រឿង​សាមញ្ញ​ ​៦​ យ៉ាង​ដែល​មនុស្ស​ស្រី​នៅ​អាហ្វហ្គានីស្ថាន​​គ្មាន​សិទ្ធិ​ធ្វើ

អាហ្វហ្គានីស្ថាន​ជា​ប្រទេស​ដែល​មាន​ស្នាម​របួស​ពី​សង្គ្រាម​ យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ។ សង្គ្រាម​ផ្ទុះ​ឡើង​នៅ​កណ្ដាល​ក្រុង​ធ្វើ​ឲ្យ​ពួក​តាលីបង់​ កាន់កាប់​ប្រទេស​បាន​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​ ២០០១។​​ ២០​ឆ្នាំ​កន្លង​ផុត​ទៅ​របប​តា​លី​បង់​បាន​រឹប​អូស​យក​អំណាច​រដ្ឋ​បាន​ទាំង​មូល​​ជាថ្មី​នៅ​ក្នុង​ឆ្នាំ​ ២០២១ ក្រោយ​ការ​ចាកចេញ​របស់​ទ័ព​អាមេរិក។

ការ​វិល​ត្រឡប់​មក​វិញ​ម្ដង​នេះ​គឺ​ជា​ក្ដី​បារម្ភ​​មួយ​យ៉ាង​ធំធេង​ ប្រជាជន​មាន​ជីវភាព​ក្រលំបាក​​ខ្លាំង​ ជាង​ ៨០%​នៃ​ប្រជាជន​ដែល​ពេញវ័យ​មាន​រាង​កាយ​មិន​មាំមួន។​ ជាង​នេះ​ទៅ​​ទៀត​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​កាន់​តែ​ខ្លាំង​គឺ​សិទ្ធិ​របស់​ស្ត្រី​ដែល​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​ច្បាប់​របស់​ពួក​តា​លីបង់។

នៅ​ក្នុង​ព្រះ​គម្ពីរ​នៃ​សាសនា​ឥស្លាម​បាន​ចែង​​ថា​ស្ត្រី​មាន​សិទ្ធិ​រើស​ស្វាមី​និង​អាច​ធ្វើ​ការ​បាន​ តែ​សកម្មភាព​របស់​ពួក​តា​លីបង់​ដែល​បាន​គ្រប់​គ្រង​ អាហ្វហ្គានីស្ថាន​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាប​សង្កត់​ទៅ​លើ​ស្ត្រី​យ៉ាង​ខ្លាំង​។​ ទាំង​នេះ​គឺ​ជា​រឿង​ទាំង​៦​យ៉ាង​ដែល​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​មិន​មាន​សិទ្ធិ​ធ្វើ៖

១. ស្ត្រី​ហាម​ទៅ​សាលា​រៀន

នៅ​វ័យ​១៤​ឆ្នាំ​ យុវតី Malala Yousafzai ​ធ្លាប់​ត្រូវ​​គេ​​ព្យាយាម​បាញ់​សម្លាប់​កំឡុង​ពេល​ជិះ​ឡាន​មក​ពី​សាលា​រៀន​វិញ។ នាង​គឺ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ហ៊ាន​បះបោរ​ទាម​ទារ​សិទ្ធិ​ឲ្យ​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​អាច​ទៅ​សាលា​រៀន​បាន។ អ្វី​ដែល​ក្មេង​ស្រី​ម្នាក់​នេះ​បាន​ទទួល​វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ខាង​ត​លីបង់​ធ្លាប់​បាន​ប្រកាស​មុន​ពេល​ដែល​គេ​ទទួល​ជ័យ​ជម្នះ​ទៅ​លើ​ការ​គ្រប់​គ្រង​ប្រទេស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តាលីបង់​នៅ​បញ្ជា​ឲ្យ​បិទ​សាលា​រៀន​សម្រាប់​ស្ត្រី​​ទាំង​អស់​។ មិន​មែន​តែ​ស្ត្រី​ទេ ​ក្មេង​ប្រុស​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូល​ទៅ​ជ្រើសរើស​ធ្វើ​ជា​ទាហាន​​រក្សា​សណ្ដាប់​ធ្នាប់​ថែម​ទៀត​ផង​។ ទង្វើ​ទាំង​អស់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អាហ្វហ្គានីស្ថាន​គឺ​ជា​ប្រទេស​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កុមារ​និង​ស្ត្រី។

. ស្ត្រី​មិន​អាច​ធ្វើ​ការ​បាន

​​​​បន្ទាប់​ពី​តា​លីបង់​ចូល​ទៅ​គ្រប់​គ្រង់​អាហ្វហ្គានីស្ថាន​មិន​យូរ​ប៉ុន្មាន​ក៏​មាន​បណ្ដាញ​បាន​រាយ​ការណ៍​មក​ថា​ទាហាន​តា​លីបង់​បាន​បង្ខំ​ឲ្យ​ស្ត្រី​លា​ឈប់​ពី​កន្លែង​ការងារ​នៅ​ក្នុង​ធនាគារ​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​ធ្វើ​ការ​បាន​មក​ពី​ការ​គាប​សង្កត់​ពី​រាជ​រដ្ឋាភិបាល​និង​សាសនា​ ព្រម​ទាំង​ការ​វិវាទ​គ្នា​ក្នុង​តំបន់​ផង​ដែរ។ ទំនៀម​ទម្លាប់​ ​ប្រពៃណី​ និង​រស់​និយម​ធ្វើ​ឲ្យ​ស្ត្រី​មិន​មាន​ផ្លូវ​ជ្រើស​រើស​នូវ​អាជីព​ដែល​ខ្លួន​ស្រឡាញ់។

៣. ហាម​ចេញ​ពី​ផ្ទះ​ប្រសិន​បើ​គ្មាន​មនុស្ស​ប្រុស​ទៅ​ជា​មួយ

​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​ប្រសិន​បើ​ហ៊ាន​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​មនុស្ស​ប្រុស​នាំ​ទៅ​នឹង​ត្រូវ​វាយ​ដោយ​រំពាត់​នៅ​​ទីលាន​កីឡា​ឬ​ នៅ​សាលា​ខេត្ត។ ច្បាប់​មួយ​នេះ​ធ្វើ​ឲ្យ​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​នាក់​ត្រូវ​បាត់​បង់​សេរី​ភាព​ ព្រោះ​ពួក​គេ​មួយ​ចំនួន​គឺ​ជា​ក្មេង​កំព្រា​​ ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​រៀប​ការ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ដើម្បី​ឲ្យ​មាន​ញាតិ​ជា​មនុស្ស​ប្រុស​ពឹង​ផ្អែក​នៅ​ក្នុង​គ្រួសារ។

៤.​ ហាម​បង្ហាញ​សាច់​នៅ​ទី​សាធារណៈ

នៅ​ក្នុង​ព្រះ​គម្ពីរ​នៃ​សាសនា​ឥស្លាម​បាន​ចែង​ទុក​ថា​ស្ត្រី​មិន​អាច​បើក​បង្ហាញ​រូប​សម្រស់​ឲ្យ​បុរស​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​បាន​ឃើញ​ឡើយ។ ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​៨​ឆ្នាំ​ឡើង​ទៅ​ត្រូវ​ពាក់​កន្សែង​គ្រប​ពី​លើ​សំលៀក​បំពាក់​​ពី​ក្បាល​ដល់​ចុង​ជើង​នៅ​ពេល​ដែល​ចង់​ចេញ​ទៅ​ក្រៅ។ ក្រៅ​ពី​នោះ​មាន​ការ​ហាម​មិន​ឲ្យ​ថត​រូប​មនុស្ស​ស្រី​ថត​វីដេអូ​ ឬ​បង្ហាញ​រូប​ស្ត្រី​នៅ​លើ​កាសែត​ទស្សនាវដ្ដី​ នៅ​តាម​ហាង​លក់​ទំនិញ​ផ្សេងៗ​ជា​ច្រើន​ទៀត។

.​ ស្ត្រី​មិន​អាច​ទៅ​កន្លែង​ព្យាបាល​ជំងឺ​ដែល​មាន​គ្រូ​ពេទ្យ​ជា​បុរស

ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កើត​ចិត្ត​អាណិត​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​យ៉ាង​ខ្លាំង​ ព្រោះ​គ្រប់​កន្លែង​ដែល​ព្យាបាល​ជំងឺ​នៅ​អាហ្វហ្គានីស្ថាន​សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​។ បម្រាម​មួយ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​មិន​មាន​សិទ្ធ​ក្នុង​ការ​ថែរក្សា​សុខភាព​ដែល​ត្រឹម​ត្រូវ​ស្មើ​នឹង​បុរស។

៦. ស្ត្រី​ហាម​ពាក់​ព័ន្ធ​ជា​មួយ​នយោបាយ

ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​ដែល​ហ៊ាន​ចូល​មក​ពាក់​ព័ន្ធ​រឿង​នយោបាយ​នៅ​កំឡុង​ពេល​ ២០​ឆ្នាំ​ក្រោយ​មក​នេះ​ បាន​ក្លាយ​ទៅ​ជា​ក្រុម​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង។ អ្នក​គ្រូ​ Nasreen Sultani ជា​គ្រូ​បង្រៀន​នៅ​សាលា​អនុវិទ្យាល័យ​មួយ​កន្លែង​ធ្លាប់​បាន​ឲ្យ​សម្ភាសន៍​ជា​មួយ​នឹង​សារ​ព័ត៌មាន NBC ថា​គាត់​បាន​ប្រើ​ពេល​អស់​ជា​ឆ្នាំ​ក្នុង​ការ​តស៊ូ​ជា​មួយ​នឹង​ពួក​តា​លីបង់​ក្នុង​ការ​ទាមទារ​សិទ្ធិ​ឲ្យ​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន។​ តែ​បន្ទាប់​ពី​នោះ​គាត់​ក៏​ត្រូវ​ប្រើ​ជីវិត​ដោយ​ភាព​ភ័យ​ខ្លាច​ជា​មួយ​នឹង​ការ​ការពារ​សិស្ស​របស់​គាត់​។ គាត់​ធ្លាប់​បាន​ត្រូវ​គេ​គំរាម​សម្លាប់​ជា​ច្រើន​លើក​ច្រើន​សារ។​ ក្រៅ​ពី​រឿង​នយោបាយ​ស្រ្តី​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ហាម​មិន​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តាម​បណ្ដាញ​ទូរទស្សន៍​ ឬ​កម្ម​វិធី​ជួប​ជុំ​នានា​។ ប្រសិន​បើ​ហ៊ាន​បំពាន​នូវ​បម្រាម​នេះ​នឹង​ត្រូវ​វាយ​ដោយ​រំពាត់​នៅ​មុខ​មហាជន​​ឬ​ត្រូវ​កាត់​ម្រាម​ដៃ​ថែម​ទៀត​ផង ៕

ប្រភព៖ 1, 2, 3


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក