រឿងសំខាន់ ៦ យ៉ាងដែលអ្នកមិនធ្លាប់ដឹងពាក់ព័ន្ធ​នឹងក្រចក

ក្រចកគឺជាផ្នែកមួយនៃសម្រស់ ជួយឲ្យម្រាម​ដៃ​របស់អ្នកកាន់​តែស្រស់ស្អាតឡើង​ថែម​មួយកម្រិត​ទៀត។ ហេតុដូចនេះ​ហើយ​បានជាយើង​គ្រប់គ្នាយកចិត្ត​ទុកដាក់ក្នុងការ​លាង​សម្អាត និងសម្អិតសម្អាងក្រចកជាប្រចាំ។ បើនិយាយពីការថែទាំងក្រចក​វិញត្រូវទុក​ឲ្យស្រីៗ​ជាពិសេស ព្រោះ​ក្រៅ​ពីមើល​ថែជាប្រចាំហើយ នៅមានការកាត់សាច់ លាបពណ៌​ដើម្បី​បន្ថែម​សោភ័ណ្ឌភាព​ឲ្យក្រចកថែមទៀត។

ប៉ុន្តែនៅមានរឿងជាច្រើនទាក់ទងជាមួយនឹងក្រចកដែលអ្នកអាចមិនធ្លាប់បានដឹងថាតើការថែទាំក្រចករបស់អ្នករាល់ថ្ងៃនេះត្រឹមត្រូវដែរឬទេ? ឥឡូវនេះយើងមកមើលអាថ៌កំបាំងទាំង ៦ យ៉ាងទាក់ទងជាមួយនឹងក្រចកដែលអ្នកមិនធ្លាប់បានដឹង៖

១. ស្បែកជុំវិញក្រចក

ស្បែកដែលមាននៅជុំវិញក្រចកប្រៀបដូចជាអាវក្រោះសម្រាប់ការពារក្រចករបស់អ្នកអ៊ីចឹង ប្រសិនបើយើងកាត់សាច់ទាំងនោះចេញអស់វានឹងធ្វើឲ្យមេរោគផ្សេងៗអាចជ្រាបចូលមកក្នុងស្បែករបស់យើងបាន ។ ក្រៅពីនេះនៅពេលដែលសាច់ក្រចករបស់អ្នកដុះមកវិញម្តងទៀតវានឹងមានសភាពរឹង ហើយ​អាចបាត់នូវ​រូបរាងដើមរបស់ក្រចកបាន។

២. ការផ្សំឡើងនៃក្រចក

ក្រចក​មានសារធាតុដែលផ្សំឡើងដូចគ្នាទៅនឹងសរសៃសក់ដែរ។ ក្រចកមានសារធាតុ Keratin ដែលអាច​ធ្វើឲ្យកោសិកា​ផ្សេងៗទៀត​ក្នុង​សារពាង្គកាយ​​​របស់យើង​បានឲ្យមាន​ភាពរឹងមាំ​បាន។

៣. ក្រចកនឹងលូតវែងនៅពេលដែលយើងកម្រើក​ដៃ

ក្រចករបស់យើងនឹងលូតវែងនៅពេលដែលយើងកម្រើក​ដៃ។ អ្នកអាចធ្វើការ​សង្កេត​មើលថា​ប្រសិនបើអ្នកស្ទាត់ក្នុងការប្រើដៃស្តាំ នោះក្រចក​ដៃខាងស្តាំ​របស់អ្នក​នឹងដុះវែងលឿនជាង​ខាងឆ្វេង។​

៤. ក្រចកនឹងដុះវែងក្នុងសីតុណ្ហភាពដែលក្តៅឧណ្ហៗ

នៅក្នុងសីតុណ្ហភាពដែលក្តៅឧណ្ហៗនឹងធ្វើឲ្យក្រចកកាន់តែដុះវែង នោះ​គឺជាសីតុណ្ហភាព​ដែលបាន​មក​ពី​ពន្លឺព្រះទិត្យជួយឲ្យរាងកាយផលិតវីតាមីន D ដែលក្រចករបស់យើងត្រូវការ។

៥. ក្រចកអាចប្រាប់អ្នកពីជំងឺបាន

ក្រចកអាចជាសញ្ញាសំខាន់ក្នុងការប្រាប់ពីជំងឺរបស់អ្នកបាន ការប្រែប្រួល​នៃពណ៌​របស់​ក្រចក​គឺជាសញ្ញា​ដាស់តឿនរបស់ជំងឺផ្សេងៗដែលអ្នកកំពុងតែប្រឈម។

៦. ចំណី​អាហារមានផលប៉ះពាល់ទៅដល់រូបរាងនៃការលូតលាស់របស់ក្រចក

បើតាមការធ្វើស្ថិតិបានឲ្យដឹងថាក្រចករបស់យើងអាចវែងលូតលាស់បាន ៣មីលីម៉ែត្រ​ក្នុងមួយខែ និងត្រូវប្រើរយៈពេល ៦ខែ ទើបយើង​អាចមាន​ក្រចកដែល​រឹងមាំ​និងសុខភាពល្អបាន។

ចំណី​អាហារ​ដែល​ជួយ​ទៅដល់​ការលូតលាស់របស់​ក្រចកជាប្រភេទ​អាហារ​ដែល​មានជាតិ​ខ្លាញ់ទាប និង​សម្បូរ​ទៅដោយវីតាមីន C ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ