ភាព​យន្ត​ព្រេង​និទាន​អភិនីហារ​ល្អៗ​មើល​បំផុត​ទាំង ៧​រឿង​ដែល​​គ្រប់​គ្នា​មិន​គួរ​រំលង

ស្វាគមន៍​មក​កាន់​ទំព័រ​ការ​ចាត់​លំដាប់​ខ្សែ​ភាព​យន្ត​ល្បីៗ​សា​ជា​ថ្មី។ ថ្ងៃ​នេះ​យើង​មាន​ភាព​យន្ត​បែប​អភិនីហារ​ទាំង​៧​មក​ធ្វើ​ការ​ណែនាំ​ដល់​ប្រិយមិត្ត​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​តោះ​យើង​ទៅ​ទស្សនា​ទាំង​អស់​គ្នា។

. The BFG (២០១៦)

ជា​រឿង​រ៉ាវ​ជីវិត​ផ្សងព្រេង​របស់​ក្មេង​ស្រី​សូហ្វី​ក្មេង​ស្រី​កំព្រា​អាយុ​១០​ឆ្នាំ​ម្នាក់។ ​នាង​ត្រូវ​បាន​យក្ស​ចាប់​ខ្លួន​យក​ទៅ​ក្នុង​អាណាចក្រ​របស់​ពួក​វា។ គ្រោះ​មហន្តរាយ​ដែល​នឹង​កើត​មាន​ឡើង​មក​លើ​ពិភព​នៃ​មនុស្ស​លោក​កំពុង​តែ​ខិត​ចូល​មក​ដល់​។នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សូហ្វី​និង​មិត្ត​របស់​ខ្លួន​ត្រូវ​រិះរក​គ្រប់​វិធី​ដើម្បី​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ដល់​រាជិនី​នៃ​ទី​ក្រុង​របស់​មនុស្ស។

. Jack The Giant Slayer ( ២០១៣)

រឿង​រ៉ាវ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដែន​ដី​ដែល​ធ្លាប់​តែ​មាន​ភាព​សុខសាន្ត​ នៅ​ស្រុក​កំណើត​របស់ ​Jack ក្មេង​ប្រុស​ស្រុក​ស្រែ​ដែល​បាន​ទទួល​​គ្រាប់​សណ្ដែក​ទិព្វ​ តែ​គ្រប់​យ៉ាង​កំពុង​តែ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​នៅ​ពេល​ដែល​គ្រាប់​សណ្ដែក​​របស់​គេ​ត្រូវ​ទឹក។​ រំពេច​នោះ​ផ្ទះ​របស់​គេ​ត្រូវ​បាន​ដើម​សណ្ដែក​យក្ស​លើក​ឡើង​ទៅ​លើ​ខ្ពស់​ឡើងៗ។ ធ្វើ​ឲ្យ​គេ​និង​ព្រះនាង​អណ្ដែត​ទៅ​ជាប់​ជាមួយ​នឹង​ដែន​ដី​របស់​ពួក​យក្ស។​ តួនាទី​របស់​ Jack ​គឺ​ត្រូវ​ឡើង​តាម​ដើម​សណ្ដែក​ឡើង​ទៅ​កាន់​ដែន​ដី​ដែល​គ្មាន​នរណា​ម្នាក់​ចង់​ទៅ​ដល់​ដើម្បី​ជួយ​សង្គ្រោះ​ព្រះនាង​ត្រឡប់​មក​វិញ​។

. Beauty And The Beast ( ២០១៧)

ខ្សែ​ភាព​យន្ត​ដែល​ល្បីល្បាញ​ទូទាំង​សកល​លោក​ Beauty And The beast ជា​ខ្សែ​ភាព​យន្ត​ដែល​ផលិត​ឡើង​មក​ពី​ភាព​យន្ត​គំនូរជីវចល​របស់​ Disney រៀបរាប់​ពី​រឿង​រ៉ាវ​របស់​ព្រះ​អង្គ​ម្ចាស់​ដែល​រង​បណ្ដាសា​ឲ្យ​ក្លាយ​ទៅ​ជា​សត្វ​ចម្លែក​មាន​រូប​រាង​គួរ​ឲ្យ​ខ្លាច​និង​ស្រី​ក្រមុំ​ក្រី​ក្រ​ម្នាក់​។​ នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ជា​ទី​ទាក់​ភ្នែក​ដល់​មនុស្ស​ទាំង​ពួង។ ហេតុ​ការណ៍​កើត​ឡើង​នៅ​ពេល​ដែល​ឪពុក​របស់​នាង​បាន​ចូល​ទៅ​​ក្នុង​ប្រាសាទ​ដែល​រង​បណ្ដាសា។​ ដើម្បី​ជួយ​ជីវិត​ឪពុក​នាង​ក្រមុំ​ត្រូវ​ចូល​ទៅ​រស់​នៅ​ក្នុង​ប្រាសាទ​នោះ​ជំនួស​ឪពុក​របស់​ខ្លួន។​ តែ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​ស្នេហា​ដ៏​បរិសុទ្ធ​របស់​នាង​បាន​កើត​មាន​ឡើង​ចំពោះ​សត្វ​ចម្លែក​កាច​សាហាវ​មួយ​នោះ​។ ហើយ​ស្នាម​ថើប​របស់​នាង​បាន​ជួយ​ឲ្យ​ព្រះ​អង្គ​ម្ចាស់​រួច​ផុត​ពី​បណ្ដាសា​គ្រា​នេះ។

. Maleficent ( ២០១៤)

រឿង​រ៉ាវ​របស់​ក្មេង​ស្រី​ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​និង​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ។ Maleficent ប្រើ​ជីវិត​យ៉ាង​ស្ងប់ សុខ​ធំ​ធាត់​នៅ​ក្នុង​ព្រៃ​ដ៏​សែន​ជ្រៅ។ថ្ងៃ​មួយ​មាន​កង​ទ័ព​បាន​សម្រុក​ចូល​មក​ជ្រៀតជ្រែក​ភាព​ឯក​ជន​របស់​នាង​។ Maleficent បាន​ក្រោក​ឡើង​មក​​ការពារ​ដែន​ដី​របស់​នាង​តែ​នាង​ក៏​ត្រូវ​ទទួល​រង​ភាព​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ​ជា​មួយ​នឹង​ការ​ក្បត់​យ៉ាង​សាហាវ​ដែល​បាន​ផ្លាស់​ប្ដូរ​ទឹក​ចិត្ត​ដ៏​សែន​បរិសុទ្ធ​របស់​នាង​ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​កាច​សាហាវ។

. Pete´s Dragon ( ២០១៦)

រៀបរាប់​ពី​ដំណើរ​ជីវិត​ផ្សង​ព្រេង​របស់​ Pete ក្មេង​ប្រុស​វ័យ​៦ឆ្នាំ​ដែល​បាន​បាត់​បង់​ឪពុក​ម្ដាយ​តាំង​ពី​ក្មេង។ គេ​រស់​នៅ​ក្នុង​ព្រៃ​​តែ​ម្នាក់​ឯង​ជា​មួយ​សម្លាញ់​របស់​គេ​គឺ​សត្វ​នាគ​ ហើយ​រឿង​រ៉ាវ​របស់​គេ​បាន​លេច​លឺ​ទៅ​ដល់​ក្រុម​អភិរក្ស​ព្រៃ​ឈើ។ ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​ជឿ​ថា​មាន​សត្វ​នាគ​ពិត​មែន​នៅ​លើ​លោក​នេះ​។ គេ​បាន​ធ្វើ​ការ​ស៊ើប​រុក​រក​សត្វ​នាគ​រហូត​ចូល​ទៅ​ដល់​ព្រៃ​ដែល​ជា​ជម្រក​របស់​ក្មេង​ប្រុស​។

.Bridge To terabithia ( ២០០៧)

រឿង​រ៉ាវ​អភិនីហារ​បាន​កើត​មាន​ឡើង​នៅ​ពេក​ដែល​ Jess ​និង​ Leslie ​ក្មេង​ស្រី​និង​ក្មេង​ប្រុស​វ័យ​ជំទង់​​ដែល​ពី​ដំបូង​ឡើយ​គេ​ទាំង​ពីរ​នាក់​មិន​ចូល​ចិត្ត​គ្នា​ប៉ុន្មាន​រហូត​ក៏​បាន​មក​ធ្វើ​ជា​មិត្ត​ភក្តិ​នឹង​គ្នា។​ក្មេង​ទាំង​ពីរ​ក៏​បាន​រក​ឃើញ​ដែន​ដី​អភិនីហារ​មួយ​កន្លែង។​ នៅ​ទី​នោះ​ដើម​ឈើ​អាច​ដើរ​បាន​ដោយ​ខ្លួន​ឯង​បាន​ សត្វ​ល្អិត​អាច​និយាយ​បាន​ យក្ស​ចេះ​ការពារ​មនុស្ស​។ គ្រប់​បែប​យ៉ាង​អាច​កើត​ឡើង​បាន​ដោយ​គ្រាន់​តែ​បិទ​ភ្នែក​ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ។

. Miss Peregrine’s Home for Peculiar Children ( ២០១៦)

ភាព​យន្ត​រឿង​នេះ​បាន​ផលិត​ឡើង​តាម​លំនាំ​រឿង​ព្រេង​និទាន។ Jake បាន​ទៅ​ជួប​ព្រះ​ចម្លែក​មួយ​ដែល​មាន​ក្មេងៗ​ស្នាក់​នៅ​យ៉ាង​ច្រើន​ បន្ទាប់​ពី​គេ​បាន​ដឹង​ពី​រឿង​រ៉ាវ​របស់​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​ថា​ពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ថាមពល​ពិសេស។ ​Jake មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ជា​លែង​មាន​សុវត្ថិភាព​តទៅ​ទៀត។ គេ​ព្យាយាម​ស្វែង​រក​ការ​ពិត​នៃ​ហេតុ​ការណ៍​នេះ​តើ​ការពិត​ទៅ​វា​គឺ​ជា​អ្វី​ឲ្យ​ប្រាកដ។ តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ឲ្យ​គេ​ជឿ​ទុក​ចិត្ត​បាន​ហើយ​ការពិត​ទៅ​រូប​គេ​គឺ​ជា​នរណា​?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ