពី​ការ​បើកបរ​ និង​៣. ការ​ប្រឡង​បើកបរ។

ការ​ចំណាយ​នៅ​ក្នុង​​ប្រឡង​បើក​បរ​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​ចំណាយ​អស់​ប្រមាណ​៣១ដុល្លារ។ ប្រសិន​បើ​ចង់​ប្រឡង​យក​ប័ណ្ណ​បើក​បរ​នៅ​​ប្រទេស​អង់គ្លេស​​ត្រូវ​រៀប​គម្រោង​ទុក​ជា​មុន​យ៉ាង​តិច​៣ទៅ៤ខែ​ព្រោះ​ការ​ប្រឡង​ត្រូវ​បាន​ញែក​រវាង​ថ្ងៃ​ដែល​ប្រឡង​ទ្រឹស្ដី​និង​ថ្ងៃ​ដែល​អនុវត្ត​ចេញ​ពី​គ្នា។ នៅ​ពេល​ដែល​ប្រឡង​ទ្រឹស្ដី​ជាប់​ហើយ​នឹង​ត្រូវ​រង់​ចាំ​ប្រហែល​ជា​២​ខែ​ទៀត​ទើប​អាច​ប្រឡង​អនុវត្ត​ផ្ទាល់​បាន។

អ្នក​ដែល​បាន​ចូល​ទៅ​ប្រឡង​បាន​ឲ្យ​ដឹង​ថា​ការ​ប្រឡង​ទ្រឹស្ដី​គឺ​លំបាក​បំផុត​ ក្នុង​ចំណោម​អ្នក​ប្រឡង​ ១០០​នាក់​អាច​ជាប់​បាន​យ៉ាង​ច្រើន​ត្រឹម​តែ​ ៥២នាក់​ប៉ុណ្ណោះ។ បន្ទាប់​ពី​ការ​ប្រឡង​ទ្រឹស្ដី​ហើយ​ការ​អនុវត្ត​ផ្ទាល់​កាន់​តែ​លំបាក​ព្រោះ​ត្រូវ​បើក​បរ​នៅ​លើ​ផ្លូវ​សាធារណៈ​ពិត​ប្រាកដ​ ចំនួន​អ្នក​ជាប់​ក៏​កាន់​តែ​ថយ​ចុះ​ ពី​៥២​នាក់​ធ្លាក់​មក​នៅ​សល់​ត្រឹម​ ៤៣​នាក់​។ បន្ទាប់​ពី​អនុវត្ត​ផ្ទាល់​ហើយ​អ្នក​នឹង​បាន​ដឹង​លទ្ធផល​ភ្លាមៗ​ថា​អ្នក​ជាប់​ឬ​ក៏​ធ្លាក់។

២. ប្រទេស​អាល្លឺម៉ង់

មិន​ត្រឹម​តែ​ជា​ប្រទេស​ដែល​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ពិបាក​នោះ​ទេ​ថែម​ទាំង​ត្រូវ​ចំណាយ​ខ្ពស់​ដល់​ទៅ ២៣០០ដុល្លារ។ ចំពោះ​អ្នក​ដែល​ចង់​ប្រឡង​យក​ប័ណ្ណ​បើកបរ​ត្រូវ​ទៅ​រៀន​នៅ​សាលា​បង្រៀន​បើកបរ​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង។ ចំណាយ​ពេល​ក្នុង​ការ​រៀន​ទ្រឹស្ដី​​យ៉ាង​តិច​ ១៤​ម៉ោង​សម្រាប់​រថយន្ត​ទូទៅ​ និង​រៀន​បើកបរ​រហូត​ដល់​អ្នក​ប្រាកដ​ចិត្ត​ថា​អាច​បើកបរ​នៅ​លើ​ផ្លូវ​សាធារណៈ​បាន។

ការ​ចំណាយ​ទៅ​លើ​ការ​រៀន​ចែក​ចេញ​ជា​បី​ផ្នែក​រួម​មាន​៖​​ថ្លៃ​អប់​រំ​ ថ្លៃ​រៀន​បើកបរ​ និង​ថ្លៃ​ប្រឡង។ ការ​ប្រឡង​នៅ​អាល្លឺម៉ង់​ក្រៅ​ពី​ត្រូវ​ត្រួត​ពិនិត្យ​ខាង​រាង​កាយ​ហើយ​ នៅ​ទទួល​បាន​ការ​បង្រៀន​ឲ្យ​ចេះ​វិធី​សង្គ្រោះ​បឋម​នៅ​ពេល​មាន​អាសន្ន​ប្រហែល​ជា​ ៨​ម៉ោង។

ការ​ប្រឡង​ទ្រឹស្ដី​នៅ​អាល្លឺម៉ង់​ចាត់ ទុក​ថា​ជា​រឿង​លំបាក​ដូច​គ្នា​ព្រោះ​អត្រា​អ្នក​ដែល​ប្រលង​ជាប់​មាន​ត្រឹម​តែ​៦២%​ប៉ុណ្ណោះ។ ការ​អនុវត្ត​ផ្ទាល់​នៅ​លើ​ផ្លូវ​សាធារណៈ​មាន​ភាព​ខុស​ប្លែក​ពី​ប្រទេស​ដទៃ​ព្រោះ​ត្រូវ​ធ្វើ​ដូច​ជា​មាន​គ្រោះ​អាសន្ន​កើត​ឡើង​ភ្លាមៗ​ ការ​បន់​ភ្លាមៗ​ ការ​ចូល​ចត​​និង​ ការ​បើក​នៅ​លើ​ផ្លូវ​ High way ។​នៅ​ក្នុង​ដំណាក់​កាល​នេះ​មាន​អ្នក​ប្រឡង​មិន​ជាប់​ជា​ច្រើន​នាក់​ ហើយ​ប្រសិន​បើ​ប្រឡង​មិន​ជាប់​នៅ​ក្នុង​ដំណាក់​កាល​នេះ​នឹង​ត្រូវ​ត្រឡប់​ទៅ​រៀន​ទ្រឹស្ដី​សា​ជា​ថ្មី។ ដោយ​សារ​តែ​មាន​ការ​តឹងរ៉ឹង​ក្នុង​ការ​បើកបរ​ទើប​ប្រទេស​អាល្លឺម៉ង់​មាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​ខ្លាំង​បំផុត ដោយ​ក្នុង​មនុស្ស​១សែន​នាក់​មាន​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រឹម​ទេ​៤​នាក់​ប៉ុណ្ណោះ។

៣. ប្រទេស​ជប៉ុន

ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ដែល​មាន​របៀប​វិន័យ​ស្ទើរ​តែ​គ្រប់​រឿង​​សូម្បី​តែ​រឿង​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ។ ក្រៅ​ពី​ការ​ប្រឡង​ផ្នែក​ទ្រឹស្ដី​ ផ្នែក​​បើក​បរ​ហើយ​នៅ​ប្រឡង​​ ផ្នែក​ អាកប្បកិរិយា​មើល​ថា​តើ​សក្ដិសម​នឹង​ការ​បើក​បរ​នៅ​លើ​ដង​វិថី​ឬ​ក៏​អត់​ ហើយ​ចូល​ទៅ​ទទួល​ការ​អប់រំ​អំពី​ការ​បើក​បរ​ប្រហែល​ ៣០​ ម៉ោង​មុន​នឹង​បាន​ប្រឡង​ទ្រឹស្ដី​ពិត​ប្រាកដ។ ការ​រៀន​បើក​បរ​និង​ប្រឡង​ត្រូវ​ចំណាយ​ខ្ពស់​ដល់​ទៅ​ ៣០០០ដុល្លារ។

ការ​ប្រឡង​នៅ​ក្នុង​ដំណាក់​កាល​ទ្រឹស្ដី​នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ​មាន​ភាព​លំបាក​ខុស​ពី​គ្នា​ធ្វើ​ឲ្យ​មាន​អ្នក​ជាប់​តិច​ជាង​៤០%​ក្នុង​មួយ​ខេត្ត។ បើ​ប្រឡង​ទ្រឹស្ដី​ជាប់​ទើប​អាច​ទៅ​អនុវត្ត​ផ្ទាល់​នៅ​លើ​ផ្លូវ​សាធារណៈ​បាន​ទេ​បើ​ប្រឡង​ទ្រឹស្ដី​មិន​ជាប់​ត្រូវ​ត្រឡប់​ទៅ​ទទួល​ការ​អប់រំ​ ៣០​ម៉ោង​សា​ជា​ថ្មី។

ក្រៅ​ពី​ការ​ប្រឡង​មាន​ភាព​តឹងរ៉ឹង​ហើយ​ច្បាប់​ចរាចរណ៍​នៅ​លើ​ដង​វិថី​ក៏​តឹង​រឹង​ដូច​គ្នា​ ព្រោះ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ប្រទេស​ជប៉ុន​​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់​ជីវិត​ដល់​ទៅ​ ៤៥៩​លើក​ដែល​បង្ក​ឡើង​ដោយ​សារ​អ្នក​បើក​បរ​លើស​អាយុ។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដោយ​កំណត់​ឲ្យ​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​៧៥​ឆ្នាំ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​នៅ​លើ​ការ​ចងចាំ​ជា​មុន​សិន​មុន​នឹង​តម្រូវ​ឲ្យ​បន្ត​អាយុ​ប័ណ្ណ​បើកបរ។

៤. ប្រទេស​សិង្ហបុរី

ប្រជាជន​សិង្ហបុរី​ភាគ​ច្រើន​ជ្រើស​យក​ការ​ប្រឡង​បើកបរ​ជា​មួយ​នឹង​សាលា​បង្រៀន​បើក​បរ​ឯកជន​ច្រើនជាង​​ប្រឡង​ជា​មួយ​នឹង​ខាង​រដ្ឋ​ព្រោះ​អត្រា​ការ​ជាប់​មាន​ភាគរយ​ខ្ពស់​ជាង​ការ​ទៅ​ប្រឡង​ជាមួយ​នឹង​ខាង​រដ្ឋ។ ការ​ចុះ​ឈ្មោះ​ចូល​ប្រឡង​យក​ប័ណ្ណ​បើកបរ​ត្រូវ​ចំណាយ​អស់​ ៤ដុល្លារ​ ចាត់​ទុក​ថា​ថោក​ខ្លាំង​មែន​ទែន​តែ​ត្រូវ​ប្រើ​ពេល​ក្នុង​ការ​ចូល​ប្រឡង​យូរ​ខ្លាំង​ដូច​គ្នា។ ទ្រឹស្ដី​ប្រឡង​នៅ​ក្នុង​ការ​បើកបរ​មាន​ទាំង​អស់​ ៥០ ចំណុច​ អ្នក​ដែល​ប្រឡង​ត្រូវ​យក​ពិន្ទុ​ឲ្យ​បាន​យ៉ាង​តិច​ ៤៥ ពិន្ទុ​ឡើង​ទៅ។

បន្ទាប់​ពី​ប្រឡង​ទ្រឹស្ដី​ជាប់​ហើយ​អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​បើកបរ​បណ្ដោះ​អាសន្ន​​មាន​អាយុ​កាល​ប្រើ​ប្រាស់​ត្រឹម​​​២​ឆ្នាំ។ អ្នក​ដែល​អាច​ទៅ​អនុវត្ត​ផ្ទាល់​នៅ​លើ​ផ្លូវ​សាធារណៈ​បាន​ទាល់​តែ​បាន​ឆ្លង​កាត់​ការ​ប្រឡង​ទ្រឹស្ដី​វគ្គ​ទី​២​រួច​រាល់​ជា​មុន​សិន​តែ​ត្រូវ​មាន​ប័ណ្ណ​បើក​បរ​បណ្ដោះ​អាសន្ន​ដែល​មិន​ទាន់​ផុត​កំណត់​ទើប​អាច​ប្រឡង​បាន។

៥. ប្រទេស​ហ្វាំងឡង់

នៅ​ហ្វាំងឡង់ មុន​នឹង​អ្នក​អាច​ប្រឡង​យក​ប័ណ្ណ​បើក​បរ​បាន​អ្នក​ត្រូវ​មាន​ការ​ធានា​ពី​សាលា​បង្រៀន​បើកបរ​ឯក​ជន​ជាមុន​សិន​។ បន្ទាប់​ពី​នោះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​ចូល​ទៅ​ទទួល​ការ​អប់រំ​រយៈ​ពេល​៣៩​ម៉ោង​និង​រៀន​បើក​ឡាន​១៨​ម៉ោង​ថែម​ទៀត​។ ការ​ចំណាយ​ទៅ​លើ​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ប្រហែល​ជា​ ៨ដុល្លារ។​

ការ​ប្រឡង​ទ្រឹស្ដី​នឹង​ត្រូវ​ចូល​ទៅ​កាន់ ការ​អប់រំ​ជា​មុន​សិន​ហើយ​ឆ្លើយ​សំណួរ​នៅ​លើ​ក្រដាស​ដែល​មាន​បែង​ចែក​ចេញ​ជា​២ផ្នែក​គឺ​ ស្ថានការណ៍​កំឡុង​ពេល​បើកបរ​ និង​របៀប​នៃ​ការ​បើកបរ។ ពិន្ទុ​ពេញ​៤០ពិន្ទុ​ ត្រូវ​យក​ឲ្យ​បាន​ច្រើន​ជាង​ ៣០​ពិន្ទុ។ នៅ​ក្នុង​វគ្គ​អនុវត្ត​ផ្ទាល់​អ្នក​ដែល​ទៅ​ប្រឡង​ត្រូវ​មាន​ឡាន​យក​ទៅ​ដោយ​ខ្លួនឯង​បើ​មិន​ទាន់​មាន​អាច​ជួល​គេ​យក​មក​​ប្រឡង​សិន​ក៏​បាន​តែ​អ្នក​ដែល​ជួល​ឲ្យ​ត្រូវ​មាន​ប័ណ្ណ​បើកបរ​ផង​ដែរ។

ការ​ប្រឡង​នៅ​ប្រទេស​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​គឺ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​រថយន្ត​របស់​អ្នក​ថា​តើ​នៅ​អាច​ប្រើ​ប្រាស់​បាន​ឬក៏​អត់​ទើប​អនុញ្ញាត​ឲ្យ​ប្រឡង​បាន។ ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​អ្នក​មាន​ប័ណ្ណ​បើក​បរ​ហើយ​តែ​បាន​បង្ក​ព្រោះ​ថ្នាក់​នៅ​លើ​ដង​ផ្លូវ​លើស​ពី​២ដង​អ្នក​នឹង​ត្រូវ​ដក​ហូត​ប័ណ្ណ​បើក​បរ​វិញ​ភ្លាម។

៦. ប្រទេស​ ឥណ្ឌា

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ផ្ទៃដី​ធំ​និង​ចំនួន​ប្រជាជន​ច្រើន​ហេតុ​នេះ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​នេះ​មាន​រថយន្ត​ជា​ច្រើន​ប្រភេទ​ តាំង​ពី​កង់​រហូត​ដល់​រថយន្ត​ដឹក​ទំនិញ​ធំៗ។ កំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​លោក​អ្នក​អាច​នឹង​ឃើញ​មាន​សត្វ​ពស់​ ឬ​សត្វ​ដទៃ​ទៀត​នៅ​លើ​ផ្លូវ​ ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​មាន​ការ​កំណត់​ល្បឿន​បើក​បរ​ត្រឹម​តែ​ ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ឡាន​ និង​ ៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​យានយន្ត​តូច​ជាង​រថយន្ត។

ការ​ប្រឡង​ផ្នែក​ទ្រឹស្ដី​បែង​ចែក​ចេញ​ជា​ ២​ផ្នែក ចំណែក​សំណួរ​មាន​ទាំង​អស់​១៥សំណួរ​ហើយ​ត្រូវ​ឆ្លើយ​ឲ្យ​ត្រូវ​យ៉ាង​ហោច​ណាស់​៩​សំណួរ។ ខ្លឹមសារ​នៅ​ក្នុង​សំណួរ​សំដៅ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ ផ្លាក​សញ្ញា​ផ្សេងៗ។ ចំណែក​មួយ​ផ្នែក​ទៀត​ជា​ការ​ប្រឡង​ដោយ​សរសេរ​ឬ សួរ​សំណួរ​ផ្ទាល់​មាត់។ ការ​ប្រឡង​ក្នុង​ដំណាក់​កាល​ទ្រឹស្ដី​នេះ​តម្រូវ​ឲ្យ​ជាប់​ទាំង​២​មុខ​ទើប​អាច​ឈាន​ចូល​ការ​អនុវត្ត​ផ្ទាល់​បាន​​តែ​វគ្គ​អនុវត្ត​ផ្ទាល់​មិន​សូវ​មាន​ភាព​តឹងរ៉ឹង​ប៉ុន្មាន​នោះ​ទេ​គ្រាន់​តែ​អាច​បើកបរ​បាន​គឺ​ជាប់​ហើយ។ ចំណុច​ដែល​ពិបាក​នឹង​ប្លែក​ពី​​ប្រទេស​ដទៃ​គឺ​ត្រូវ​បើក​ថយ​ក្រោយ​នៅ​ចំណុច​កោង​ដែល​មាន​រាង​ជា​អក្សរ​ S បើ​ធ្វើ​បាន​នឹង​ចាត់​ទុក​ថា​ប្រឡង​ជាប់​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។